ដោយ : សិរី (ថ្ងៃទី 10 កក្កដា 2009)
CEN News
ភ្នំពេញ: ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេស ក្នុងខែមិថុនា កន្លងទៅនេះ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិឃើញមានការថយចុះ តែបើគិតរយៈពេល ៦ ខែដូចគ្នានឹងឆ្នាំ២០០៨ រយៈពេល ៦ខែឆ្នាំ២០០៩ នេះ មានការកើនឡើងដល់ទៅ ២១ ភាគរយ ក្នុង ១ ថ្ងៃ មានមនុស្សច្រើនជាង ៥ នាក់ ត្រូវបានស្លាប់ដោយគ្រោះថ្នាក់ ដែលកាលពីឆ្នាំមុនមានតែ ៤ នាក់ប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីមន្ត្រីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បាននិយាយឱ្យដឹង នៅថ្ងៃទី ១០ កក្កដា នេះថា យោងតាមរបាយការណ៍បណ្តោះអាសន្នរបស់អគ្គស្នងការនគរបាលជាតិស្តីពី ស្ថានភាពគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសក្នុងខែមិថុនា កន្លងទៅនេះ មានចំនួន ៤៩៣ លើក បានសម្លាប់មនុស្សចំនួន ១៣៩ នាក់របួសធ្ងន់ចំនួន ៣៨៤ នាក់ និងរបួសស្រាលចំនួន ៤២១ នាក់ ។ គ្រោះថ្នាក់ដែលបានកើតឡើងមានការចូលរួមពីម៉ូតូចំនួន ៤៩២ គ្រឿង រថយន្តធន់តូច ១៥២ គ្រឿង រថយន្តធន់ធ្ងន់ ៥៣ គ្រឿង យានផ្សេងៗចំនួន ៣៤ គ្រឿង និងអ្នកថ្មើរជើងចំនួន ៦០ នាក់ ។
ចំនួនគ្រោះថ្នាក់ចរាចរខាងលើនេះ បើប្រៀបធៀបទៅនឹងខែឧសភា ឆ្នាំ២០០៩ កន្លងទៅនេះ ឃើញមានការថយចុះ ។ កាលពីខែមុននេះ គ្រោះថ្នាក់ចរាចរមានចំនួន ៥៣៤ លើក បានសម្លាប់មនុស្សចំនួន ២០៥ នាក់ របួសធ្ងន់ចំនួន ៥២០ នាក់ និងរបួសស្រាលចំនួន ៦២៣ នាក់ ហើយគ្រោះថ្នាក់ជាបន្តបន្ទាប់នោះមានការចូលរួមពីរថយន្តធន់តូច ១៨៥ គ្រឿង រថយន្តធន់ធ្ងន់ ៥៦ គ្រឿង យានផ្សេងៗ ៣៨ គ្រឿង អ្នកថ្មើរជើង ៦០ នាក់ និងម៉ូតូចំនួន ៧៣៤ គ្រឿង ។
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូន និងជាលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកបាន និយាយអោយដឹងនៅថ្ងៃទី ១០ កក្កដា ឆ្នាំ២០០៩ នេះដែរថា ជនរងគ្រោះទាំងស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរក្នុងខែមិថុនា កន្លងទៅនេះ បើធៀបនឹងខែឧសភាឃើញមានការថយចុះ តែក្នុងរយៈពេល ៦ខែ ឆ្នាំ២០០៩ នេះ ប្រៀបធៀនរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០០៨ ចំនួនគ្រោះថ្នាក់ចរាចរមានការកើនឡើង ២១ ភាគរយ និងចំនួនអ្នកស្លាប់កើនឡើង ៤,៣៦ ភាគរយ ។ រយៈពេល ៦ខែ ឆ្នាំ២០០៨ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរមាន ៦៨៧ នាក់ តែនៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០០៩ នេះ ចំនួនអ្នកស្លាប់មានដល់ ៩២៣ នាក់ បានន័យថា ក្នុង ១ថ្ងៃ មានមនុស្សច្រើនជាង ៥ នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរ ដែលកាលពីឆ្នាំមុនមានតែជាង ៤ នាក់ប៉ុណ្ណោះ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរ ។
តាមការកត់ត្រារបស់ក្រសួងសាធារណៈការបានបង្ហាញឱ្យឃើញថា គ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្គាល់ឃើញថា មានការកើនឡើងចាប់ពីឆ្នាំ២០០០ មក ដោយនៅក្នុងឆ្នាំ២០០០ មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ២.៩៥១ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៤០១ នាក់ ។ ឆ្នាំ២០០១ គ្រោះថ្នាក់ចរាចរកើតឡើងចំនួន ២.៦៩៩ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៤៥៩ នាក់ ។ ឆ្នាំ២០០២ គ្រោះថ្នាក់ចរាចរកើតមានឡើងចំនួន ៣.៣៣៥ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៥៣៥ នាក់ ។ នៅក្នុងឆ្នាំ២០០៣ កើតមានចំនួន ៣.៧៦០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨២៤ នាក់ ។ ឆ្នាំ២០០៤ មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ៤.២៥៥ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១.០៤២ នាក់ ។ ឆ្នាំ២០០៥ គ្រោះថ្នាក់ចរាចរមានចំនួន ៣.៩៥៧ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៩០៤ នាក់ ។ ឆ្នាំ២០០៦ មានគ្រោះថ្នាក់កើតឡើងចំនួន ៤.៩២៧ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១.១៥៧ នាក់ ។ ឆ្នាំ២០០៧ មានគ្រោះថ្នាក់កើតឡើងចំនួន ៩.៤៤៩ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១.៥៤៥ នាក់ និង ឆ្នាំ២០០៨ មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ៦.២១៤ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១.៥៧២ នាក់ ។
ដោយគ្រោះថ្នាក់ចរាចរបានសម្លាប់មនុស្សគ្មានថបថយ កាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ២០០៩ គណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងជាសាធារណៈមួយ ស្តីពីការអនុវត្តបទបញ្ញត្តិនៃច្បាប់ចរាចរផ្លូវគោកដោយមានខ្លឹមសារ ថា ក្រោយពីច្បាប់ចរាចរផ្លូវគោកបានចូលជាធរមានយើងសង្កេតឃើញថា មានបងប្អូនអ្នកប្រើប្រាស់ផ្លូវខ្លះបានប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យស្ថានភាពចរាចរមានការកកស្ទះបង្កឱ្យមានគ្រោះថ្នាក់ បាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិគួរឱ្យសោកស្តាយ ។ ផ្អែកតាមស្ថានភាពបែបនេះ គណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក បានដាក់ចេញនូវបទបញ្ជាមួយចំនួន ។
នៅក្នុងសេចក្តីប្រកាសជូនដំណឹងដែលចុះហត្ថលេខា ដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរផ្លូវគោកនេះ បង្ហាញអោយឃើញទៀតថា ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០០៩ ខាងមុខនេះ ។
ពត៍មានពិស្តា
Maitum
-
case fix
← Previous revision Revision as of 04:04, 22 December 2024
Line 308: Line 308:
== Wildlife ==
== Wildlife ==
[[File:Philippine sarangani tarsie...
2 hours ago
No comments:
Post a Comment