Friday, July 3, 2009

រថយន្ត​លាយ​ស៊ីម៉ង់ត៍ បើក​កិន​អ្នកជិះ​កង់​ស្លាប់​

ដោយ : សុពិសិដ្ឋ (ថ្ងៃទី 2 កក្កដា 2009)
CEN News
ភ្នំពេញ: រថយន្ត​លាយ​ស៊ី​ម៉ង់ត៍​មួយគ្រឿង បាន​បើក​កៀរ​កង់​មួយ​គ្រឿង​ ហើយ​កិន​ពីលើ​បណ្ដាលឲ្យ​អ្នកជិះកង់ស្លាប់​ភ្លាមៗ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន នៅពេល​បើក​គេច​ឡើង​ដល់​កណ្ដាល​ស្ពាន​ថ្មី ។​

​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ២ កក្កដា នេះ នៅ​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី ត្រើយ​ខាងលិច​ផ្លូវជាតិ​លេខ ២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក HYUNDAI លាយ​ស៊ីម៉ង់ត៍ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 5A 0115 បើកបរ​ដោយ​ឈ្មោះ សួន រស្មី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់​នៅ​ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង (​ប៉ូលិស​ឃាត់ខ្លួន​) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ង្វៀង យ៉ាំង​ហ៊ុង ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។

​ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ ជិះ​កង់​ម្នាក់ឯង​ពី​ផ្ទះ​តាម​ផ្លូវជាតិ​លេខ ២ ពី​ត្បូង​ទៅ​ជើង ដើម្បី​ធ្វើ​ជាង តុ​-​ទូ នៅ​ម្ដុំ​បឹងត្របែក ។ លុះ​ជិះ​ដល់​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ស្រាប់តែ​រថយន្ត​លាយ​ស៊ី​ម៉ង់ត៍ បើក​ពីក្រោយ​បត់​ស្ដាំ​ឡើង​ស្ពាន​ក៏កៀរ​កង់​ដួល ហើយ​កិន​ពីលើ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ ។ រថយន្ត​ដែល​ដឹក​ស៊ីម៉​ង់​ត៍លាយ​រួចហើយ បាន​ព្យាយាម​បើក​ឡើង​ស្ពាន ដល់​ពាក់កណ្ដាល​ស្ពាន​ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន ។​

​រថយន្ត​ និង​កង់​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​មានជ័យ ដោះស្រាយ​តាម​ច្បាប់ ។ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ ដឹក​ទៅ​តម្កល់​នៅ​វត្ត​ចាក់អង្រែ​ក្រោម ៕

No comments: