Tuesday, July 21, 2009

តាកែវ : ៦​ខែ មាន​មនុស្ស ៤១ នាក់​ស្លាប់ ២៦៣ នាក់ របួស ដោយសារ​គ្រោះថ្នាក់​ចរាចរ​

ដោយ : គី​រី​ (ថ្ងៃទី 21 កក្កដា 2009)
CEN news
ភ្នំពេញ​: ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០០៩ នៅ​ខេត្ត​តាកែវ​មាន​មនុស្ស​ស្លាប់​ចំនួន ៤១ នាក់ រងរបួស​ចំនួន ២៦៣ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ ។​

​ តាម​របាយការណ៍​ឆមាស​ទី​១ ឆ្នាំ​២០០៩ លោក ប៉ុក ពល​រិទ្ធ ប្រធាន​ការិយាល័យ​ចរាចរ​ផ្លូវគោក បានបញ្ជាក់​ថា ក្នុង​រយៈពេល ៦​ខែ​នេះ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ១៤៧ លើក បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៤១ នាក់ (​ស្រី​ចំនួន ៦ នាក់​) រងរបួស​បួស​ធ្ងន់​ចំនួន ១០០ នាក់ (​ស្រី​ចំនួន ១៩ នាក់​) និង​រង​របួសស្រាល​ចំនួន ១៦៣ នាក់ (​ស្រី ១៧ នាក់​) ។​

​ គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ គឺ​កើតឡើង​ដោយសារ​កត្តា​មនុស្ស​បើកបរ​លឿន​ចំនួន ៦៤ ករណី មិន​គោរព​សិទ្ធិ​អាទិភាព​ចំនួន ២៣ ករណី មិន​ប្រកាន់​ស្ដាំ​ចំនួន ១២ ករណី ប្រជែង​គ្រោះថ្នាក់​ចំនួន ១២ ករណី បើកបរ​ប្រហែស​ចំនួន ៨ ករណី ស្រវឹង​ហើយ​បើកបរ​ចំនួន ២០ ករណី សុខភាព និ​ងងុយដេក​ចំនួន ១ ករណី មិន​ពាក់មួក​ជិះ​ម៉ូតូ​ចំនួន ៤ និង​ផ្សេងៗ​ចំនួន ៣ ករណី ។ ខូចខាត​ម៉ូតូ​ចំនួន ១៦៩ គ្រឿង ខូចខាត​រថយន្ដ​តូច​ចំនួន ៣៥ គ្រឿង ខូចខាត​ធ្ងន់​ចំនួន ១៣ គ្រឿង និង​យាន​ផ្សេង​ចំនួន ២៣ គ្រឿង ។​

​ លោក ប៉ុក ពល​រិទ្ធ ឲ្យដឹងទៀតថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១៤៧ លើក ប៉ូលិសចរាចរ​បាន​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំនួន ៥ ករណី ធ្វើ​ការសំរុះសំរួល​ចំនួន ១២៦ ករណី និង​កំពុង​អង្កេត​ចំនួន ១៦ ករណី ៕

No comments: