Thursday, July 30, 2009

តើសាលាក្រុងមានវិធានការយ៉ាងណាចំពោះករណីឆ្លៀតយកទ្រូងផ្លូវ

សរសេរដោយ ទស្សនាវដ្តី ពេញនិយម
ពុធ, ១៥ កក្កដា ២០០៩ ០៤:១៧

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត ឃើញថា រាជធានី​ភ្នំពេញ​មានការ អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស គឺ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ លូទឹក​ត្រូវបាន​កសាង​ស្ទើរ​គ្រប់​ច្រកល្ហក​គ្មាន ចន្លោះ​ត្រង់ណា។ ទន្ទឹមនឹង​ការអភិវឌ្ឍន៍​មាន​ទីតាំង​សណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន​ឯកជន ផ្សារ​ទំនើប និង​ទីតាំង លក់ដូរផ្សេងៗបាន​បង្កឡើង​នូវ​ភាព​ឥត​សណ្ដាប់ធ្នាប់​ដោយសារ​ទុកឱ្យ​រថយន្ត​អតិថិជន​ចត​នៅលើ​ទ្រូង​ថ្នល់ បង្ក​ឱ្យ​ស្ទះ ចរាចរ​យ៉ាង​អាណាធិបតេយ្យ​ជាហេតុ​ធ្វើ​អ្នកធ្វើដំណើរ​ទាំងឡាយ​រិះគន់​ដល់ សាលាក្រុង និង​អាជ្ញា ធរ​ដែនដី...យ៉ាងខ្លាំង​បើ​គេ​ធ្វើដំណើរ​តាម​ដងផ្លូវ​មួយចំនួន ដូចជា ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ព្រះសីហនុ ផ្លូវ ន​រោ​ត្ដម​ផ្លូវ​នេ​រុ​ហ៍ ម៉ៅ​សេទុង និង​ផ្លូវ លេខ៤៧ជាដើម គេ​ប្រាកដជា​រអ៊ូរទាំ​ដោយសារ​បាតុភាព​ស្ទះ​ចរាចរ​ដែល​បណ្ដាលមកពី​ការចត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​នៅលើ​ទ្រូងផ្លូវ​មុខ ភោជនីយដ្ឋាន រង្គសាល​សាលារៀន​ឯកជន ផ្សារ​ទំនើប និង​ទីតាំង​លក់ទំនិញ​ផ្សេង។ អ្នកដំណើរ​ម្នាក់​ក្រោយពី​បានឃើញ​បាតុភាព ស្ទះ​ចរាចរ​បែបនេះ បាន​រអ៊ូរទាំ ហើយ​រិះគន់​ចំពោះ​អាជ្ញាធរ និង​សាលាក្រុង ថា​មិនមាន វិធានការ​សមស្រប​ចំពោះ​បញ្ហា​នេះ ដែលជា​ហេតុ ធ្វើឱ្យ​សោភ័ណភាព​រាជធានី​ក្លាយទៅជា​ភាព អាណាធិបតេយ្យ​គ្មាន​ច្បាប់​ទំលាប់។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ថ្មីៗនេះ​ឯកឧត្ដម​កែប ជុតិមា អភិបាល​រាជធានី ភ្នំពេញ​បានដាក់​គោលការណ៍​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​រក​ដំណោះស្រាយ​ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​ចំណត​យានយន្ត តាម​ទីតាំង​សណ្ឋាគារ ភោជនីយដ្ឋាន សាលា រៀន​ឯកជន និង​ផ្សារ​ទំនើប​ជាដើម ភាគច្រើន​ទី តាំង​ទាំងនេះ យក​ទ្រូងផ្លូវ​ធ្វើជា​កន្លែង​ចត​រថយន្ត ​បាត់បង់​សណ្ដាប់ធ្នាប់ និង ស្ទះ​ចរាចរ។លោក​ជ្រាង សុផាន់ អភិបាលរង​រាជ​ធា នី​ភ្នំពេញ ទទួលបន្ទុក​ការងារ​សាធារណការ​បាន ប្រជុំ​ជាមួយ​អាជ្ញាធ​ដែនដី កាលពី​ថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ក្រោយពី​ទទួលបាន​គោល ការណ៍ ពី​ឯកឧត្ដម កែប ជុតិមា អភិបាល រាជធានី​ភ្នំពេញ​ដើម្បី​មាន​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​អាជីវករ​មួយចំនួន​ដែល​នៅ​បន្ត​យក ចិញ្ចើម​ម​ផ្លូវ​ទ្រូងផ្លូវ​ចត​យានយន្ត បង្ក​ឱ្យ​ស្ទះ​ចរាចរ បើ​ម្ចាស់​អាជីវកម្ម​ទាំងនោះ មិន​អនុវត្ដ​តាម​ការ ណែនាំ​នឹងត្រូវ​ដកហូត អាជ្ញាប័ណ្ណ​អាជីវកម្ម​ភ្លាម។ការប្ដេជ្ញា​ចិ​ត្ដ​នេះ​ត្រូវបាន សាធារណមតិ អបអរ សាទរ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​មិន​រំពឹងថា លោក​អភិបាលរងក្រុង​ធ្វើ​បានឡើយ។ ក្នុងឱកាស​ប្រជុំ​នោះ លោក​អភិបាលរង ក្រុង​បាន​សង្កត់ធ្ងន់ថា បើ​ម្ចាស់​ទីតាំង​ណា​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ទេ នោះ​ពួកគាត់ នឹងត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវ កម្ម​តែម្ដង។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ ខណ្ឌ សង្កាត់​បានលើកឡើង​ថា​អ្នក​ដែល​ហ៊ាន​ចត រថយន្ត​ល្មើសច្បាប់ ចត​កន្លែង​ហាមឃាត់ បណ្ដាល ឱ្យ​ស្ទះ​ចរាចរ​ភាគច្រើន ជា​អ្នក​មានបុណ្យ​ស័ក្តិធំ អស់លោក​ឧកញ៉ា អ្នកមាន​លុយ​មាន​ទាំង​អង្គរក្ស ឈរ​យាម ការពារ​រថយន្ត​កណ្ដាល​ទ្រូងផ្លូវ​តែម្ដង។ អ្នកខ្លះ បញ្ចេញ​អាកប្បកិរិយា​អសីលធម៌​ដាក់ សមត្ថកិច្ច​ទៀតផង។អ្នកដំណើរ​បាន​រិះគន់ថា ភាព​អ​ណា​ធិ​ប តេ​យ្យ​បណ្ដាលឱ្យមាន​ការកកស្ទះ​រថយន្ដ​ខ្លាំង​ជាង គេ គឺ​នៅ​ម្ដុំ ភោជនីយដ្ឋាន​ឡឺ​ប្រេ​ស៊ី​ដង់ ថ្មដា លី ឡាយ ភោជនីយដ្ឋាន​ឋានសួគ៌ ស្ដុ​ប​ខាងលិច​ផ្សារ ថ្មី​លើផ្លូវ​ព្រះមុនីវង្ស ព្រមទាំង​តំបន់​ជាច្រើន ផ្សេងៗទៀត។ ប្រជាពលរដ្ឋ​ជាច្រើន​គិតថា ប្រហែល ជា​ពិបាក​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​ណាស់ ត្បិត​អី តាម​ភោជនីយដ្ឋានធំៗក្នុង​រាជធានី​ភ្នំពេញ បាន ដាក់​ខែ​ជូន​ប៉ូលិស​សណ្ដាប់ធ្នាប់​ឱ្យ​ឈរ​កាង រាល់​ខែ។ តើ​បញ្ជា​ដែលជា​គោលការណ៍​របស់​ឯក ឧត្ដម​កែប ជុតិមា មាន​ប្រសិទ្ធភាព ឬក៏​ម្ចាស់ អាជីវកម្ម​ទាំងនោះ​ហំ​ហាន​ជាង?...។ដោយ បញ្ញា

No comments: