Monday, May 25, 2009

មួយ​យប់​ថ្ងៃទី ២២ ឧសភា ​: គ្រោះថ្នាក់​ច​រា​ចរ ៣​ លើ​ក​ ស្លាប់​ម្នាក់​របួស ៦ នាក់​ * នារីលក់ស្រាបៀរម្នាក់បើកម៉ូតូបុកបង្គោលភ្លើងស្លាប់ :

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 23 ឧសភា 2009)
ភ្នំពេញ: យ៉ាងហោច​នៅ​យប់​ថ្ងៃ​ទី២២ ឧសភា នេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៣​ លើក បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​បុរស ៥ ​នាក់​ទៀត​រងរបួស ។​

ករណី​ទី​១ : នៅវេលា​ម៉ោង ៦ និង ៣០​នាទី​ល្ងាច​ថ្ងៃទី ២២ ឧសភា​នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត សង្កត់​ទំនប់ទឹក ខណ្ឌចំការមន មាន​ករណី​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឲ្យ​មនុស្ស ៣​នាក់​រងរបួស ។​

​ប៉ូលិស​និយាយថា​រថយន្ត​បង្ក​ម៉ាក PAJERO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J 0161 បើកបរ​ដោយ​ឈ្មោះ ចាប សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទឹកល្អក់ ៣ បាន​បើក​តាមផ្លូវ មុនី​រ៉េត ពី​ជើង​ទៅ​ត្បូង​ហើយ​បត់​មិន​ប្រយ័ត្ន បុក​ម៉ូតូ​ម៉ាក SUZUKI SMANH ពណ៌​ត្រួយ​ចេក ដែល​បើក​ច្រាសទិស​គ្នា បណ្តាលឲ្យ​មនុស្ស ៣​ នាក់​រងរបួស ។ អ្នកបើក​ម៉ូតូ​ឈ្មោះ ឌួង សុភ័​ក្រ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​សិស្ស អ្នករួមដំណើរ​ឈ្មោះ សុខ ម៉ី ភេទ ប្រុស អាយុ ៤ ឆ្នាំ និង​ឈ្មោះ សើ​ម រដ្ឋា ភេទ ប្រុស អាយុ ១០ ឆ្នាំ ។ ជនរងគ្រោះ​ព្យាបាល​នៅ​ពេទ្យ​រុស្សី ចំ​ណែក​រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរ​ក្រុង ។​

​ករណី​ទី​២ : វេលា​ម៉ោង ១១ និង ១០​នាទី យប់​ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ ៥​មុខ​មន្ទីរពេទ្យ សម្តេចឪ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានករណី​ម៉ូតូ​បើក​បុក​អ្នក​បោស​សំរាម របួស ២ នាក់ ។​

​ប៉ូលិស​និយាយថា ម៉ូតូ​បង្ក​ម៉ាក VIVA ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល 2F 1724 បើកបរ​ដោយ​ឈ្មោះ ឡូយ វិចិត្រ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ស្នាក់​នៅ​ឃុំ​ព្រែក​ព្នៅ ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​បើក​តាម​ផ្លូវជាតិ​លេខ ៥ ពី​ត្បូង​ទៅ​ជើង លុះ​ដល់​មុខ​មន្ទីរពេទ្យ សម្តេចឪ ក៏​បុក​អ្នក​បោស​សំរាម​តាមផ្លូវ បណ្តាលឲ្យ​របួស ២​នាក់ ។ ជនរងគ្រោះ ឈ្មោះ ហេង​ផេង ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​កម្មករ និង​ឈ្មោះ​ជួន ងួន ហាក់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ។ កម្មករ​ទាំង ២​នាក់ ព្យាបាល​នៅ​ពេទ្យ វិបុល​សុខ ចំណែក​អ្នក​បើក​ម៉ូតូ​ដេកពេទ្យ​កាល់ម៉ែ​ត ។ ម៉ូតូ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរ​ក្រុង ។​

​ករណី​ទី​៣ : នៅវេលា​ម៉ោង ១១ និង ៣០​នាទី យប់​ថ្ងៃ​ដដែល​នៅ​ផ្លូវ ៣៦៩ មុខ​វិហារ​អ៊ីស្លាម សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ មាន​ករណី នារី​លក់​ស្រា​បៀ​របើក​ម៉ូតូ​បុក​បង្គោល​ភ្លើង​ស្លាប់ ។​

​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ លៀប ចាន់ ភេទ​ស្រី អា​យុ ២៨ ឆ្នាំ មុខរបរ​លក់​ស្រា​បៀ​រ ស្នាក់នៅ​ផ្ទះជួល​មុខ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនរងគ្រោះ​បើក​ម៉ូតូ ម៉ាក YAMAHA SUPER ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បើក​តាម ផ្លូវ ៣៦៩ ពី​ត្បូង​ទៅ​ជើងយ៉ាង​លឿនបត់​ផ្លូវ​កោង​ក៏​បុកបង្គោល​ភ្លើង​ស្លាប់​តែ​ម្តង ។ ប៉ូលិស​បញ្ជាក់​ថា​មូលហេតុ​បណ្តាលមកពី​ស្រវឹង​ខ្លាំង ។ សព​តម្កល់​ធ្វើ​បុណ្យ​នៅវត្តច្បារអំពៅ ចំណែក​ម៉ូតូរក្សាទុក​នៅ​ខណ្ឌ ៕
Odvjytgxmt Zjljyjk0mw
នារី លៀប ចាន់ ស្លាប់​នៅនឹងកន្លែង ដោយសារ​ស្រវឹង​បើក​ម៉ូតូ​លឿន​ទៅ​បុក​បង្គោល​ភ្លើង ( រូប​: សុ​ពិសិដ្ឋ )​

No comments: