កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ យោងតាមការ សិក្សារបស់អង្គការជនពិការអន្ដរជាតិបែល ហ្ស៊ិក បានរកឃើញថា ក្នុងឆ្នាំ២០០៩ គ្រោះ ថ្នាក់ចរាចរណ៍បានធ្វើឱ្យប្រទេសកម្ពុជាខាត បង់ថវិកាអស់ប្រមាណ២៤៨លានដុល្លារ ។ បើសិនជាគ្មានគ្រោះថ្នាក់ចរាចរណ៍ទេ ថវិកា ទាំងនេះអាចយកទៅកសាង ឬសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលជាច្រើន ប្រយោជន៍ដល់សង្គមជាតិដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ។ ការផ្សព្វផ្សាយរបាយ ការណ៍នេះត្រូវបានផ្សព្វផ្សាយនៅក្នុងសិក្ខា សាលាប្រចាំឆ្នាំលើកទី១ កាលពីថ្ងៃទី៣១ ឧសភា ២០១០ នៅឯសណ្ឋាគារភ្នំពេញ ។
លោកអ៊ឹង ជុនហួរ អគ្គនាយកដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមាន ប្រសាសន៍ក្នុងសិក្ខាសាលាថា បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានក្លាយទៅ ជាវិញាសាដ៏ចម្បង និងក៏ជាការព្រួយបារម្ភ របស់រដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុកថា គ្រោះថ្នាក់ចរាចរណ៍ជាមហន្ដរាយដ៏ធំទី៣ បន្ទាប់ពីជំងឺអេដស៍ ។ លោកអ៊ឹង ជុនហួរ បន្ដថា ជាក់ស្ដែងតាមរបាយការណ៍ប្រចាំឆ្នាំ ២០០៩បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ មានចំនួន១២.៥៣៨ករណី ជនរងគ្រោះសរុប ២១.៥១៩នាក់ ដែលក្នុងនោះមានអ្នកស្លាប់ ចំនួន១.៧១៧នាក់ រងរបួសធ្ងន់ធ្ងរចំនួន ៧.០២២នាក់ និងរបួសស្រាល២២.៧៨០នាក់ ។
No comments:
Post a Comment