Saturday, July 18, 2009

កំពង់ស្ពឺ : ស្លាប់​១ របួស ៣ ដោយសារ​គ្រោះថ្នាក់​ចរាចណ៍​

ដោយ : សំរោង (ថ្ងៃទី 17 កក្កដា 2009)
CEN News
កំពង់ស្ពឺ: មនុស្ស​ម្នាក់​បាន​ស្លាប់ និង ៣​នាក់ផ្សេង​ទៀត​រងរបួស​ធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ពីរ​កន្លែង​ផ្សេងគ្នា តែ​ស្ថិត​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​តែមួ​យ ។​

​កាលពី​រសៀល​ថ្ងៃទី១៦ ខែកក្កដា រថយន្ត​ដឹកទំនិញ​មួយគ្រឿង បើកបរ​តាម​ផ្លូវលំ​ក្នុង​ភូមិ​ថ្មី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន បាន​បុក​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ផន ម៉ាឡៃ អាយុ ៥​ឆ្នាំ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ូ ប៊ុន​ថា ។ ក្រោយ​ហេតុការណ៍ អ្នកភូមិ​បាន​ឃាត់​រថយន្ត និង​អ្នក​បើក​ប្រគល់ឲ្យ​ប៉ូលិស ដើម្បី​ដោះស្រាយ ។​

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល លើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់​ចំណុច​មុខ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ម៉ូតូ និងម៉ូតូបុក​គ្នាបណ្តាលឲ្យ​មនុស្ស ៣​នាក់ រងរបួស​ជា​ទំងន់ ។ ប៉ូលិស​និយាយថា ម៉ូតូ ១​គឿង ជិះ​ម្នាក់ឯង ចំណែក​ម៉ូតូ ១​គ្រឿង ទៀត​ជិះ​គ្នា ២​នាក់ ។ គ្រោះថ្នាក់​នេះ​បង​ឡើង​ដោយ​ម៉ូតូ ដែល​ជិះ​ម្នាក់ឯង​ឆ្លង​ថ្នល់​ហើយ​ក៏​ត្រូវ​ម៉ូតូ ១​គ្រឿង​ទៀត​មក​បុក​បណ្តាលឲ្យ​រង​របួស​ទាំងអស់​គ្នាទៅ ៕

No comments: