Wednesday, July 29, 2009

ស្រវឹងធ្លាក់ភ្នែកបើកអាឆ្លាមទៅបុករថយន្តគេទាំងកំរោលហើយ គំរាមបាញ់បោះទៀត

សរសេរដោយ កម្ពុជាថ្មី

ភ្នំពេញ៖រថយន្ដ ​ម៉ាក​កាមរី​ឆ្លាម១គ្រឿង​បាន​រង​ការ ខូចខាត​ដាច់​កង់​មុខ​ម្ខាង​ដោយ សារតែ​បុរស​ម្នាក់​ដែល​គេ​ដឹង ថា​ជា​ប៉េអឹម​ក្រោយពី​ផឹក​ស្រវឹងធ្លាក់ភ្នែក​ហើយ​បើក រថយន្ដ​បោះពួយ​ទៅ​បោះ​រថយន្ដ​កាមរី១ គ្រឿង​ទៀត​ទាំង​កំរោល​រួច​ចុះ​ឡូឡា​គំរាម​រក​បាញ់បោះ​ផ្អើល​ពេញ​កន្លែង កើតហេតុ​ទៀតផង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២០ និង៤០នាទី​យប់​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩នៅ​ចំណុច​ផ្លូវ​លេខ៧០ ស្ថិត​ក្បែរ​ហាង​ផឹកស៊ី​នួនស្រីស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

រថយន្ដ​បង្ក​ហេតុនេះ​ម៉ាក​កាមរី​ស្លាម​ពណ៌​ត្រី​ឆ្លូញ ពាក់​ផ្លាកលេខ​ភ្នំពេញ 2G 2523 បើកបរ​ដោយ​ឈ្មោះ​ពិសិដ្ឋ ភេទ​ប្រុស អាយុ​ប្រហែល​ជាង៣០ឆ្នាំ មុខរបរ​ជា​ប៉េអឹម ស្នាក់នៅ​ម្ដុំ​ពោ​ចិន​តុង ខ័​ណ្ឌ​ដង្កោ។ រថយន្ដ​កាមរី​ឆ្លាម​នោះ​រង​ការខូចខាត​កាត់មុខ និង​ដាច់​កង់​មុខ​ខាងឆ្វេង។

រថយន្ដ​រងគ្រោះ​ម៉ាក​កាមរី​ស៊េរី៩១ ពណ៌​ស ពាក់​ផ្លាកលេខ ង៦៧០៣ភព២ បើកប​ដោយ​ឈ្មោះ​ទុង បូរ៉ា ភេទ​ប្រុស អាយុ​ជាង៣០ឆ្នាំ​មុខរបរ​បើករថយន្ដ​ស្ទួ​ច ស្នាក់​នៅក្នុង​ក្រុងភ្នំពេញ​ពុំមាន​រងរបួស​ដល់​ខ្លួនប្រាណ​ឡើយ​ដោយ​រថយន្ដ​របស់គាត់​រង​ការខូចខាត​កាត់មុខ​ផ្នែក​ខាងឆ្វេង​ដែរ។

ប្រភពព័ត៌មាន ​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ម៉ាក​កាមរី ​ឆ្លាម១គ្រឿង​នោះ​បើក​បោះពួយ​យ៉ាង​លឿន​ពី​កើតមក​លិច​តាមផ្លូវ​លេខ៧០ លុះ ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​មក​ចំណែក​ផ្លូវ​ខាងឆ្វេង​ បណ្ដាលឱ្យ​បុក​រថយន្ដ​ម៉ាក​កាមរី​ស៊េរី៩១ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ដ​កាមរី​ឆ្លាម​អ្នកបង្ក​នោះ​បាក់​កាឡេ​ដាច់​ កង់​មុខ​ខាងឆ្វេង។ ចំណែក​រថយន្ដ​កាមរី​ស៊េរី៩១ដែល​ត្រូវគេ​មក​បុក​ទាំង​កំរោល​នោះ​ត្រូវ​កំពិត​មុខ​ផ្នែក​ខាងឆ្វេង​ដែរ។

ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ក្រោយពេល​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម​នោះ​បុក​គេ​ហើយ គេ ​ឃើញ​បុរស​អ្នកបើកបរ​រួមទាំង​បុរស​អ្នករួមដំណើរ២នាក់​ទៀត​បាននាំគ្នា​ចុះ​ ពីលើ​រថយន្ដ​ដែលមាន​សភាព​ស្រវឹងធ្លាក់ភ្នែក​ទាំងអស់គ្នា​ហើយ​បុរស​អ្នកបើកបរ ​ឈ្មោះ​សិ​ដ្ឋ​ជា​ប៉េអឹម​នោះបាន​ឡូឡា​គម្រាម​បាញ់​ទៀតផង តែ​គេ​ពុំបាន​ឃើញ​បុរស​អ្នកបើក​បង្កហេតុ​ដែល​គ​ម្រាម​បាញ់​នោះ​មាន​កាំភ្លើង​ឡើយ តែ​ធ្វើឱ្យមាន​ភាព ភ្ញាក់ផ្អើល​ពេញ​កន្លែងកើតហេតុ​តែម្ដង។

ប្រភពព័ត៌មាន ​បានបញ្ជាក់​ទៀតថា​ហេតុការណ៍​នោះ​ក្រោយពេល​ភាគី​ទាំងសងខាង​ជជែក​គ្នា​ចុះឡើង ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ទើប​អ្នកបើករថយន្ដ​ឆ្លាម​បង្កហេតុ​ព្រម​សង​ថ្លៃ ​ខូចខាត​ទៅ ភាគី​រងគ្រោះ​រង​ យន្ដ​កាមរី​ស៊េរី៩១ចំនួន១៣០ដុល្លារ​ដើម្បី​បញ្ចប់រឿង​ហើយ​ភាគី​ទាំងសងខាង​ បាន​ហៅ​រថយន្ដ​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ធ្វើការ​ជួសជុលរៀងៗខ្លួន​ដោយ​មិនមាន​ ការរំខាន​ដល់​ប៉ូលីស​ចរាចរ​ចុះមក​វាស់វែង​ឡើយ។ រស្មី

No comments: