Friday, July 17, 2009

HYUNDAI ធុនធ្ងន់ ១គ្រឿង​ក្រឡាប់ចេញមក​ សុទ្ធតែចានបង្គន់អនាម័យ

ដោយ៖ សុផល
ksn-news
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរមួយបានកើតមានឡើង​ កាលពីវេលាម៉ោង ១និង៣០នាទី រំលង
អាធ្រាតថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៩ នៅចំណុចផ្លូវលេខ ២៧១ ទល់មុខស្ថានីយ៍បូមទឹកស្អុយ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ បង្ករឡើងដោយរថយន្ដធុនធ្ងន់ ១គ្រឿង ម៉ាក HYUNDAI ដឹក ចានបង្គន់បើកមកក្រឡាប់នៅចំណុចកើតហេតុ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដខាង លើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងទិសពីត្បូងទៅជើង លុះមកដល់
ចំណុចកើតហេតុ ផ្លូវកោង ម្យ៉ាងដោយរថយន្ដធ្ងន់ស្រាប់ផង ក៏ក្រឡាប់បះជើងឡើងលើតែម្ដង ។ រថយន្ដ បង្កហេតុនេះ បានដឹកបង្គន់អនាម័យ១០០គ្រឿងមកពីឃុំខ្សុំ ស្រុកលើកដែក ខេត្ដកណ្ដាល ក្នុងគោលបំណង ដឹកយកទៅស្ដុកទុកនៅឃ្លាំងក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។ ប្រភពនោះបានបន្ដថា ក្រោយហេតុកាណ៍ នេះ បានកើតឡើងក្រុមហ៊ុន បានស្ទួចរថយន្ដ ចេញយកទៅទាំងយប់ និងមានមនុស្សម្នាក់បានរងគ្រោះ ក្នុង ឧបទ្ទវហេតុនោះដែរ លុះព្រឹកឡើងទើប ក្រុមហ៊ុនយករថយន្ដមកសាងរើយកតែបង្គន់ណាល្អៗ យកទៅទុក ប្រើប្រាស់ ។
ចំណែកចាន់បង្គន់បាក់បែកខូចនោះត្រូវកើបយកទៅបោះចោល ក្នុងហេតុការណ៍ នោះដែរ គេមិន​
ឃើញសមត្ថកិច្ច ចាប់ឃាត់រថយន្ដនោះទេ៕


ទិដ្ឋភាពគេនាំគ្នារើរកកាយ ចានបង្គន់ល្អៗ ដែលនៅសេសសល់ក្រោយការក្រឡាប់

No comments: