Saturday, July 11, 2009

យុវជនម្នាក់​ ស្លាប់ដោយសាររថយន្ដកិន

ដោយ៖ សុ​ ផល
ksn-news 11/ 07 / 2009
ឧបទ្ទវហេតុនៃគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យរន្ធត់មួយ បានកើតមានឡើងកាលពីវេលាម៉ោង ១៦ ល្ងាច
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៩ នៅចំណុចផ្លូវលេខ៦អា ក្នុងភូមិ បូរី សុភមង្គល ស្ថិតនៅសង្កាត់ ជ្រោយចង្វា
ខណ្ឌ ឫសី្សកែវ ក្រុងភ្នំពេញ បង្កឡើងដោយរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាក បានបើកបុកយុវជនម្នាក់
បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

សាកី្សនៅកន្លែងកើតហេតុ បាននិយាយរៀបរាប់ថា ជនរងគ្រោះ ដែលត្រូវបានរថយន្ដបុកស្លាប់នេះ
មានឈ្មោះ ចាន់ សុផាត ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរបូមខ្សាច់លក់ នៅច្រកក្អមសំណរ មានស្រុក
កំណើតនៅខេត្ដកំពត រីឯម៉ូតូរងគ្រោះ ម៉ាកស្មាសពណ៌ខៀវ គ្មានស្លាកលេខ ចំណែករថយន្ដបង្កហេតុមិន
ស្គាល់ម៉ាក បើករត់បាត់ពីកន្លែងកើតហេតុ ។

សាកី្សបានបន្ដថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ធ្វើដំណើរក្នុងទិសដៅពីលិចមក
កើត លុះមកដល់ចំណុច កើតហេតុ មុខបុរីសុភមង្គល ក៏ស្រាប់តែឃើញរថយន្ដបង្កហេតុបើកមកពីទិសខាង
ជើង ទៅត្បូងយ៉ាងលឿនវា រថយន្ដមួយគ្រឿងទៀតនៅខាងមុខ ហើយក៏បានរេចង្កូតចូលទៅចំណីផ្លូវរបស់
ម៉ូតូ បានបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងថែម ទាំងកិនក្បាលជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹង
កន្លែងកើតហេតុ បន្ទាប់ពីដឹងថា បានបុកជនរងគ្រោះហើយនោះ អ្នកបើកបររថយន្ដបង្កហេតុក៏បានបន្ថែម
ល្បឿនបើកគេចមកក្រុងភ្នំពេញ បាត់ស្រមោល ។
អានបនែ្ថម

No comments: