សរសេរដោយ ដើមអម្ពិល |
ពុធ, ២៩ កក្កដា ២០០៩ ០៧:១២ |
បុរស ម្នាក់រងរបួសជាទម្ងន់ និងអ្នកបើកម៉ូតូកង់បីបានលោតចេញរួចផុតពីគ្រោះថ្នាក់ក្នុងឧប្ប ត្ដិហេតុរថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនតូតាល់បុកចំពីមុខយ៉ាង ពេញទំហឹងទាំងព្រឹកលើផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០៩ វេលាម៉ោង ៩ នៅចំណុចក្នុងភូមិ កោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល បណ្ដាលឱ្យម៉ូតូកង់បី ១ គ្រឿង ជិះដោយបងប្អូនបង្កើត ២ នាក់ បាក់ម៉ូតូជាពីរកំណាត់ និងអ្នកជិះលើម៉ូតូកង់បីម្នាក់រងរបួសធ្ងន់ម្នាក់ទៀតរងរបួសស្រាល។ ជនរងគ្រោះទាំង ២នាក់មានឈ្មោះ ប្រាក់ សំអុន អាយុ ៣១ឆ្នាំ រងរបួសធ្ងន់ដោយ បោកក្បាលទៅនឹងដំបូលដែកម៉ូតូកង់បីត្រូវជាបងចំណែកប្អូនមានឈ្មោះ ធូ ចន្ថន អាយុ ៣០ ឆ្នាំ ជាអ្នកបើកម៉ូតូរងរបួសស្រាល ព្រោះបានលោតចេញទាន់។ ជនរងគ្រោះទាំងពីរនាក់បងប្អូននេះ មានស្រុកកំណើតនៅភូមិត្រញំងឆ្លូញ ឃុំញ ស្រុក កំពង់រោទិ៍ ខេត្ដស្វាយរៀង។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលជួបគ្រោះថ្នាក់ចរាចរនេះ គេឃើញរថយន្ដរបស់ក្រុមហ៊ុនប្រេងតូតាល់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-5356 ជិះគ្នា ២ នាក់ បើកបរក្នុងទិសដៅពីកៀនស្វាយ មកភ្នំពេញ ចំណែកម៉ូតូកង់បីដែលជិះគ្នា ២ នាក់បងប្អូនបង្កើតនេះធ្វើដំណើរច្រាសទិសគ្នាពីភ្នំពេញទៅស្វាយរៀង។ ស្រាប់តែទៅដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូកង់បីបានគេចពីរថយន្ដមួយគ្រឿង ហើយបានបើកទៅខាងឆ្វេងដៃចូលទៅលើទ្រូងផ្លូវ ស្របពេលនោះរថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនមកដល់ក៏បុកចំពីមុខពេញទំហឹងតែម្ដង ធ្វើឱ្យម៉ូតូកង់បីខ្ទាតមកក្រោយវិញចម្ងាយជាង ១០ ម៉ែត្រពីចំណុចបុក។ ពេលនោះគេឃើញអ្នកបើកបរម៉ូតូកង់បីដែល ត្រូវជាប្អូនបានលោតចេញទាន់ ហើយបង ប្រុស ដែលជិះនៅខាងក្នុងរ៉ឺម៉កបានបោកក្បាលផ្ទប់ទៅនឹងបង្គោលដែកដំបូលរ៉ឺម៉ក ម៉ូតូ បណ្ដាលឱ្យបែករយះនិងរងរបួសជើងស្ដាំ។ ចំណែកម៉ូតូត្រូវបាក់ជាពីរកំណាត់ហើយរថយន្ដដឹកប្រេងបែកចង្កៀងខាងស្ដាំ។ បុរសត្រូវជាប្អូនរបស់ជនរងគ្រោះ និងជាអ្នកបើកម៉ូតូកបង់បី ឈ្មោះ ធូ ចន្ថនបាន ឱ្យដឹងថា“មុនពេលកើតហេតុមានរថយន្ដ ដឹកដី ១ គ្រឿង បើកនៅពីមុខរថយន្ដដឹកប្រេង ស្របពេលនោះស្រាប់តែអ្នកបើកបររថយន្ដដឹកដីបើកគេចមកខាងឆ្វេងដៃរបស់ខ្លួនស្មានថាចូលអែបខាងអ្នកបើកម៉ូតូកង់បី ក៏បើកគេចឡើងទ្រូងផ្លូវហើយពេលនោះ ឃើញ រថយន្ដដឹកប្រេងមកដល់រូបគេដែលជាអ្នកបើកម៉ូតូក៏លោតចេញតែម្ដង ធ្វើឱ្យរថយន្ដដឹកប្រេងមកបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យបងប្រុស របស់ខ្លួនរងរបួសធ្ងន់ព្រោះលោតចេញមិនទាន់។ រីឯបុរសម្នាក់មានឈ្មោះ ស៊ឹម វុទ្ធី ជា អ្នកបើកបរអែបជិះនៅក្នុងរថយន្ដដឹកប្រេងនេះបានឱ្យដឹងដែរថា មុនពេលបុកម៉ូតូកង់បី ស្របពេលនោះអ្នកបើករថយន្ដដឹកប្រេងមានឈ្មោះ រ៉ា បាន បើកតាមពីក្រោយរថយន្ដដឹកដីពេលមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្ដ ដឹកដីដែលបើកនៅពីមុខស្របទិសគ្នាបានបត់ទៅខាងឆ្វេងដៃហើយក៏ មិនដឹងថា រ៉ឺម៉ក គេចមកខាងទ្រូងផ្លូវឡើយទើបអ្នកបើកបររថយន្ដដឹកប្រេងជាន់ហ្វ្រាំងមិនទាន់បុកចំពីមុខតែម្ដងហើយរថយន្ដដឹកប្រេងនេះ មានផ្ទុកប្រេងជាង ២ ម៉ឺនលីត្រ ប្រសិនបើបួងចង្កូតគេចពីរ៉ឺម៉កគ្រោះថ្នាក់នឹងកើតឡើងធំជាងនេះ។ ក្រោយកើតហេតុរថយន្ដដឹកប្រេងនិង រ៉ឺម៉កកង់បីរបស់ជនរងគ្រោះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះទាំងពីរនាក់បងប្អូនបង្កើតត្រូវបានរថយន្ដសង្គ្រោះរបស់គ្លីនិកឯកជនឈ្មោះ ណារុំ ធីតា ដឹកយកមកសង្គ្រោះនៅគ្លីនិក របស់ខ្លួនព្រោះរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយពុំទាន់ដោះស្រាយចប់នៅឡើយ ដោយសារជួបឧប្បត្ដិហេតុដឹកអ្នករបួសមកសង្គ្រោះនៅភ្នំពេញតែបុកមនុស្ស ២ នាក់បន្ថែមទៀត បណ្ដាលឱ្យស្លាប់ម្នាក់របួសម្នាក់។ ដោយឡែករថយន្ដសង្គ្រោះមួយគ្រឿងទៀតរបស់មន្ទីរពេទ្យ ម៉ាក ឡង់គ្រីស័រ គ្រាន់តែបញ្ឈរដាក់តាំងឱ្យល្អមើលតែប៉ុណ្ណោះ។ |
Maitum
-
case fix
← Previous revision Revision as of 04:04, 22 December 2024
Line 308: Line 308:
== Wildlife ==
== Wildlife ==
[[File:Philippine sarangani tarsie...
2 hours ago
No comments:
Post a Comment