KSN News
តាមរបាយការណ៍បូកសរុបករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំសមាសទី១ ឆ្នាំ២០០៩ នៅខណ្ឌដង្កោ
រាជធានីភ្នំពេញ ដោយផ្នែកតាមការបំភ្លឺពីលោកអនុសេនីយ៍ទោ សុត សារឿន នាយផ្នែកនគរបាលចរាចរ
និងសណ្ដាប់ធ្នាប់ខណ្ឌដង្កោ បានអោយដឹងថា នៅក្នុងឆមាសទី ១ នេះករណីគ្រោះថ្នាក់ចរាចរ បានកើតមាន
រហូតដល់ទៅ ៥៩លើក ក្ន្នុងនោះមានមនុស្សស្លាប់រហូតដល់ទៅ ២៨នាក់ ស្រី ៣នាក់ ប្រុស ២៥នាក់ ។
របួសធ្ងន់ ៥៩ នាក់ ស្រី ៩ នាក់ ប្រុស ៥០នាក់ និងរបួសស្រាល ៤៤នាក់ ស្រី ១០ នាក់ ប្រុស៣៤នាក់។
លោកអនុសេនីយ៍ទោ បានបន្ដថា កត្ដាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងយ៉ាងញឹកញាប់
នេះ កើតឡើងដោយសារតែការបើកបរក្នុងល្បឿនលឿនមានចំនួន ១៩ លើក បើកបរមិនគោរពសិទ្ធិជាអាទិ
ភាព ២លើក មិនប្រកាន់ស្ដាំ ២លើក បើកបរប្រជែងមាន ១៤លើក ខ្វះការប្រុងប្រយ័ត្ន ៦លើក បើកបរក្នុង
អាការស្រវឹង ៤លើក បើកបរប្ដូរគន្លងទិស ១១លើក ធ្លាក់គ្រលុក ១លើក ។
លោកនាយផ្នែក បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៥៩លើកនោះ រួមមានម៉ូតូបុក
គ្នាជាមួយម៉ូតូ ១៤លើក ម៉ូតូ និងអ្នកថ្មើរជើង ១លើក ម៉ូតូ និងរថយន្ដ ២លើក រថយន្ដធំ ៨ លើក ម៉ូតូ និង
ម៉ូតូ កង់បី ១ លើក ជិះម៉ូតូដួលខ្លួនឯង ៤ លើករថយន្ដធំ និងរឺម៉កម៉ូតូ ១លើក រថយនតូចបង្កគ្រោះថ្នាក់ខ្លួន
ឯង ៥ លើក ។
លោកអនុសេនីយ៍ ទោ សុត សារឿន បានសំណូមពរដល់សាធារណជន សូមអ្នកបើកបរតាមផ្លូវ
សាធារណៈទាំងអស់គួរតែគោរពច្បាប់ចរាចរណ៍ឱ្យខ្ជាប់ខ្ជួន ទើបនាំអោយខ្លួនយើងបានសុខ និងសុវត្ថិភាព៕
No comments:
Post a Comment