ដោយ : សុពិសិដ្ឋ (ថ្ងៃទី 17 កក្កដា 2009)
CEN News
ភ្នំពេញ: គិតចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី ១៧ កក្កដា នៅរាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរកើតឡើង ៣ លើក បណ្ដាលឲ្យបុរសមា្នក់រងរបួសធ្ងន់ ហើយរថយន្ដ ៤ គ្រឿង ខូចយ៉ាងដំណំ ។
* ករណីទី ១ : វេលាម៉ោង ២ រំលងអធ្រាត្រចូលថ្ងៃទី ១៧ កក្កដា នេះ នៅចំណុចវិថីសហព័ន្ធរុស្ស៊ី មុខស្ថានីយប្រេង PTT សង្កាត់ផ្សារដេប៉ូIII ខណ្ឌទួលគោក មានករណីរថយន្ដតូយូតាកាមរីឆ្លាម បើកបុករបាំងចែកទ្រូងផ្លូវរបើកអស់ ១៣ កង់ ។ ក្រោយនោះបន្តិចស្រាប់តែមានរថយន្ដមកបុករបាំងថ្មដែលខ្ទាត់ រប៉ាត់រប៉ាយជាប់កង់ទៅមុខលែងរួច ។
ប៉ូលិសនិយាយថា រថយន្ដបង្កពណ៌ស្ករ ស្លាកលេខភ្នំពេញ 2K 8005 បើកបរដោយយុវជនស្ទាវម្នាក់ និងអ្នករួមដំណើរវ័យក្មេងៗ ៥ នាក់ទៀត សរុបគឺប្រុស ៣ នាក់ និងស្រី ៣ នាក់ ។ មុនកើតហេតុរថយន្ដបានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើត យ៉ាងលឿន ហើយជ្រុលចង្កូតបុករបាំងចែកទ្រូងផ្លូវ បណ្ដាលឲ្យកង់មុខឆ្វេងបែក ហើយរបាំងថ្ម ១៣ កង់ បានខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ ។ ភ្លាមៗនោះប៉ូលិសចរាចរក្រុងបានស្ទូចរថយន្ដទៅរក្សាទុកនៅសាលា រាជធានីភ្នំពេញ ។
ប៉ូលិសបញ្ជាក់ថា លុះនៅវេលាម៉ោងប្រមាណ ៣ និង ៣០ នាទី ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក PAJERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G 6997 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើត ក៏បុករបាំងថ្មដែលខ្ទាតពេញផ្លូវបណ្ដាលឲ្យជាប់កង់ម្ខាងទៅមុខ លែងរួច ។ ក្នុងឱកាសនោះប៉ូលិសក៏យកឡានស្ទូចជួយស្ទូចលើកចេញ ហើយអនុញ្ញាតឲ្យរថយន្ដនោះទៅផ្ទះវិញ ព្រោះជារថយន្ដរងគ្រោះ ។
* ករណីទី ២ : នៅវេលាម៉ោង ៣ និង ០៥ នាទី រំលងអធ្រាត្រថ្ងៃដដែល នៅតាមផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានករណីរថយន្ដមួយគ្រឿងបើកបុកដើមក្ងោករលំ ហើយខ្ទាតចម្ងាយប្រមាណទើបក្រឡាប់បណ្ដាលឲ្យអ្នកបើកបរម្នាក់ របួសធ្ងន់ ។
ប៉ូលិសនិយាយថា រថយន្ដបង្កម៉ាក តូយូតា COROLLA ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2A 0722 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជនមួយ ។
ប៉ូលិសបញ្ជាក់ទៀតថា មុនកើតហេតុរថយន្ដខាងលើនេះ ធ្វើដំណើរតាមផ្លូវ ២៧១ ពីកើតទៅលិចយ៉ាងលឿន ហើយជ្រុលចង្កូតបុកដើមក្ងោករលំរួចរថយន្ដប៉ើងខ្ទាតចម្ងាយប្រមាណ ១០ ម៉ែត្រ ទើបក្រឡាប់ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ។ ភ្លាមនោះស្រាប់តែឆ្លងភ្លើងឆេះក្បាលរថយន្ដ ហើយត្រូវបានអ្នកស្រុកជួយជះទឹកពន្លត់ ។ រថយន្ដស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ។
* ករណីទី ៣ : នៅវេលាម៉ោង ១ និង ១០ នាទី ថ្ងៃត្រង់ថ្ងៃដដែល នៅចំណុចផ្លូវលេខ ៥ មុខស្ថានីយប្រេង TELA ខាងជើងស្ពានជ្រោយចង្វា សងា្កត់ស្រះចក ខណ្ឌដូនពេញ មានករណីរថយន្ដដឹកទំនិញ ១ គ្រឿង ដាច់ហ្វ្រាំង ហើយបុកបង្គោលភ្លើង ប៉ុន្តែពុំមានមនុស្សរងរបួសឡើយ ។
ប៉ូលិសនិយាយថា រថយន្ដបង្កម៉ាក HYUNDAI ចំណុះ ២ តោនកន្លះ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A 0315 បើកបរដោយឈ្មោះ ឈុន ពន្លឺ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅខេត្តកំពង់ស្ពឺ ។
ឈុន ពន្លឺ បំភ្លឺប្រាប់ប៉ូលិសថា មុនកើតហេតុគាត់បើកបររថយន្ដពីជើងទៅត្បូង ។ លុះដល់ចំណុចខាងលើ ស្រាប់តែដាច់ហ្វ្រាំងជាន់មិនស៊ី គាត់ក៏ខំព្យាយាមបើកបុកបង្គោលភ្លើងតែម្ដង ដើម្បីកុំឲ្យកិចរថយន្ដ និងម៉ូតូដែលនៅពីមុខយ៉ាងច្រើន ។
ប៉ូលិសបានឲ្យដឹងទៀតថា បន្ទាប់ពីបុកបង្គោលភ្លើងរួច ប៉ូលិសបាននាំរថយន្ដទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ហើយគិតមកទល់ពេលនេះមានរថយន្ដ ៣៥ គ្រឿង ដែលបានយកទៅទុកនៅសាលារាជធានី ក្នុងនោះដោះស្រាយឲ្យត្រឡប់ទៅវិញចំនួន ១១ គ្រឿង ដោយផាកពិន័យគុណនឹងពីរប្រៀបទៅនឹងការខូចខាត ៕
Margarita Plevritou
-
External links: add Category:21st-century Greek sportswomen
← Previous revision Revision as of 07:07, 22 December 2024
Line 39: Line 39:
==External link...
21 minutes ago
No comments:
Post a Comment