ដោយ :
សុពិសិដ្ឋ (ថ្ងៃទី 25 កក្កដា 2009)
ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ បានបើករថយន្តមួយគ្រឿងបុករបងថ្មធ្លាយប្រវែង ៤ ម៉ែត្រ បន្ទាប់ពីរវល់ប្រឡែងលេងជាមួយស្រីស្នេហ៍ម្នាក់ ។ ក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងរបួសឡើយ ។
គ្រោះថា្នក់ខាងលើកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី ២៤ កក្កដា នេះ នៅចំណុចរបងផ្ទះលេខ ១២ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប៉ូលិសនិយាយថា រថយន្តបង្កហេតុម៉ាកតូយូតាកាមរី ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2C 4723 បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ មិនទាន់ស្គាល់ឈ្មោះ និងរួមដំណើរដោយស្រីស្នេហ៍ម្នាក់ទៀត ។
សាក្សីនិយាយថា មុនពេលគ្រោះថ្នាក់គេឃើញបុរសជនជាតិកូរ៉េជាប់រវល់ប្រឡែងជាមួយស្រី ស្នេហ៍ ទើបបណ្ដាលឲ្យគ្រោះថ្នាក់ ព្រោះពួកគេពុំមានអាការៈស្រវឹងស្រាឡើយ ។
បន្ទាប់មកប៉ូលិសចរាចរក្រុងភ្នំពេញ ក៏មកស្ទួចយករថយន្តទៅរក្សាទុកដោះស្រាយនៅពេលក្រោយ ៕
No comments:
Post a Comment