Sunday, July 26, 2009

ម៉ូតូបុកម៉ូតូ​ ស្លាប់អ្នករត់ម៉ូតូឌុបម្នាក់

By : Sophall
KSN News


យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៤នាក់
ទៀត រងរបួសស្រាល ដោយសារតែបើកម៉ូតូបុកគ្នា ។ ហេតុការណ៍នៃការប៉ះទង្គិចគ្នានេះបានកើត
មានឡើងលើកំណាត់ផ្លូវ លេខ ៣ ត្រង់ចំណុចមុខ វត្ដ ស្លែងភូមិវត្ដស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ
រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០៩ ។

សាក្សីបាននិយាយប្រាប់សមត្ថកិច្ចប៉ូលិសថា ជនរងគ្រោះនោះស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិ
ហេតុគ្រោះថ្នាក់ចរាចរ នោះមានឈ្មោះ អ៊ី ឌី ភេទប្រុស អាយុ ២០ឆ្នាំមុខរបរអ្នករត់ម៉ូតូឌុប (ស្លាប់
ម៉ូតូរងគ្រោះ សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ក.៩០៤៣ ភព ស្នាក់នៅភូមិ ដុះគេស សង្កាត់
ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក សេ១១០ ពណ៌ខៀវពាក់ស្លាក
លេខ រ២៣៤៦ ភព១ បើកបរដោយឈ្មោះយ៉ា រីសា ភេទប្រុស អាយុ២៥ឆ្នាំ អ្នករួមដំណើរ៣នាក់
ទៀត ជាកូនឈ្មោះ យ៉ា ដារិន ភេទប្រុស អាយុ១២ឆ្នាំ យ៉ា ស្រី មុំ ភេទស្រី អាយុ៩ឆ្នាំ យ៉ា នី ភេទ
ប្រុស អាយុ២ឆ្នាំ អ្នកទាំង៤របួសស្រាល ស្នាក់នៅភូមិវត្ដស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី
ភ្នំពេញ ។

សាក្សីរូបនោះបានបន្ដថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូទាំងពីរគ្រឿងបើកបរស្រប
ទិសគ្នាពីជើងទៅត្បូង ដោយម៉ូតូពណ៌ខៀវជាអ្នកបើកបរខាងមុខ រីឯម៉ូតូជនរងគ្រោះពណ៌ក្រហម
បានបើកបរតាមក្រោយក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ។ ម៉ូតូសេ១១០ ពណ៌
ខៀវបើកឆ្លងផ្លូវមកខាងឆ្វេងដៃដោយសារតែម៉ូតូជនរងគ្រោះបើកលឿនពេកមិនអាចចាប់ហ្វ្រាំងជាប់
ក៏ជ្រុលចង្កូតទៅបុកម៉ូតូពណ៌ខៀវបង្កហេតុយ៉ាងពេញទំហឹងបណ្ដាលអោយជនរងគ្រោះបាន
ស្លាប់ភ្លាម នៅកន្លែងកើតហេតុ ។

សាក្សីដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះដែរជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយក
ទៅផ្ទះធ្វើបុណ្យតាមប្រពៃណីសាសនា ចំណែកម៉ូតូទាំង២ត្រូវបានប៉ូលិសចរាចរខណ្ឌដង្កោអូសយក
មករក្សាទុកនៅការិយាល័យប៉ូលិសដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

អានបនែ្ថម


No comments: