Friday, May 29, 2009

គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្តតាកែវ ១​ខែ ស្លាប់​និង​របួស​ជាង ៦០ នាក់​

ដោយ : គី​រី​ (ថ្ងៃទី 29 ឧសភា 2009)

តាកែវ: គិត​មក​ដល់​ជិត​ដំណាច់​ខែ​ឧសភា​នេះ នៅ​ទូទាំង​ខេត្តតាកែវ មាន​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន​ជាង ៦០ នាក់ ។ ចំនួន​នេះ គ្រោះ​ថ្នាក់​មាន​ការថយចុះ​បើ​បៀ​ប​ធៀប​នឹង​ខែ​មេសា ។
លោក ប៉ុក ពល​រិទ្ធ ប្រធាន​ការិយាល័យ​ចរាចរ​ផ្លូវគោក បានឲ្យដឹងថា នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០០៩ នេះ គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ២៩ លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៩ នាក់ របួសធ្ងន់ ២៥ នាក់ និង​របួសស្រាល ៣៥ នាក់ ។ ចំនួន​នេះ​មានការ​ថយ​ចុះ​បើ​ធៀប​ទៅនឹង​ខែ​មេសា កន្លងទៅ ។ ក្នុង​ខែ​មេសា មាន​គ្រោះថ្នាក់ ៣៤ លើក ស្លាប់​មនុស្ស ១៥ នាក់ របួសធ្ងន់ ២៦ នាក់ និង​របួសស្រាល ២៥ នាក់ ។ លោក​ប្រធានការិយាល័យ​បាន​បន្ដទៀតថា គ្រោះថ្នាក់​ចរាចរ​ខាងលើ​មានការ​បើកបរ​លឿន​ហួសកំណត់​ចំនួន ១០ ករណី មិន​គោរព​សិទ្ធ​អាទិភាព ៤ ករណី មិន​ប្រកាន់​ស្ដាំ ២ ករណី ប្រជែង​គ្រោះថ្នាក់ ៦ ករណី ស្រវឹង ៦ ករណី និង​ផ្សេងៗ ១ ករណី ។ យានយន្ដ​ដែល​មាន​ម៉ូតូ​ខូច​ធ្ងន់​ចំនួន ១០ គ្រឿង ខូច​ស្រាល​ចំនួន ២២ គ្រឿង ។ ខូច​រថយន្ដ​តូច​ធ្ងន់​ចំនួន ២ គ្រឿង ខូច​ស្រាល​ចំនួន ៦ គ្រឿង ។ ខូច​រថយន្ដ​ធុន​ធ្ងន់​ចំនួន ១ គ្រឿង ៕

No comments: