ដោយ : សុពិសិដ្ឋ (ថ្ងៃទី 3 កក្កដា 2009)
ភ្នំពេញ: រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុន LMO3 បានបើកបុកម៉ូតូ ហើយកិនបែកក្បាលយុវជនម្នាក់ស្លាប់ភ្លាមៗ ។ រថយន្តបានព្យាយាមបើករត់ចម្ងាយប្រមាណមួយគីឡូម៉ែត្រ ទើបចតរថយន្តចោលហើយរត់គេចខ្លួនបាត់ បន្សល់ទុកកម្មករលីស៊ីម៉ង់ត៍ ២ នាក់ ។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី០៣ កក្កដា នេះនៅមុខផ្ទះលេខ ៥៤៣ ផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេង ចាន់តុលា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបររៀនភ្លេងសម័យ ស្នាក់នៅភូមិថ្មី សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ ជនរងគ្រោះជិះម៉ូតូម៉ាក ICON ពណ៌បៃតងពាក់ស្លាកលេខ 1X 6296 ។ ចំណែករថយន្តបង្កម៉ាក HINO ពណ៌ផ្ទៃមេឃ អត់ស្លាកលេខ ដឹកស៊ីម៉ង់ត៍ពេញ អ្នកបើកបរឈ្មោះ រិទ្ធ ភេទប្រុស អាយុជាង ២០ ឆ្នាំ បានរត់គេចខ្លួន នៅសល់កម្មករលីស៊ីម៉ង់ត៍ ២ នាក់ ។
សាក្សីនិយាយថា មុនកើតហេតុរថយន្ត និងម៉ូតូបើកស្របទិសគ្នាតាមផ្លូវលេខ ៣៧១ ពីលិចទៅកើត ។ លុះដល់ចំណុចខាងលើក៏ប៉ះចង្កូតម៉ូតូបណ្ដាលឲ្យជនរងគ្រោះដួលទៅលើ ថ្នល់ ។ ទោះបីជនរងគ្រោះពាក់មួកសុវត្ថិភាពក៏ដោយ ប៉ុន្តែដោយរថយន្តដឹកស៊ីម៉ង់ត៍ធ្ងន់ពេក បានកិនក្បាលជនរងគ្រោះនឹងកង់ក្រោយបែកក្បាលសំប៉ែតរាបនឹងថ្នល់ ស្លាប់ភ្លាមតែម្ដង ។ ម៉ូតូខូចខាតបន្ដិចបន្ដួចប៉ុណ្ណោះ ព្រោះខ្ទាតទៅចិញ្ចើមផ្លូវម្ខាង ។ ចំណែករថយន្តបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុចម្ងាយប្រមាណមួយ គីឡូម៉ែត្រ ក៏បើកគេចចូលការដ្ឋានចាក់សសរគ្រឹះចតចោល ហើយរត់គេចបាត់ ។
រថយន្ត និងម៉ូតូរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ។ សពយុវជន ខេង ចាន់តុលា ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Maitum
-
case fix
← Previous revision Revision as of 04:04, 22 December 2024
Line 308: Line 308:
== Wildlife ==
== Wildlife ==
[[File:Philippine sarangani tarsie...
3 hours ago
No comments:
Post a Comment