Wednesday, July 29, 2009

រថយន្ដក្រុមហ៊ុនប្រេងតូតាល់បុកម៉ូតូ កង់បី ដាច់ពីរកំណាត់អ្នកជិះរបួសធ្ងន់

សរសេរដោយ ដើមអម្ពិល
ពុធ, ២៩ កក្កដា ២០០៩ ០៧:១២

បុរស ​ម្នាក់​រងរបួស​ជា​ទម្ងន់ និង​អ្នកបើក​ម៉ូតូ​កង់​បី​បាន​លោត​ចេញរួច​ផុតពី​គ្រោះថ្នាក់​ក្នុង​ឧ​ប្ប​ ត្ដិ​ហេតុ​រថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តូ​តា​ល់​បុក​ចំ​ពីមុខ​យ៉ាង​ ពេញទំហឹង​ទាំង​ព្រឹក​លើផ្លូវ​ជាតិ​លេខ១ ក្នុងស្រុក​កៀនស្វាយ។

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០៩ វេលា​ម៉ោង នៅ​ចំណុច​ក្នុងភូមិ កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ កណ្ដាល បណ្ដាលឱ្យ​ម៉ូតូ​កង់​បី គ្រឿង ជិះ​ដោយ​បងប្អូន​បង្កើត នាក់ បាក់​ម៉ូតូ​ជា​ពីរ​កំណាត់ និង​អ្នកជិះ​លើ​ម៉ូតូ​កង់​បី​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់ទៀត​រងរបួស​ស្រាល។ ជនរងគ្រោះ​ទាំង ២នាក់​មានឈ្មោះ ប្រាក់ សំអុន អាយុ ៣១ឆ្នាំ រងរបួស​ធ្ងន់​ដោយ បោក​ក្បាល​ទៅនឹង​ដំបូល​ដែក​ម៉ូតូ​កង់​បី​ត្រូវជា​បង​ចំណែក​ប្អូន​មានឈ្មោះ ធូ ច​ន្ថ​ន អាយុ ៣០ ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល ព្រោះ​បាន​លោត​ចេញ​ទាន់។ ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រញំង​ឆ្លូញ ឃុំ​ញ ស្រុក កំពង់រោទិ៍ ខេត្ដ​ស្វាយរៀង។

សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ពេល​ជួប​គ្រោះថ្នាក់​ចរាចរ​នេះ គេ​ឃើញ​រថយន្ដ​របស់​ក្រុមហ៊ុន​ប្រេង​តូ​តា​ល់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស​ឆ្នូត​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5356 ជិះ​គ្នា នាក់ បើកបរ​ក្នុងទិសដៅ​ពី​កៀនស្វាយ មក​ភ្នំពេញ ចំណែក​ម៉ូតូ​កង់​បី​ដែល​ជិះ​គ្នា នាក់​បងប្អូន​បង្កើត​នេះ​ធ្វើដំណើរ​ច្រាសទិស​គ្នា​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង។ ស្រាប់តែ​ទៅដល់​ចំណុចកើតហេតុ​អ្នកបើកបរ​ម៉ូតូ​កង់​បី​បានគេច​ពី​រថយន្ដ​មួយគ្រឿង ហើយ​បាន​បើក​ទៅខាង​ឆ្វេង​ដៃ​ចូល​ទៅលើ​ទ្រូងផ្លូវ ស្របពេលនោះ​រថយន្ដ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​មកដល់​ក៏​បុក​ចំ​ពីមុខ​ពេញទំហឹង​តែម្ដង ធ្វើឱ្យ​ម៉ូតូ​កង់​បី​ខ្ទាត​មក​ក្រោយ​វិញ​ចម្ងាយ​ជាង ១០ ម៉ែត្រ​ពី​ចំណុច​បុក។ ពេល​នោះគេ​ឃើញ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ដែល ត្រូវជា​ប្អូន​បាន​លោត​ចេញ​ទាន់ ហើយ​បង ប្រុស ដែល​ជិះ​នៅ​ខាងក្នុង​រ៉ឺម៉ក​បាន​បោក​ក្បាល​ផ្ទប់​ទៅនឹង​បង្គោល​ដែក​ដំបូល​រ៉ឺម៉ក ម៉ូតូ បណ្ដាលឱ្យ​បែក​រយះ​និង​រងរបួស​ជើង​ស្ដាំ។ ចំណែក​ម៉ូតូ​ត្រូវ​បាក់​ជា​ពីរ​កំណាត់​ហើយ​រថយន្ដ​ដឹក​ប្រេង​បែក​ចង្កៀង​ខាងស្ដាំ។

បុរស​ត្រូវជា​ប្អូន​របស់​ជនរងគ្រោះ និង​ជា​អ្នកបើក​ម៉ូតូ​កបង់​បី ឈ្មោះ ធូ ច​ន្ថ​ន​បាន ឱ្យដឹងថា“មុនពេល​កើតហេតុ​មាន​រថយន្ដ ដឹក​ដី គ្រឿង បើក​នៅ​ពីមុខ​រថយន្ដ​ដឹក​ប្រេង ស្របពេលនោះ​ស្រាប់តែ​អ្នកបើកបរ​រថយន្ដ​ដឹក​ដី​បើក​គេច​មក​ខាងឆ្វេង​ដៃ​របស់ខ្លួន​ស្មានថា​ចូល​អែប​ខាង​អ្នកបើក​ម៉ូតូ​កង់​បី ក៏​បើក​គេច​ឡើង​ទ្រូងផ្លូវ​ហើយ​ពេលនោះ ឃើញ ​រថយន្ដ​ដឹក​ប្រេង​មកដល់​រូបគេ​ដែលជា​អ្នកបើក​ម៉ូតូ​ក៏​លោត​ចេញ​តែម្ដង​ ធ្វើឱ្យ​រថយន្ដ​ដឹក​ប្រេង​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលឱ្យ​បងប្រុស​ របស់ខ្លួន​រង​របួសធ្ងន់​ព្រោះ​លោត​ចេញ​មិនទាន់។

រីឯ​បុរស​ម្នាក់​មានឈ្មោះ ស៊ឹម វុទ្ធី ជា អ្នកបើកបរ​អែប​ជិះ​នៅក្នុង​រថយន្ដ​ដឹក​ប្រេង​នេះ​បានឱ្យដឹង​ដែរ​ថា មុនពេល​បុក​ម៉ូតូ​កង់​បី ស្របពេលនោះ​អ្នកបើករថយន្ដ​ដឹក​ប្រេង​មានឈ្មោះ រ៉ា បាន ​បើក​តាម​ពីក្រោយ​រថយន្ដ​ដឹក​ដី​ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​រថយន្ដ ​ដឹក​ដី​ដែល​បើក​នៅ​ពីមុខ​ស្រប​ទិស​គ្នា​បាន​បត់​ទៅខាង​ឆ្វេង​ដៃ​ហើយក៏​ មិនដឹងថា រ៉ឺម៉ក គេច​មក​ខាង​ទ្រូងផ្លូវ​ឡើយ​ទើប​អ្នកបើកបរ​រថយន្ដ​ដឹក​ប្រេង​ជាន់​ហ្វ្រាំង​មិនទាន់​បុក​ចំ​ពីមុខ​តែម្ដង​ហើយ​រថយន្ដ​ដឹក​ប្រេង​នេះ មាន​ផ្ទុក​ប្រេង​ជាង ម៉ឺន​លីត្រ ប្រសិនបើ​បួង​ចង្កូត​គេច​ពី​រ៉ឺម៉ក​គ្រោះថ្នាក់​នឹង​កើតឡើង​ធំ​ជាង​នេះ។

ក្រោយ​កើតហេតុ​រថយន្ដ​ដឹក​ប្រេង​និង រ៉ឺម៉ក​កង់​បី​របស់​ជនរងគ្រោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែក​ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​បង្កើត​ត្រូវបាន​រថយន្ដ​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ឈ្មោះ ណា​រុំ ធីតា ដឹក​យកមក​សង្គ្រោះ​នៅ​គ្លីនិក របស់ខ្លួន​ព្រោះ​រថយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​ពុំទាន់​ដោះស្រាយ​ចប់​នៅឡើយ ដោយសារ​ជួប​ឧ​ប្ប​ត្ដិ​ហេតុ​ដឹក​អ្នករបួស​មក​សង្គ្រោះ​នៅ​ភ្នំពេញ​តែ​បុក​មនុស្ស នាក់​បន្ថែមទៀត បណ្ដាលឱ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់។ ដោយឡែក​រថយន្ដ​សង្គ្រោះ​មួយគ្រឿង​ទៀត​របស់​មន្ទីរពេទ្យ ម៉ាក ឡង់​គ្រី​ស័​រ គ្រាន់តែ​បញ្ឈរ​ដាក់តាំង​ឱ្យ​ល្អមើល​តែប៉ុណ្ណោះ។

No comments: