Cambodia Express News
ពោធិសាត់: រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានផ្ទុះបែកកង់មុខ ក្នុងខណៈពេលកំពង់ធ្វើដំណើរហើយបានរេចង្កូតទៅបុករថយន្តនីសាន់ដឹក អ្នកដំណើរមួយបាំងកន្លះធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះរថយន្តនីសាន់ចំនួន ៥ នាក់ រងរបួសទាំងអស់ក្នុងនោះរបួសធ្ងន់ ៣ នាក់ ។ មន្ត្រីប៉ូលិសចរាចរណ៍ជើងកោគខេត្តពោធិសាត់បានឲ្យដឹងថា : ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី២៥ ឧសភា ២០០៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ០៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំខ្នាអន្សា ស្រុកក្រគរ ។
ប៉ូលិសឲ្យដឹងថា : រថយន្តបង្កហេតុ គឺប្រភេទទេសចរណ៍ដឹកអ្នកដំណើរពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3A 8915 បើកពីខាងកើតទៅលិច ជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរកម្ពុជា អង្គរអ៊ិចប្រេស ។ ចំណែកឯរថយន្តនីសាន់ បើកពីលិចទៅកើត ជិះគ្នា ៥ នាក់ ។ រថយន្តពាក់ស្លាកលេខភ្នំពេញ 2H 0715 ពណ៌ស្លែ អ្នកបើកឈ្មោះ សោ ហាក់ប៉ូ របួសធ្ងន់ ។
ប៉ូលិសបញ្ជាក់ថា : អ្នករងរបួសទាំង៥ នាក់ ដែលជិះក្នុងរថយន្តនីសាន់មាន ទី១.ឈ្មោះ ជុំ មាន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិដំណាក់អំពិល សង្កាត់លលកសរ ក្រុងពោធិសាត់ ។ ទី២. ឈ្មោះ ប៉ែន ផល្លី ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ របួសធ្ងន់ ទី៣. ឈ្មោះ សិទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅក្រុងភ្នំពេញ ទី៤. ឈ្មោះ នន ភូ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំចក ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង របួសធ្ងន់ និងទី៥. ឈ្មោះ សោ ហាក់ប៉ូ អាយុ ៤២ ឆ្នាំ ភេទប្រុស រស់នៅភូមិកញលត្បូង ឃុំគោក ស្រុកថ្មគោល ខេត្តបាត់ដំបង ។


ប៉ូលិសឲ្យដឹងថា : រថយន្តធំបុករថយន្តតូចប៉ើងក្រឡាប់ ៣ ទៅ ៤ ក្រឡាប់ធ្លាក់ទៅក្នុងស្រែ ។ ចំណែកឯអ្នកបើកបររថយន្តធំបានរត់គេចខ្លួនបាត់ ។ រថយន្តទាំងពីត្រូវបានប៉ូលិសអូសយកមករក្សាទុកនៅប៉ូលឲ្យសខេត្ត ដើម្បីដោះស្រាយ ៕
No comments:
Post a Comment