Monday, May 4, 2009

មួយ​យប់​នៅ​ខណ្ឌ​ចំការមន​មាន​គ្រោះថ្នាក់​ចរាចរ​ពីរ​លើក​របួសធ្ងន់​ម្នាក់

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 2 ឧសភា 2009)
ភ្នំពេញ​: នៅ​ថ្ងៃ​ទី ១ ឧសភា ដែល​ជា​ថ្ងៃ​ឈប់​សំរាក​នៅ​ខណ្ឌចំការមន មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ពីរ​លើ​ក​បណា្តល​ឲ្យ​បុរស​ម្នាក់​ របួសធ្ងន់ ។

* ករណី​ទី ១: នៅវេលា​ម៉ោង ១១ យប់​ថ្ងៃ​ទី ១ ឧសភា នៅ​ចំណុចស្ដុ​បផ្សារ​ដើមគរ ផ្លូវ​ម៉ៅ​សេទុង កែង​មុនីរ៉េត (​មុខ​សណ្ឋាគារ​អាំងទែរ​កង់​ទី​ណង់​តាល់​) សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំការមន មាន​ករណី​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក បើក រថយន្ត​បុក​បង្គោល​ភ្លើង​បណ្ដាលឲ្យ​របួសធ្ងន់ ។
​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ឯកឯង​ម៉ាក CAMRY ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G 7389 បើកបរ​ដោយ​ឈ្មោះ ហែម វីរៈ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង I ខណ្ឌចំការមន រងរបួស​ធ្ងន់​កំពុង​ដេកពេទ្យ​បុប្ផា​មាស ។
​ ប៉ូលិស​បញ្ជាក់ថា មុន​កើតហេតុ​រថយន្ត​បង្ក​ធ្វើដំណើរ​តាមផ្លូវ​ម៉ៅ​សេទុង ពី​លិច​ទៅ​កើត​យ៉ាង​លឿន ឆ្លង​តាម​ផ្លូវ​មុនី​រ៉េត ហើយ​ជ្រុល​បុក​បង្គោល​ភ្លើង​បណ្ដាលឲ្យ​រថយន្ត​ខូច​ខ្ទេច​ផ្នែក​ខាង​មុខ ហើយ​អ្នកបើកបរ​របួស​ធ្ងន់ ។ ចំណែក​បង្គោល​ភ្លើង​យក្ស គ្រាន់តែ​ទ្រេត​បន្ដិច​ ប៉ុន្តែ​ប្រអប់​អំពូល​បាន​ដាច់​ធ្លាក់​មក​ក្រោម ។ រថយន្ត​រក្សាទុក​នៅ​ខណ្ឌ ដើម្បី​ដោះស្រាយ​ពេល​ក្រោយ ។​
*​ករណី​ទី ២: នៅវេលា​ម៉ោង ១១ យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ ៣៤៨ កែង​ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ II ខណ្ឌចំការមន មាន​រថយន្ត និង​រថយន្ត​បុក​គ្នា បណ្ដាលឲ្យ​ខូចខាត​ទាំងសងខាង ប៉ុន្តែ​ពុំ​មាន​អ្នក​រងរបួស​ឡើយ ។
​ ប៉ូលិស​និយាយថា ភាគី​ម្ខាង​រថយន្ត​ម៉ាក VIGO ពណ៌​ខ្មៅ​ស្លាក​លេខ កំពង់ចាម 2A 2726 បើកបរ​ដោយ​ឈ្មោះ ហេង សុខហៃ ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ​លក់ដូ​រស្នា​ក់នៅ​ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម រថយន្ត​ខូច​ផ្នែក​ខាង​មុខ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ម៉ាក Mercedes ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 6575 បើកបរ​ដោយ​ឈ្មោះ សុខ ឃាង ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួង​អប់រំ ស្នាក់​នៅផ្ទះ​លេខ ៩៨ សង្កាត់​ទួល​ស្វាយព្រៃ​I ខណ្ឌចំការមន ខូច​ចំហៀង​ខាងស្ដាំ ។
​ ប៉ូលិស​បញ្ជាក់​ទៀត​ថា មុន​កើតហេតុ​រថយន្ត VIGO បើក​តាម​ផ្លូវ​លេខ ២០៥ ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​ម៉ាក Mercedes បើក​តាមផ្លូវ ៣៤៨ ពី​លិច​ទៅ​កើត​ដោយ​បុក​គ្នា​ចំ​កណ្ដាល​ផ្លូវខ្វែង​ខាង ភាគី​ទាំងពីរ​បាន​ជជែក​យក​ត្រូវ​រៀងៗ​ខ្លួន មិន​អាច​ផ្សះផ្សាគ្នា​បាន​ទើប​នាំ​យក​រថយន្ត​រក្សាទុក​នៅ​ខណ្ឌ​ដោះស្រាយ​ នៅពេល​ក្រោយ ។​
​ ដោយឡែក​នៅ​យប់​ថ្ងៃ​ដដែល នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ក្លោងទ្វារវត្ត​នាគ​វ័ន សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ករណី​ម៉ូតូ​បុក​ម៉ូតូ បណ្ដាលឲ្យ​មនុស្ស ៤ នាក់​រងរបួស (​ស្រី ៣ នាក់ ប្រុស ១ នាក់​) និង​នៅ​ផ្លូវ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌដង្កោ មាន​ករណី​ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​មាន​របួសធ្ងន់ ហើយ​ភាគី​ម៉ូតូ​ម្ខាង​ទៀត បាន​បើក​គេច​បាត់ ៕


No comments: