Tuesday, June 16, 2009

រថយន្ដនិងម៉ូតូព្រលះគ្នា ស្លាប់មនុស្សម្នាក់

ដោយ ៖ សុផល
ksn-news
រថយន្ដអ៊ីយុនដាយ កូរ៉េមួយគ្រឿងដឹកត្រីពេញ បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង ១៨និង៣០នាទី ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៩ នៅតាមបណ្ដោយ ផ្លូវអូរដឹម កប់ស្រូវ ត្រង់ចំណុចភូមិត្រញំងពោធិ សង្កាត់គោរកា ខណ្ឌដង្កោ ក្រុងភ្នំពេញ ។
ប៉ូលិសចរាចរខណ្ឌដង្កោ បាននិយាយថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូស្លាប់នេះ គ្មាននរណាម្នាក់
ស្គាល់ពីអត្ដសញ្ញាណនោះ ឡើយ ម៉ូតូរងគ្រោះម៉ាកកុប ភព ៧៨៦៣ ចំណែករថយន្ដម៉ាកអ៊ីយូនដាយពណ៌
ស ពាក់ស្លាកលេខ កំពង់ចាម 3A-0080 អ្នកបើកបរបានរត់បាត់ចោលរថយន្ដ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដ
បានបើកបរតាមបណ្ដោយផ្លូវ អូរដឹមកប់ស្រូវក្នុងទិសដៅពីត្បូងទៅជើង រីឯម៉ូតូបានធ្វើដំណើរតែម្នាក់ឯង
មកពីទិសបញ្ច្រាសគ្នា ខណៈពេលនោះម៉ូតូរងគ្រោះ ក៏បានរេចង្កូតចូលទៅបុករថយន្ដទាំងកម្រោលតែម្ដង។
ក្រោយពេលបុកគ្នាជាមួយរថយន្ដហើយនោះ ម្ចាស់ម៉ូតូ ក៏បានបោកក្បាលក្រោមកញ្ចក់រថយន្ដបណ្ដាល
បែកថ្ងាសស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកឯរថយន្ដវិញក៏បានធ្លាក់ត្រីរាយប៉ាយពេញផ្លូវ
ហើយម្ចាស់ក៏បានបើកទ្វាររត់គេចខ្លួនបាត់ ។
ប្រភពបានបញ្ជាក់ថា ក្រោយពីកើតហេតុហើយ សមត្ថកិច្ចប៉ូលិសដឹកសពជនរងគ្រោះមកតម្កល់
ទុកបូជានៅក្នុងបរិវេណវត្ដពោធិ ចិនតុង ។ ចំណែកឯម៉ូតូ និងរថយន្ដក៏ត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរខណ្ឌ
ដង្កោយកមករក្សទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ ដើមី្បរង់ចាំការចូលខ្លួនមកដោះស្រាយតាមនិតិ
វិធីនៃច្បាប់ ។

No comments: