CEN
សុពិសិដ្ឋ
រថយន្ត COROLLA មួយគ្រឿងត្រូវបានម្ចាស់វា បើកបុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងឡើងលើ ហើយម្ចាស់វាដែលរងរបួសស្រាល បានប្រញប់ប្រញាល់រត់គេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៩ មិថុនានេះ នៅចំណូចផ្លូវសហព័ន្ធរុស្ស៊ី មុខសាលាតិចណូ សង្កាត់ទឹកល្អក់I ខណ្ឌទួលគោក ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក COROLLA ពណ៌ស ស្លាកលេខភ្នំពេញ 1I 7323 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ។
សាក្សីនិយាយថា មុនកើតហេតុ រថយន្តធ្វើដំណៀរតាមផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត ហើយជ្រុលចង្កូតបុករបាំងខ័ណ្ឌចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង ។ អ្នកបើកបរដែលរងរបួសស្រាល បានគេចខ្លួនបាត់ ។
ប៉ូលិសបានស្ទូចរថយន្តទៅ រក្សាទុកនៅសាលាក្រុង ដើម្បីផាកពិន័យទ្វេដង ៕
CEN
No comments:
Post a Comment