Wednesday, July 29, 2009

បង្ក្រាបម៉ូតូគ្មានកញ្ចក់ ផ្លាកលេខ​និងអ្នកបើកបរគ្នានមួកសុវត្ថិភាព

សរសេរដោយ កម្ពុជាថ្មី
ព្រហស្បតិ, ២៣ កក្កដា ២០០៩ ០៩:២៣

ខេត្តបន្ទាយមានជ័យ៖ រយៈពេល​តែមួយ​ថ្ងៃ​សោះ​ សមត្ថកិច្ច​នគរបាល​ចរាចរជើងគោក ​នៃ​ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ​ បានចេញ​បង្ក្រាប​ប្រមូលយក​ម៉ូតូ និង​អ្នកជិះ​ធ្វើដំណើរ​តាមផ្លូវ​សាធារណៈ​​ដោយ​គ្មាន​កញ្ចក់ គ្មាន​ផ្លាកលេខ និង​គ្មាន​មួកសុវត្ថិភាព​បាន​ចំនួន៣៥គ្រឿង​យកមក​ធ្វើការ​អប់រំ។ ការចុះ​ប្រមូល​ម៉ូតូ​ខាងលើ​គឺធ្វើឡើង​កាលពី​ថ្ងៃទី១៣ ខែកក្កដា។

លោក ​វរសេនីយ៍ទោ​ឈឿ​ម សុ​ជុន នាយការិយាល័យ​ប៉ូលិសចរាចរ​ជើងគោក​បានឱ្យដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧត្ដម​សេនី​ត្រី​ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរជើងគោក​ ឱ្យមាន​ប្រសិទ្ធភាព​ ការិយាល័យ​ជំនាញ​ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ តាម​ដងផ្លូវ​សាធារណៈ ​លើ​អ្នកបើកបរ​ទោចក្រយានយន្ដ ត្រីចក្រយានយន្ដ​គ្រប់​ប្រភេទ ​ដែល​មិនបាន​ពាក់​ពួក​សុវត្ថិភាព​និង​ម៉ូតូ​គ្មាន​កញ្ចក់ គ្មាន​ផ្លាកលេខ​យកមក​កាន់​ស្នងការ​ខេត្ត​ធ្វើការ​ណែនាំ​អប់រំ​ឱ្យ​បំពាក់​ កញ្ចក់​និង​ផ្លាកលេខ​ព្រម​ជាមួយនឹង​មួកសុវត្ថិភាព។

លោក ​ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បានឱ្យដឹងថា នៅពេល​ណែនាំ​ម្ចាស់​ម៉ូតូ​ទាំងអស់​ថា ការឃាត់​ម៉ូតូ​ដែល​គ្មាន​ផ្លាកលេខ កញ្ចក់ និង​អ្នកបើកបរ​គ្មាន​មួក​សុវត្ថិ​ភាណ​នាពេលនេះ​គឺ​ដើម្បីឱ្យ​បងប្អូន​ អនុវត្ត​ឱ្យបាន​នូវ​ច្បាប់​ចរាចរ​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ជាពិសេស​ការមិន​ពាក់មួក​គឺ​ ធ្វើឱ្យប៉ះ​ពាល់​​ដល់​ក្បាល​ហើយ​ម៉ូតូ​ត្រូវមាន​កញ្ចក់​សំរាប់​មើល​ក្រោយ។ លោក​បាន​ឱ្យដឹងទៀតថា មុន​ដែល​ឱ្យ​ម៉ូតូ​ទៅវិញ​សមត្ថភាព​ជំនាញ​ត្រូវឱ្យ​ពួកគាត់​បំពាក់​កញ្ចក់ និង​មាន​មួកសុវត្ថិភាព​ និង​ធ្វើ​កិច្ចសន្យា​ព្រមទាំង​អប់រំ​ណែនាំ​ឱ្យ​ស្គា​ល់ពី​ច្បាប់​ចរាចរ។

លោក ​ក៏បាន​លើកឡើងថា រយៈពេល​បី​ខែ​ដើមឆ្នាំ២០០៩ មាន​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ដល់​ទៅ៨១នាក់ ​និង​រងរបួស​ធ្ងន់​ និង​ស្រាល​មាន​រហូតដល់​ទៅ២០០នាក់ ដែល​បញ្ហា​គ្រោះថ្នាក់​ចរាចរ​នេះ​ជា​កង្វល់​របស់​រដ្ឋាភិបាល ជាពិសេស​មាន​ សម្ដេច​តេ​ជោ ​ហ៊ុន សែន ជា​ប្រមុខ​ដែល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ។ ចំពោះ​ម៉ូតូ​ ដែល​ឃាត់​ទាំង៣៥គ្រឿង​ គឺ​គ្រាន់តែ​ធ្វើការ​ផាកពិន័យ​តិចតួច ​ដើម្បីឱ្យ​បងប្អូន​បាន​យល់​ក្នុងនោះដែរ លោក​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ដ​ម៉ូតូ​ត្រូវអនុវត្ត​ តាមច្បាប់​ចរាចរ​ និង​ត្រូវ​ចេះ​យោគយល់​គ្នា​ក្នុងពេល​បើកបរ ទើប​អាច​គេច​ផុតពី​ករណី​គ្រោះថ្នាក់​ចរាចរ​បាន៕

ទឹកថ្លា

No comments: