Saturday, July 18, 2009

រថយន្ត​ធំ​បុក​ម៉ូតូ​ស្លាប់ ១ របួស ២ នាក់​

ដោយ : សំរេច​ (ថ្ងៃទី 17 កក្កដា 2009)
CEN News
កំពង់ធំ: រថយន្ត​ប្រភេទ​ទេសចរណ៍​ ១ គ្រឿង​ របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិច​ប្រេ​ស បាន​បុក​ជាមួយ​ម៉ូតូ ១ គ្រឿង ដែល​ជិះ​គ្នា ៣ នាក់ បណ្តាលឲ្យ​ពួក​គេ​ស្លាប់​ម្នាក់ និង​របួសធ្ងន់ ២ នាក់ ។​

​ គ្រោះថ្នាក់​នេះ បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែកក្កដា នៅ​ចំណុច​ភូមិ​ហាន់​ទ្វា ឃុំ​ជ្រលង ស្រុក​បារាយណ៍ ។ មូល​ហេ​តុ​នៃ​គ្រោះថ្នាក់ គឺ​ដោយសារ​អ្នកបើក​បរម៉ូតូ​បត់​មិន​មាន​ការប្រុងប្រយ័ត្ន បណ្តាលឲ្យ​រថយន្ត​ធំ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​តែម្តងទៅ ។​

​ លោក សន តាល់ អធិការរង​របស់​ប៉ូលិស​ស្រុក​បារាយណ៍​ទទួល​ដែន​ចរាចរ បានឲ្យដឹងថា រថយន្ត​ទេសចរណ៍ របស់​ក្រុមហ៊ុន​កម្ពុជាអង្គរ​អ៊ិច​ប្រេ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 5017 ដែល​មាន​អ្នកបើកបរ​ឈ្មោះ ថុន នី សព្វថ្ងៃ​មាន​ទីលំនៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។ រី​ឯ​អ្នកស្លាប់ និង​របួសធ្ងន់​ជិះ​ម៉ូតូ C ១០០ កូរ៉េ ឌុប​គ្នា ៣ នាក់ មានឈ្មោះ ជិន ពៅ អាយុ ២៨ ឆ្នាំ រងរបួស​ខ្នង​ខាងក្រោយ​ចង្កេះ ដើមទ្រូង ទី​២ ប្រពន្ធ​ឈ្មោះ ឃឹម ពៅ អាយុ ២៥ ឆ្នាំ របួស​ផ្ទៃមុខ បាក់ធ្មេញ និង​បាក់ជើង​ខាងឆ្វេង និង​៣ ឈ្មោះ សន់ ភេទ​ប្រុស អាយុ ១៤ ឆ្នាំ ត្រូវជា​ក្មួយ បាន​ស្លាប់​ពេល​បញ្ចូន​មក​ដល់​មន្ទីរ​ពេទ្យ ៕​

No comments: