{{rint|wheelchair}} All stations are accessible
{{rint|wheelcha...
More than 4 persons die and more than 70 injured or disable for life every day. Road Safety Begin with me!
សរសេរដោយ ទស្សនាវដ្តី ពេញនិយម |
ពុធ, ១៥ កក្កដា ២០០៩ ០៤:១៧ |
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះឯកឧត្ដមកែប ជុតិមា អភិបាលរាជធានី ភ្នំពេញបានដាក់គោលការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយអាជ្ញាធរដែនដីដើម្បីរកដំណោះស្រាយស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ចំណតយានយន្ត តាមទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន សាលា រៀនឯកជន និងផ្សារទំនើបជាដើម ភាគច្រើនទី តាំងទាំងនេះ យកទ្រូងផ្លូវធ្វើជាកន្លែងចតរថយន្ត បាត់បង់សណ្ដាប់ធ្នាប់ និង ស្ទះចរាចរ។លោកជ្រាង សុផាន់ អភិបាលរងរាជធា នីភ្នំពេញ ទទួលបន្ទុកការងារសាធារណការបាន ប្រជុំជាមួយអាជ្ញាធដែនដី កាលពីថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ក្រោយពីទទួលបានគោល ការណ៍ ពីឯកឧត្ដម កែប ជុតិមា អភិបាល រាជធានីភ្នំពេញដើម្បីមានវិធានការម៉ឺងម៉ាត់ ចំពោះអាជីវករមួយចំនួនដែលនៅបន្តយក ចិញ្ចើមមផ្លូវទ្រូងផ្លូវចតយានយន្ត បង្កឱ្យស្ទះចរាចរ បើម្ចាស់អាជីវកម្មទាំងនោះ មិនអនុវត្ដតាមការ ណែនាំនឹងត្រូវដកហូត អាជ្ញាប័ណ្ណអាជីវកម្មភ្លាម។ការប្ដេជ្ញាចិត្ដនេះត្រូវបាន សាធារណមតិ អបអរ សាទរ ប៉ុន្តែប្រជាពលរដ្ឋជាច្រើនមិនរំពឹងថា លោកអភិបាលរងក្រុងធ្វើបានឡើយ។ |
ភ្នំពេញ៖រថយន្ដ ម៉ាកកាមរីឆ្លាម១គ្រឿងបានរងការ ខូចខាតដាច់កង់មុខម្ខាងដោយ សារតែបុរសម្នាក់ដែលគេដឹង ថាជាប៉េអឹមក្រោយពីផឹកស្រវឹងធ្លាក់ភ្នែកហើយបើក រថយន្ដបោះពួយទៅបោះរថយន្ដកាមរី១ គ្រឿងទៀតទាំងកំរោលរួចចុះឡូឡាគំរាមរកបាញ់បោះផ្អើលពេញកន្លែង កើតហេតុទៀតផង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង៤០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩នៅចំណុចផ្លូវលេខ៧០ ស្ថិតក្បែរហាងផឹកស៊ីនួនស្រីស្ថិតនៅក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្ដបង្កហេតុនេះម៉ាកកាមរីស្លាមពណ៌ត្រីឆ្លូញ ពាក់ផ្លាកលេខភ្នំពេញ 2G 2523 បើកបរដោយឈ្មោះពិសិដ្ឋ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មុខរបរជាប៉េអឹម ស្នាក់នៅម្ដុំពោចិនតុង ខ័ណ្ឌដង្កោ។ រថយន្ដកាមរីឆ្លាមនោះរងការខូចខាតកាត់មុខ និងដាច់កង់មុខខាងឆ្វេង។
រថយន្ដរងគ្រោះម៉ាកកាមរីស៊េរី៩១ ពណ៌ស ពាក់ផ្លាកលេខ ង៦៧០៣ភព២ បើកបដោយឈ្មោះទុង បូរ៉ា ភេទប្រុស អាយុជាង៣០ឆ្នាំមុខរបរបើករថយន្ដស្ទួច ស្នាក់នៅក្នុងក្រុងភ្នំពេញពុំមានរងរបួសដល់ខ្លួនប្រាណឡើយដោយរថយន្ដរបស់គាត់រងការខូចខាតកាត់មុខផ្នែកខាងឆ្វេងដែរ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាកកាមរី ឆ្លាម១គ្រឿងនោះបើកបោះពួយយ៉ាងលឿនពីកើតមកលិចតាមផ្លូវលេខ៧០ លុះ មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលមកចំណែកផ្លូវខាងឆ្វេង បណ្ដាលឱ្យបុករថយន្ដម៉ាកកាមរីស៊េរី៩១ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្ដកាមរីឆ្លាមអ្នកបង្កនោះបាក់កាឡេដាច់ កង់មុខខាងឆ្វេង។ ចំណែករថយន្ដកាមរីស៊េរី៩១ដែលត្រូវគេមកបុកទាំងកំរោលនោះត្រូវកំពិតមុខផ្នែកខាងឆ្វេងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពេលរថយន្ដម៉ាកកាមរីឆ្លាមនោះបុកគេហើយ គេ ឃើញបុរសអ្នកបើកបររួមទាំងបុរសអ្នករួមដំណើរ២នាក់ទៀតបាននាំគ្នាចុះ ពីលើរថយន្ដដែលមានសភាពស្រវឹងធ្លាក់ភ្នែកទាំងអស់គ្នាហើយបុរសអ្នកបើកបរ ឈ្មោះសិដ្ឋជាប៉េអឹមនោះបានឡូឡាគម្រាមបាញ់ទៀតផង តែគេពុំបានឃើញបុរសអ្នកបើកបង្កហេតុដែលគម្រាមបាញ់នោះមានកាំភ្លើងឡើយ តែធ្វើឱ្យមានភាព ភ្ញាក់ផ្អើលពេញកន្លែងកើតហេតុតែម្ដង។
ប្រភពព័ត៌មាន បានបញ្ជាក់ទៀតថាហេតុការណ៍នោះក្រោយពេលភាគីទាំងសងខាងជជែកគ្នាចុះឡើង ប្រហែលកន្លះម៉ោងក្រោយមកទើបអ្នកបើករថយន្ដឆ្លាមបង្កហេតុព្រមសងថ្លៃ ខូចខាតទៅ ភាគីរងគ្រោះរង យន្ដកាមរីស៊េរី៩១ចំនួន១៣០ដុល្លារដើម្បីបញ្ចប់រឿងហើយភាគីទាំងសងខាង បានហៅរថយន្ដស្ទួចមកស្ទួចយកទៅធ្វើការជួសជុលរៀងៗខ្លួនដោយមិនមាន ការរំខានដល់ប៉ូលីសចរាចរចុះមកវាស់វែងឡើយ។ រស្មី
សរសេរដោយ កម្ពុជាថ្មី |
ព្រហស្បតិ, ២៣ កក្កដា ២០០៩ ០៩:២៣ |
ខេត្តបន្ទាយមានជ័យ៖ រយៈពេលតែមួយថ្ងៃសោះ សមត្ថកិច្ចនគរបាលចរាចរជើងគោក នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចេញបង្ក្រាបប្រមូលយកម៉ូតូ និងអ្នកជិះធ្វើដំណើរតាមផ្លូវសាធារណៈដោយគ្មានកញ្ចក់ គ្មានផ្លាកលេខ និងគ្មានមួកសុវត្ថិភាពបានចំនួន៣៥គ្រឿងយកមកធ្វើការអប់រំ។ ការចុះប្រមូលម៉ូតូខាងលើគឺធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា។ លោក វរសេនីយ៍ទោឈឿម សុជុន នាយការិយាល័យប៉ូលិសចរាចរជើងគោកបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្ត ដើម្បីពង្រឹងច្បាប់ចរាចរជើងគោក ឱ្យមានប្រសិទ្ធភាព ការិយាល័យជំនាញ បានចុះប្រតិបត្តិការត្រួតពិនិត្យ តាមដងផ្លូវសាធារណៈ លើអ្នកបើកបរទោចក្រយានយន្ដ ត្រីចក្រយានយន្ដគ្រប់ប្រភេទ ដែលមិនបានពាក់ពួកសុវត្ថិភាពនិងម៉ូតូគ្មានកញ្ចក់ គ្មានផ្លាកលេខយកមកកាន់ស្នងការខេត្តធ្វើការណែនាំអប់រំឱ្យបំពាក់ កញ្ចក់និងផ្លាកលេខព្រមជាមួយនឹងមួកសុវត្ថិភាព។ លោក ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបានឱ្យដឹងថា នៅពេលណែនាំម្ចាស់ម៉ូតូទាំងអស់ថា ការឃាត់ម៉ូតូដែលគ្មានផ្លាកលេខ កញ្ចក់ និងអ្នកបើកបរគ្មានមួកសុវត្ថិភាណនាពេលនេះគឺដើម្បីឱ្យបងប្អូន អនុវត្តឱ្យបាននូវច្បាប់ចរាចរបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសការមិនពាក់មួកគឺ ធ្វើឱ្យប៉ះពាល់ដល់ក្បាលហើយម៉ូតូត្រូវមានកញ្ចក់សំរាប់មើលក្រោយ។ លោកបានឱ្យដឹងទៀតថា មុនដែលឱ្យម៉ូតូទៅវិញសមត្ថភាពជំនាញត្រូវឱ្យពួកគាត់បំពាក់កញ្ចក់ និងមានមួកសុវត្ថិភាព និងធ្វើកិច្ចសន្យាព្រមទាំងអប់រំណែនាំឱ្យស្គាល់ពីច្បាប់ចរាចរ។ លោក ក៏បានលើកឡើងថា រយៈពេលបីខែដើមឆ្នាំ២០០៩ មានប្រជាពលរដ្ឋស្លាប់ដោយសារគ្រោះថ្នាក់ដល់ទៅ៨១នាក់ និងរងរបួសធ្ងន់ និងស្រាលមានរហូតដល់ទៅ២០០នាក់ ដែលបញ្ហាគ្រោះថ្នាក់ចរាចរនេះជាកង្វល់របស់រដ្ឋាភិបាល ជាពិសេសមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ។ ចំពោះម៉ូតូ ដែលឃាត់ទាំង៣៥គ្រឿង គឺគ្រាន់តែធ្វើការផាកពិន័យតិចតួច ដើម្បីឱ្យបងប្អូនបានយល់ក្នុងនោះដែរ លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋជាម្ចាស់រថយន្ដម៉ូតូត្រូវអនុវត្ត តាមច្បាប់ចរាចរ និងត្រូវចេះយោគយល់គ្នាក្នុងពេលបើកបរ ទើបអាចគេចផុតពីករណីគ្រោះថ្នាក់ចរាចរបាន៕ ទឹកថ្លា |
សរសេរដោយ ដើមអម្ពិល |
ពុធ, ២៩ កក្កដា ២០០៩ ០៧:១២ |
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០៩ វេលាម៉ោង ៩ នៅចំណុចក្នុងភូមិ កោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល បណ្ដាលឱ្យម៉ូតូកង់បី ១ គ្រឿង ជិះដោយបងប្អូនបង្កើត ២ នាក់ បាក់ម៉ូតូជាពីរកំណាត់ និងអ្នកជិះលើម៉ូតូកង់បីម្នាក់រងរបួសធ្ងន់ម្នាក់ទៀតរងរបួសស្រាល។ ជនរងគ្រោះទាំង ២នាក់មានឈ្មោះ ប្រាក់ សំអុន អាយុ ៣១ឆ្នាំ រងរបួសធ្ងន់ដោយ បោកក្បាលទៅនឹងដំបូលដែកម៉ូតូកង់បីត្រូវជាបងចំណែកប្អូនមានឈ្មោះ ធូ ចន្ថន អាយុ ៣០ ឆ្នាំ ជាអ្នកបើកម៉ូតូរងរបួសស្រាល ព្រោះបានលោតចេញទាន់។ ជនរងគ្រោះទាំងពីរនាក់បងប្អូននេះ មានស្រុកកំណើតនៅភូមិត្រញំងឆ្លូញ ឃុំញ ស្រុក កំពង់រោទិ៍ ខេត្ដស្វាយរៀង។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលជួបគ្រោះថ្នាក់ចរាចរនេះ គេឃើញរថយន្ដរបស់ក្រុមហ៊ុនប្រេងតូតាល់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-5356 ជិះគ្នា ២ នាក់ បើកបរក្នុងទិសដៅពីកៀនស្វាយ មកភ្នំពេញ ចំណែកម៉ូតូកង់បីដែលជិះគ្នា ២ នាក់បងប្អូនបង្កើតនេះធ្វើដំណើរច្រាសទិសគ្នាពីភ្នំពេញទៅស្វាយរៀង។ ស្រាប់តែទៅដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូកង់បីបានគេចពីរថយន្ដមួយគ្រឿង ហើយបានបើកទៅខាងឆ្វេងដៃចូលទៅលើទ្រូងផ្លូវ ស្របពេលនោះរថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនមកដល់ក៏បុកចំពីមុខពេញទំហឹងតែម្ដង ធ្វើឱ្យម៉ូតូកង់បីខ្ទាតមកក្រោយវិញចម្ងាយជាង ១០ ម៉ែត្រពីចំណុចបុក។ ពេលនោះគេឃើញអ្នកបើកបរម៉ូតូកង់បីដែល ត្រូវជាប្អូនបានលោតចេញទាន់ ហើយបង ប្រុស ដែលជិះនៅខាងក្នុងរ៉ឺម៉កបានបោកក្បាលផ្ទប់ទៅនឹងបង្គោលដែកដំបូលរ៉ឺម៉ក ម៉ូតូ បណ្ដាលឱ្យបែករយះនិងរងរបួសជើងស្ដាំ។ ចំណែកម៉ូតូត្រូវបាក់ជាពីរកំណាត់ហើយរថយន្ដដឹកប្រេងបែកចង្កៀងខាងស្ដាំ។ បុរសត្រូវជាប្អូនរបស់ជនរងគ្រោះ និងជាអ្នកបើកម៉ូតូកបង់បី ឈ្មោះ ធូ ចន្ថនបាន ឱ្យដឹងថា“មុនពេលកើតហេតុមានរថយន្ដ ដឹកដី ១ គ្រឿង បើកនៅពីមុខរថយន្ដដឹកប្រេង ស្របពេលនោះស្រាប់តែអ្នកបើកបររថយន្ដដឹកដីបើកគេចមកខាងឆ្វេងដៃរបស់ខ្លួនស្មានថាចូលអែបខាងអ្នកបើកម៉ូតូកង់បី ក៏បើកគេចឡើងទ្រូងផ្លូវហើយពេលនោះ ឃើញ រថយន្ដដឹកប្រេងមកដល់រូបគេដែលជាអ្នកបើកម៉ូតូក៏លោតចេញតែម្ដង ធ្វើឱ្យរថយន្ដដឹកប្រេងមកបុកចំពីមុខពេញទំហឹងបណ្ដាលឱ្យបងប្រុស របស់ខ្លួនរងរបួសធ្ងន់ព្រោះលោតចេញមិនទាន់។ រីឯបុរសម្នាក់មានឈ្មោះ ស៊ឹម វុទ្ធី ជា អ្នកបើកបរអែបជិះនៅក្នុងរថយន្ដដឹកប្រេងនេះបានឱ្យដឹងដែរថា មុនពេលបុកម៉ូតូកង់បី ស្របពេលនោះអ្នកបើករថយន្ដដឹកប្រេងមានឈ្មោះ រ៉ា បាន បើកតាមពីក្រោយរថយន្ដដឹកដីពេលមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្ដ ដឹកដីដែលបើកនៅពីមុខស្របទិសគ្នាបានបត់ទៅខាងឆ្វេងដៃហើយក៏ មិនដឹងថា រ៉ឺម៉ក គេចមកខាងទ្រូងផ្លូវឡើយទើបអ្នកបើកបររថយន្ដដឹកប្រេងជាន់ហ្វ្រាំងមិនទាន់បុកចំពីមុខតែម្ដងហើយរថយន្ដដឹកប្រេងនេះ មានផ្ទុកប្រេងជាង ២ ម៉ឺនលីត្រ ប្រសិនបើបួងចង្កូតគេចពីរ៉ឺម៉កគ្រោះថ្នាក់នឹងកើតឡើងធំជាងនេះ។ ក្រោយកើតហេតុរថយន្ដដឹកប្រេងនិង រ៉ឺម៉កកង់បីរបស់ជនរងគ្រោះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះទាំងពីរនាក់បងប្អូនបង្កើតត្រូវបានរថយន្ដសង្គ្រោះរបស់គ្លីនិកឯកជនឈ្មោះ ណារុំ ធីតា ដឹកយកមកសង្គ្រោះនៅគ្លីនិក របស់ខ្លួនព្រោះរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយពុំទាន់ដោះស្រាយចប់នៅឡើយ ដោយសារជួបឧប្បត្ដិហេតុដឹកអ្នករបួសមកសង្គ្រោះនៅភ្នំពេញតែបុកមនុស្ស ២ នាក់បន្ថែមទៀត បណ្ដាលឱ្យស្លាប់ម្នាក់របួសម្នាក់។ ដោយឡែករថយន្ដសង្គ្រោះមួយគ្រឿងទៀតរបស់មន្ទីរពេទ្យ ម៉ាក ឡង់គ្រីស័រ គ្រាន់តែបញ្ឈរដាក់តាំងឱ្យល្អមើលតែប៉ុណ្ណោះ។ |
រថយន្តកុងតឺន័រ របស់ក្រុមហ៊ុន សូ ងួន មួយគ្រឿង បើកលឿន ដូចហោះ បណ្តាលឱ្យដាច់ចង្កូត បែរត្រឡប់ក្រោយ ធ្លាក់ពីលើផ្លូវ និងបានទៅស្ទុះ ទៅបុកទួលថ្ម នៅក្បែរដងផ្លូវ ជាហេតុធ្វើឱ្យ កំពិតក្បាលរថយន្ត និងរងការ ខូតខាត ជាទម្ងន់ ប៉ុន្តែពុំ បណ្តាលឱ្យ អ្នកបើកបរ និងអ្នករួមដំណើរជាមួយ ទទួលគ្រោះថ្នាកឡើយ ។
ហេតុការណ៍នេះ បានកើតនៅ វេលាម៉ោង ១០.៣០នាទី ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០០៩ នៅចំណុចអូរត្រាវ ស្ថិតក្នុងក្រុម ទី ១៧ ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមមន្ត្រី កងរាជអាវុធហត្ថ ក្រុងព្រះសីហនុម្នាក់ បានឱ្យដឹងថា រថយន្តដែលជួប គ្រោះថ្នាក់ចរាចនោះ ជាប្រភេទរថយន្តកុងតឺន័រ ម៉ាក Hino សណ្តោងរ៉ឺម៉ក ៤០ ហ្វីត ពាក់ផ្លាកលេខ ភ្នំពេញ 3A 2011 ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនសូ ងួន បើកបរដោយ ឈ្មោះ ឆេង អឿន ភេទប្រុស អាយុ ២៤ ឆ្នាំ មាន ស្រុកកំណើត នៅភូមិស្វាយជ្រំ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ បានបើកបរចេញ ពីកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ភ្នំពេញ តាមបណ្តោយផ្លូវលេខ ៤ យ៉ាងលឿនដូចហោះ ទៅដល់ចំណុច ខាងលើក៏បានដាច់ចង្កូត បែរ ត្រឡប់ក្រោយ ធ្លាក់ពីលើផ្លូវ និងបានស្ទុះទៅបុក ទួលថ្មនៅក្បែរដងផ្លូវនោះ តែម្តង។ ហើយសម្រាប់អ្នកដែលធ្វើដំណើរ តាមដងផ្លូវជាមួយ រថយន្តខាងលើ និងអ្នករស់តាម បណ្តោយផ្លូវនេះជាច្រើន បានភ័យស្ទើរអស់ព្រលឹងពីខ្លួន ខណៈឃើញរថយន្ត នេះបានបើកយ៉ាងលឿន ដូចហោះនោះ ដោយខ្លាចរថយន្តនេះ បើកជ្រុលចង្កូត ទៅបុកពួកគាត់ស្លាប់ ប៉ុន្តែហេតុការណ៍នេះ សំណាងល្អដែរ ព្រោះវាមិនបុកមនុស្ស បើសិនជាបុកមនុស្សវិញ អ្នករងគ្រោះប្រហែល ជាត្រូវខ្ទេចសាកសព ម៉ដ្ឋដូចផេះជា មិនខាន ។
ក្រោយពីកើតហេតុនេះឡើង លោក អនុសេនីយ៍ឯក ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ បានបញ្ជាកងកម្លាំង របស់លោកឱ្យទៅកាន់ កន្លែងកើតហេតុ ធ្វើចរាចរណ៍ការពារ មិនឱ្យមានការកកស្ទះ ចរាចរណ៍នៅទីនោះ ។
នៅម៉ោង ១៣.២៥ នាទី ទើបគេឃើញ ក្រុមហ៊ុន សូ ងួន យករថយន្តស្ទូច ទៅស្ទូច យកកុងគឺន័រ ចេញពីរថយន្តបង្កហេតុ និង បានផ្ទេរដាក់ទៅលើរថយន្តមួយទៀត រួចគេក៏បានចេញពីទីនោះ ទៅកាន់ភ្នំពេញតែម្តង។ ចំណែករថយន្តដែល ជួបគ្រោះ ថ្នាក់ ចរាចរ ត្រូវបានគេយក ទៅធ្វើការជួសជុល នៅការ៉ាស់រថយន្ត សូ ងួន ស្ថិតនៅក្បែរ រោងចក្រស្រាបៀរអង្គរ ក្នុងសង្កាត់លេខ១ ផងដែរ ។
នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ដើម អម្ពិល បានទាក់ទងសុំការបំភ្លឺ ពីអ្នកចាត់ការទូទៅ របស់ក្រុមហ៊ុនសូ ងួន ជុំវិញហេតុការណ៍ខាងលើ ប៉ុន្តែពុំអាចទាក់ទងឡើយ ។
តាមប្រជាពលរដ្ឋជាច្រើនបានឱ្យដឹងថា កន្លងមករថយន្តកុងគឺន័ររបស់ក្រុមហ៊ុន សូ ងួន តែងតែបង្កគ្រោះថ្នាក់ចរាចរជាញឹក ញាប់ និងបានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ ជីវិត និងពិការជាច្រើននាក់នៅខេត្តព្រះ សីហនុនេះ។ ជាមួយគ្នានេះ រថយន្តរបស់ ក្រុមហ៊ុន សូ ងួន ភាគច្រើនជារថយន្ត ចាស់ៗ ក្រៅពីនោះអ្នកបើកបររបស់ក្រុម ហ៊ុននេះបើកបរលឿនពុំគិត អំពីអាយុជីវិតអ្នកដែលធ្វើដំណើរតាមផ្លូវជាមួយគ្នានោះទេ។
ប្រជាពលរដ្ឋជាច្រើន ក៏អំពាវនាវសូម ឱ្យលោករដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងស្ថាបន័ពាក់ពន្ធ័ទាំង អស់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ប្រមានក្រុមហ៊ុននេះផង។
សូមរំលឹកថា កន្លងមកតៃកុងរថយន្ត របស់ក្រុមហ៊ុន សូ ងួន ធ្លាប់បង្កទំនាស់ កាប់ចាក់វាយតប់គ្នា ជាមួយក្រុមតៃកុង រថយន្ត របស់ក្រុមហ៊ុន អឹម អិល ផងដែរ ហើយ នៅពេលនគរបាល សង្កាត់លេខ ១ ចូលធ្វើអន្តគមន៍ ក្រុមអ្នកបើកបរ រថយន្តរបស់ ក្រុមហ៊ុន សូ ងួន បានចាប់នគរបាល ៣ នាក់ ធ្វើជាចំណាប់ខ្មាំង តែដោយមានអន្តគមន៍ ពីអធិការដ្ឋាន នគរបាលក្រុង និងស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានធ្វើការ រំដោះចំណាប់ខ្មាំង និងចាប់ខ្លួន ជនដៃដល់ បានចំនួន ៥ នាក់ ប៉ុន្តែសមត្ថ កិច្ចមិនបាន កសាងសំណុំរឿងបញ្ជូនជនជាប់ចោទទៅតុលាការដោយឧកញ៉ា សូ ងួន បានរត់ការ ដោះលេងជនជាប់ចោទឱ្យចេញពីអធិការដ្ឋាននគរបាលក្រុងទាំងយប់ ធ្វើឱ្យមន្ត្រី នគរបាល ដែលគេចាប់ធ្វើជាចំណាប់ខ្មាំង ខកចិត្តយ៉ាងខ្លាំង ។

Tuesday, 28 July 2009
Written by DAP-NEWS

លោកនាយផ្នែក បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៥៩លើកនោះ រួមមានម៉ូតូបុក
គ្នាជាមួយម៉ូតូ ១៤លើក ម៉ូតូ និងអ្នកថ្មើរជើង ១លើក ម៉ូតូ និងរថយន្ដ ២លើក រថយន្ដធំ ៨ លើក ម៉ូតូ និង
ម៉ូតូ កង់បី ១ លើក ជិះម៉ូតូដួលខ្លួនឯង ៤ លើករថយន្ដធំ និងរឺម៉កម៉ូតូ ១លើក រថយនតូចបង្កគ្រោះថ្នាក់ខ្លួន
ឯង ៥ លើក ។
លោកអនុសេនីយ៍ ទោ សុត សារឿន បានសំណូមពរដល់សាធារណជន សូមអ្នកបើកបរតាមផ្លូវ
សាធារណៈទាំងអស់គួរតែគោរពច្បាប់ចរាចរណ៍ឱ្យខ្ជាប់ខ្ជួន ទើបនាំអោយខ្លួនយើងបានសុខ និងសុវត្ថិភាព៕
សាក្សីបាននិយាយប្រាប់សមត្ថកិច្ចប៉ូលិសថា ជនរងគ្រោះនោះស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិ
ហេតុគ្រោះថ្នាក់ចរាចរ នោះមានឈ្មោះ អ៊ី ឌី ភេទប្រុស អាយុ ២០ឆ្នាំមុខរបរអ្នករត់ម៉ូតូឌុប (ស្លាប់
ម៉ូតូរងគ្រោះ សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ក.៩០៤៣ ភព ស្នាក់នៅភូមិ ដុះគេស សង្កាត់
ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក សេ១១០ ពណ៌ខៀវពាក់ស្លាក
លេខ រ២៣៤៦ ភព១ បើកបរដោយឈ្មោះយ៉ា រីសា ភេទប្រុស អាយុ២៥ឆ្នាំ អ្នករួមដំណើរ៣នាក់
ទៀត ជាកូនឈ្មោះ យ៉ា ដារិន ភេទប្រុស អាយុ១២ឆ្នាំ យ៉ា ស្រី មុំ ភេទស្រី អាយុ៩ឆ្នាំ យ៉ា នី ភេទ
ប្រុស អាយុ២ឆ្នាំ អ្នកទាំង៤របួសស្រាល ស្នាក់នៅភូមិវត្ដស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី
ភ្នំពេញ ។
សាក្សីរូបនោះបានបន្ដថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូទាំងពីរគ្រឿងបើកបរស្រប
ទិសគ្នាពីជើងទៅត្បូង ដោយម៉ូតូពណ៌ខៀវជាអ្នកបើកបរខាងមុខ រីឯម៉ូតូជនរងគ្រោះពណ៌ក្រហម
បានបើកបរតាមក្រោយក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ។ ម៉ូតូសេ១១០ ពណ៌
ខៀវបើកឆ្លងផ្លូវមកខាងឆ្វេងដៃដោយសារតែម៉ូតូជនរងគ្រោះបើកលឿនពេកមិនអាចចាប់ហ្វ្រាំងជាប់
ក៏ជ្រុលចង្កូតទៅបុកម៉ូតូពណ៌ខៀវបង្កហេតុយ៉ាងពេញទំហឹងបណ្ដាលអោយជនរងគ្រោះបាន
ស្លាប់ភ្លាម នៅកន្លែងកើតហេតុ ។
សាក្សីដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះដែរជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយក
ទៅផ្ទះធ្វើបុណ្យតាមប្រពៃណីសាសនា ចំណែកម៉ូតូទាំង២ត្រូវបានប៉ូលិសចរាចរខណ្ឌដង្កោអូសយក
មករក្សាទុកនៅការិយាល័យប៉ូលិសដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕