ដោយ ៖ សុផល
ksn-news
យ៉ាងហោចណាស់ក៏មានបុរស២នាក់បានរងបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្ត១គ្រឿងម៉ាក
ម័រសឺដេសបានបើកបុកម៉ូតូ១០០កូរ៉េ១គ្រឿងយ៉ាងពេញទំហឹង ។ ហេតុការណ៍នេះបានកើតមានឡើងកាល
ពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៩ នៅចំណុចមុខភូមិព្រៃបឹង ឃុំកន្ទោក ស្រុក
អង្គស្នួល ខេត្តកណ្តាល ។
តាមប្រភពព័តមាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ
នោះទី១ មានឈ្មោះគុណ សុផង់ ភេទប្រុស អាយុ២៤ឆ្នាំ និងទី២ឈ្មោះ គី សារី ភេទប្រុស អាយុ ២៦ឆ្នាំ
ទាំង២នាក់ រស់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ម៉ូតូបង្កហេតុម៉ាក១០០កូរ៉េ ពណ៌ក្រហម
ពាក់ស្លាកលេខជ ៦៣៧១ ភព១ រីឯរថយន្តម័រសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២J-៥៨០០ អ្នក
បើកបររត់បាត់ ។
ប្រភពដដែលបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូជនបង្កហេតុបានធ្វើដំណើរមាន
គ្នា២ នាក់ ក្នុងទិសដៅពីកើតទៅលិច បើកបរយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុមុខភូមិព្រៃបឹង ម៉ូតូ
១០០កូរ៉េ បានបត់ ពីជើងឆ្លងផ្លូវទៅត្បូង រីឯរថយន្តបានធ្វើដំណើរបញ្ច្រាស់ទិសគ្នា២លិចទៅកើតដោយមិន
អាចចាប់ហ្វ្រាំងជាប់ក៏រថយន្ត បានស្វាគមន៍យ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកទាំងពីររងរបួសយ៉ាងធ្ងន់ធ្ងរ
ហើយត្រូវបានគេដឹកយកទៅជួយសង្រ្គោះ អាយុជីវិតនៅមន្ទីរពេទ្យឯកជនចោមចៅ។ សូមបញ្ជាក់ផងដែរ
ថា ក្នុងហេតុការណ៍នៃការបុកនេះរថយន្តបុកអូសម៉ូតូ ចម្ងាយប្រហែលជា១០ម៉ែត្រ ទើបរថយន្តឈប់
ឥឡូវម៉ូតូនិងរថយន្តត្រូវបានប៉ូលិសអង្គស្នួលអូសយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ
តាមផ្លូវច្បាប់ ៕
No comments:
Post a Comment