Thursday, May 28, 2009

កាមរីបុករះផ្ទះ៣ល្វែងជ្រុលទៅបុកអ្នកលក់ឪឡឹក២នាក់

ដោយ ៖ សុផល
ksn-news
7/ 05 / 2009
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរមួយបានកើតមានឡើងកាលពីវេលាម៉ោង ២៣ៈ៣០នាទី យប់ថ្ងៃទី២៦
ខែឧសភា ឆ្នាំ២០០៩ នៅចំណុចភូមិត្រញំង ថ្លឹង ផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញបង្កឡើងដោយសាររថយន្ដកមារី១គ្រឿង បានបើកទៅបុករះផ្ទះរបស់ ប្រជាពលរដ្ឋ ចំនួន ៣ល្វែង និងបង្ហូសទៅបុកអ្នកលក់ឪឡឹកចំនួន២ទៀតរងរបួសធ្ងន់បន្ដទៀត ។ សាកី្សនៅ កន្លែងកើតហេតុបានដឹងថា ជនរងគ្រោះដែលកំពុងលក់ឪឡឹកទាំងពីរនាក់នោះ ទី១. ឈ្មោះ ទិត ប៉ាក ភេទស្រី អាយុ៤០ឆ្នាំ ទី២. ឈ្មោះ ទ្រី ហួន ភេទស្រី អាយុ៣៨ឆ្នាំ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ
(របួសធ្ងន់) ។ រីឯរថយន្ដបង្កហេតុម៉ាកតូយូតា កាមរី ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២-៨០៥៥ អ្នក
បើកបររត់គេចខ្លួនបាត់ ។

សាកី្សរូបនោះបានបន្ដទៀតថា នៅមុនពេលកើតហេតុវេលាម៉ោង ខាងលើ គេបានឃើញ រថយន្ដ បង្កហេតុបានបើកបរយ៉ាងលឿនក្នុងទិសដៅពីលិច កើតលុះ មកដល់ចំណុចកើតហេតុក៏ស្រាប់ តែរថយន្ដនោះរេចង្កូតចូលមកខាងឆ្វេងដៃទៅបុកធុងសម្រាមផ្ទះចំនួន៣ល្វែងនិងជ្រុលចង្កូត ទៅបុកអ្នកលក់ ឪឡឹក២នាក់ទៀត ដែលកំពុងតែអង្គុយលក់មិនដឹងខ្លួនបានរងរបួសធ្ងន់ ក្រោយពីបុក ហើយម្ចាស់រថយន្ដបង្កហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុដោយសុវត្ថិភាព ចំណែកមុខ សញ្ញា អ្នកបើកបរ គ្មាននរណាម្នាក់បានស្គាល់ពីមុខសញ្ញានោះឡើយ ។

សាកី្សដដែលបានបញ្ជាក់ថាក្រោយពីហេតុការណ៍នេះបានកើតឡើងហើយ ជនរងគ្រោះ ត្រូវបាន គេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើមី្បជួយ សង្គ្រោះ អាយុជីវិត ការខូចខាតក្នុងឧបទ្ទវហេតុ ខាងលើ នេះ រួមមានផ្ទះ៣ល្វែង ម៉ូតូម៉ាក ១គ្រឿងខូចខាតយ៉ាងដំណំ មនុស្ស២នាក់រងរបួសធ្ងន់ និងបាក់ស្លាកសញ្ញា ចរាចរ១ដើម ។ បច្ចុប្បន្នរថយន្ដបន្ដហេតុ ត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរ ជើងគោកអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងភ្នំពេញ ដើមី្បរង់ចាំម្ចាស់ចូលខ្លួន ធ្វើការ ដោះស្រាយតាមផ្លូវច្បាប់ ។
រថយន្តបង្កហេតុ ទទួលរងការខូចខាតស្ទើរទាំងស្រុង​

No comments: