សមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ម្ចាស់រថយន្ដអ៊ីយូនដាយនេះឈ្មោះ អ៊ុយ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅក្បែរផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ រថយន្ដម៉ាកអ៊ីយូនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២ព-២៦៤០ (ឃាត់ទុក)។មន្ដ្រីប៉ូលិសរូបនោះបានបន្ថែមទៀតថា បើមិនព្រមានបែបនេះ ថ្ងៃក្រោយមិននិងបង្កជារូបភាពអាក្រក់ ហើយអាចជាទម្លាប់ដល់អ្នកដទៃៗទៀតជាមិនខាន បើនិយាយពីច្បាប់ចរាចរវិញ គឺវាខុសមិនអាចអនុគ្រោះ ឱ្យទៅបានដោយមិនការអប់រំ និងណែនាំអំពីទង្វើមិនប្រក្រតីនៃការបើកបរ និងធ្វើការផ្ទុកទំនិញខុសបែបបទ បច្ចេកទេសនោះទេ ។ បើតាមការសង្កេតឃើញថា យានយន្ដគ្រប់ប្រភេទដែលបានបើកបរក្បែររថយន្ដខាង លើនេះ គឺគេបើកគេចគ្រប់ៗគ្នា ខ្លះស្ទើរតែបុកចំ ចុងស្រួចនៃទ្វារដែកនិងគ្រឿងដែកទៀតផង។មន្ដ្រីប៉ូលិសរូបនោះក៏បានអំពាវនាវដល់សាធារណជនទាំងអស់សូមមេត្ដាគោរព និងរក្សាបាននូវច្បាប់ ចរាចរក្នុងការពារអាយុជីវិតរបស់ខ្លួនឯងផង និងអ្នកដទៃ ដែលធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផង ។

No comments:
Post a Comment