Friday, May 29, 2009

សមត្ថកិច្ចចុះរុះរើអ្នកលក់ផ្លែឈើគ្មានសណ្តាប់ធ្នាប់

ដោយ ៖ ស្រួចមែន
ksn-news
29 / 05 / 2009

ភ្នំពេញ៖ នៅពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៩ អាជីវករលក់ផ្លែឈើតាមបណ្តោយផ្លូវលេខ១២៨
មុខ នាងគង្ហីង មានការខឹងសម្បារយ៉ាងខ្លាំង ខណៈពេលដែលសមត្ថកិច្ចខណ្ឌ៧មករា បាននាំគ្នាចុះរុះរើឆ័ត្រ
ដែលដាក់លើ ចិញ្ចើមផ្លូវ និងហាមមិនឲ្យដាក់អីវ៉ាន់ផ្លែឈើលក់ដោយគ្មានសណ្តាប់ធ្នាប់ ដោយសំអាងថា
ធ្វើឲ្យកកស្ទះចរាចរ និងបង្កភាពអនាធិប តេយ្យនៅលើដងផ្លូវ ។

សកម្មភាពប៉ូលីសចុះដកឆ័ត្រអ្នកលក់ផ្លែឈើណាដែលដាក់លយចូលផ្លូវ

និងអ្នកលក់ឈរជ្រាត់ចង្កេះតវ៉ា

​ ​លោកស៊ូ សារ៉ា អធិការរងខណ្ឌ៧មករា ទទួលផែនការរៀបចំសណ្តាប់ធ្នាប់បាននិយាយថា ដោយ
សារតែអ្នកលក់ផ្លែឈើដាក់លក់គ្មានរបៀបរៀបរយពេញផ្លូវសាធារណៈនោះ កម្លាំងសមត្ថកិច្ចបានសម្រេច
ចុះរុះរើឆ័ត្រ ចេញពីចិញ្ចើមថ្នល់ ដើម្បីបញ្ចៀសនូវការកកស្ទះចរាចទៅមករបស់អ្នកធ្វើដំណើរជារៀងរាល់ថ្ងៃ
នៅចំណុចនេះតែងតែ កកស្ទះយ៉ាងខ្លាំងក្នុងការធ្វើចរាចរ ព្រោះថាអ្នកចូលទៅទិញអីវ៉ាន់ ផ្លែឈើ ចតម៉ូតូគ្មាន
របៀបពាសពេញផ្លូវដែលនាំឲ្យពិបាកធ្វើដំណើរ ។ លោកស៊ូ សារ៉ា បានបន្តទៀតថា កន្លងមកអាជីវករទាំង
អស់ត្រូវបានហាមលក់ម្តងរួច មកហើយ ដោយបញ្ជាក់ថា ការដាក់តាំងលក់ធ្វើឲ្យប៉ះពាល់ដល់ចំណីផ្លូវ និង
មានភាពតូចចង្អៀតពិបាកធ្វើដំណើរ តែអាជីវករទាំងនោះពុំបានយកចិត្តទុកដាក់ស្តាប់តាមការណែនាំ
ឡើយ ។


No comments: