ដោយ : គីរី (ថ្ងៃទី 21 កក្កដា 2009)
CEN news
ភ្នំពេញ: ក្នុងរយៈពេល ៦ខែ ឆ្នាំ២០០៩ នៅខេត្តតាកែវមានមនុស្សស្លាប់ចំនួន ៤១ នាក់ រងរបួសចំនួន ២៦៣ នាក់ ដោយសារគ្រោះថ្នាក់ចរាចរ ។
តាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០០៩ លោក ប៉ុក ពលរិទ្ធ ប្រធានការិយាល័យចរាចរផ្លូវគោក បានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែនេះ មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ១៤៧ លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៤១ នាក់ (ស្រីចំនួន ៦ នាក់) រងរបួសបួសធ្ងន់ចំនួន ១០០ នាក់ (ស្រីចំនួន ១៩ នាក់) និងរងរបួសស្រាលចំនួន ១៦៣ នាក់ (ស្រី ១៧ នាក់) ។
គ្រោះថ្នាក់ចរាចរខាងលើនេះ គឺកើតឡើងដោយសារកត្តាមនុស្សបើកបរលឿនចំនួន ៦៤ ករណី មិនគោរពសិទ្ធិអាទិភាពចំនួន ២៣ ករណី មិនប្រកាន់ស្ដាំចំនួន ១២ ករណី ប្រជែងគ្រោះថ្នាក់ចំនួន ១២ ករណី បើកបរប្រហែសចំនួន ៨ ករណី ស្រវឹងហើយបើកបរចំនួន ២០ ករណី សុខភាព និងងុយដេកចំនួន ១ ករណី មិនពាក់មួកជិះម៉ូតូចំនួន ៤ និងផ្សេងៗចំនួន ៣ ករណី ។ ខូចខាតម៉ូតូចំនួន ១៦៩ គ្រឿង ខូចខាតរថយន្ដតូចចំនួន ៣៥ គ្រឿង ខូចខាតធ្ងន់ចំនួន ១៣ គ្រឿង និងយានផ្សេងចំនួន ២៣ គ្រឿង ។
លោក ប៉ុក ពលរិទ្ធ ឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ១៤៧ លើក ប៉ូលិសចរាចរបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥ ករណី ធ្វើការសំរុះសំរួលចំនួន ១២៦ ករណី និងកំពុងអង្កេតចំនួន ១៦ ករណី ៕
What's on Tonight
-
top: Added "Use mdy dates" template per Manual of Style#Dates and/or
MOS:TIES
← Previous revision Revision as of 19:54, 16 August 2026
Line 1: Line 1:
...
1 day ago
No comments:
Post a Comment