ដោយ : មង្គល (ថ្ងៃទី 24 កក្កដា 2009)
CEN News
បាត់ដំបង: ឡានស៊ីទែនដឹកប្រេងម៉ាស៊ូត ១ គ្រឿង មានចំណុះជិត ៤ ម៉ឺនលីត្រ របស់ក្រុមហ៊ុន ប្រាយវិកថឺរីមេគង្គភេត្រូលៀម ធ្វើដំណើរពីភ្នំពេញមកបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ៥ ពេលមកដល់ផ្លូវកោង និងមានភ្លៀងរលឹមស្រិចៗផង បណ្តាលឲ្យរអិលកង់ ហើយតៃកុងជាន់ហ្វ្រាំងគំហុកបណ្តាលឲ្យឡានក្រឡាប់ធ្លាក់ពីលើថ្នល់ បណ្ដាលឲ្យផ្អៀងកំពប់ប្រេងអស់ប្រមាណជាង ៥ ពាន់លីត្រ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៥ និង ១៥ នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៩ នៅចំណុចភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
មន្ត្រីអាវុធស្រុកសង្កែម្នាក់បានឲ្យដឹងថា មូលហេតុដែលនាំឲ្យឡានដឹកប្រេងម៉ាស៊ូតនេះក្រឡាប់ធ្លាក់ថ្នល់ទៅ ខាងស្តាំដៃ ដោយសារនៅយប់ថ្ងៃទី២២ ខែកក្កដា មានភ្លៀងធ្លាក់ជាប់រហូតតាំងពីម៉ោង ៩ យប់រហូតដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៣ ។ នៅមុនពេលកើតហេតុ ឡានដឹកប្រេងនេះបានធ្វើដំណើរពីកើតមកលិច ពេលមកដល់កើតហេតុដែលជាផ្លូវកោង ហើយផ្លូវរអិលផងដោយសារឡានបើកលឿនផង តៃកុងភ្ញាក់ក៏ជាន់ហ្វ្រាំងគំហុកបណ្តាលឲ្យឡានក្រឡាប់ ធ្លាក់ទៅខាងក្រោមថ្នល់ប៉ះជើងម្ខាងកំពប់ប្រេងចាក់ចោលទៅដី ប៉ុន្តែតៃកុង និងព្រូឡានមិនមានរបួសអ្វីទេ ។ បន្ទាប់ពីដឹងថា មានឡានក្រឡាប់ និងមានប្រេងកំពប់ប្រជាពលរដ្ឋដែលមានទីលំនៅជិតកន្លែងកើតហេតុ បាននាំគ្នាយកប៉ោត ធុងទៅដងយកប្រេងកំពប់ ហើយយកទៅលក់ឲ្យហាងលក់សាំងដែលនៅជិតនោះ ។
តៃកុងឡានដែលបើកបរមានឈ្មោះ ឈាន ប៊ុនធឿន ភេទប្រុស អាយុ ២០ ឆ្នាំ ទីលំនៅភូមិ ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ឡានដឹកប្រេងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ប្រាយវិកថឺរីមេគង្គភេត្រូលៀម ពាក់ស្លាកលេខ ភ្នំពេញ 3A 9566 ។ ឡាននេះក្រោយពេលក្រឡាប់តំណាងក្រុមហ៊ុនបានហៅឡានស្ទូចធុនធំចំនួន ២ គ្រឿង ទៅស្ទូចយកឡានដឹកប្រេងដែលក្រឡាប់ធា្លក់ក្រោមថ្នល់ អស់រយៈពេលជិត ៧ ម៉ោង ទើបស្ទូចយកមកដាក់លើថ្នល់ជាតិបាន រួចអូសយកទៅខេត្តបាត់ដំបង ដើម្បីផ្ទេរប្រេងទៅក្នុងស្ថានីយមួយកន្លែង ៕
អានបនែ្ដម
Margarita Plevritou
-
External links: add Category:21st-century Greek sportswomen
← Previous revision Revision as of 07:07, 22 December 2024
Line 39: Line 39:
==External link...
17 minutes ago
No comments:
Post a Comment