Sunday, July 19, 2009

ម៉ូតូ​បើក​បុក​ម៉ូតូ​ស្លាប់ ២ នាក់ របួសធ្ងន់​ម្នាក់​




ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 18 កក្កដា 2009)
CEN News
ភ្នំពេញ: ម៉ូតូ ២ គ្រឿង បាន​បើក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណា្ដ​ល​ឲ្យស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​មា្ន​ក់ ខណៈពេល​ពួកគេ​បើកបរ​កណ្ដាល​ទ្រូង​ថ្នល់​ពេលយប់​ដោយ​មាន​ភ្លៀង​រលឹម​ផង ។​

​ គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ១០ នាទី រំលង​អធ្រាត្រ ថ្ងៃទី ១៨ កក្កដា នេះ នៅ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី មុខ​ក្រសួង​ការពារជាតិ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

​ ប៉ូលិស​និយាយថា ភាគី​ម្ខាង​បើក​ម៉ូតូ​ម៉ាក SUZUKI Smash ស៊េរី ០៨ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1F 8331 បើកបរ​ដោយ​ឈ្មោះ សួន បុរី អាយុ ២៧​ឆ្នាំ សា្ន​ក់​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​ភាគី​ម្ខាង​ទៀត បើក​ម៉ូតូ SUZUKI Smash REVO ពណ៌​ក្រហម សា្លក​លេខ​កណ្ដាល 1D 5599 បើកបរ​ដោយ​ឈ្មោះ វិចិត្រ អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម (​ស្លាប់​) និង​អ្នករួមដំណើរ​ឈ្មោះ ហួ ចន្ថា អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​ឃុំ​ព្រែក​តា​អុង ខេត្ត​កំពង់ចាម របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​ ប៉ូលិស​បញ្ជាក់​ទៀត​ថា មុន​កើតហេតុ​មេឃ​មាន​ភ្លៀងរលឹម​ស្រិចៗ ពេលនោះ​គេ​ឃើញ​ម៉ូតូ SUZUKI Smash REVO ពណ៌​ក្រហម បើក​ឌុប​បុរស​មា្ន​ក់​ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ Smash ពណ៌​ខ្មៅ​ធ្វើដំណើរ​ច្រាស​ទៅ​ពី​លិច​ទៅ​កើត ក្នុង​លឿន​លឿន​ដូចគ្នា ។ លុះដល់​ចំណុច​ខាងលើ​ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ ទាំងពីរ​បោក​ក្បាល​ផ្ទប់​គ្នា រួច​បោក​ដួល​លើ​ថ្នល់​សា្លប់​ភ្លាមៗ​តែម្ដង ។ រីឯ​អ្នករួមដំណើរ​ម្នាក់​ទៀតេ​របួសធ្ងន់ ។​

​ ប៉ូលិស​បាន​ដឹក​សាកសព​បុរស​ទាំង​ពី​រ​នាក់​តម្កល់​នៅ​វត្ត​ព្រះពុទ្ធ​ មានបុណ្យ​រង់ចាំ​ក្រុមគ្រួសារ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ទាំង​ពីរ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិសចរាចរ​ក្រុង​ភ្នំពេញ ។ ប៉ូលិស​បញ្ជាក់ថា មូលហេតុ​គ្រោះថ្នាក់​ទំនង​ជា​ស្រវឹង​បើក​លឿន និង​មិន​គោរព​ចំណែក​ផ្លូវ ៕


No comments: