កម្ពុជាថ្មី
ខេត្ត ពោធិសាត់ ៖ ស្លាប់ម្នាក់ទៀតហើយ ដោយសារតែការបើកបរប្រើល្បឿនលឿនក្នុងស្ថាន ភាពស្រវឹង ស្រា តែលើកនេះគឺអ្នកស្លាប់ជានគរបាលដែលអង្គុយ ក្បែរមិត្តភក្រ្តគេកំពុងបើកបរ ខណៈពេលចេញពីផឹក ស៊ី បើករថយន្តកាមរីឆ្លាមបោះពួយយ៉ាងលឿនលើផ្លូវ ជាតិលេខ ៥ ហើយវេចង្កូតមកចិញ្ចើមផ្លូវជាន់ក្បាលលូដាច់យ៉ាន់ផ្ទុះកង់ច្រឡោត ទៅបុកប៉ាណូ ក្រឡាប់ផ្ងាជើង បណ្ដាលឲ្យស្លាប់ម្នាក់ ឯពីរនាក់ទៀតរងរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។
ហេតុការណ៍ នេះកើតឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០វេលាម៉ោង ៨និង៤០នាទី យប់ត្រង់ចំណុចរោងចក្រទឹកកក ស្ថិតក្នុងភូមិពោធិតាគួយ សង្កាត់លលក.សក្រុងពោធិសាត់។
ជនរងគ្រោះដែលបានស្លាប់ក្នុង ឧប្បត្តិហេតុ នៃគ្រោះថ្នាក់ចរាចរនេះគឺនគរបាលប្រាប់ថាឈ្មោះជា ឡុង អាយុ៣២ឆ្នាំ មានទីលំនៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ជា មន្រ្តីនគរបាលខេត្ត។ ចំណែកអ្នករងរបួសស្រាលជាអ្នកបើកបរនោះ គឺឈ្មោះរ៉ាឌី អាយុ២៥ឆ្នាំ នៅ ភូមិពាលញែកមួយ សង្កាត់ផ្ទះព្រៃ។ ចំពោះម្នាក់ទៀត គឺមិនស្គាល់ឈ្មោះឡើយ ដោយគេបានគេច ខ្លួនបាត់។
បើតាមសាក្សីដែលបានឃើញហេតុការណ៍នោះបាន ប្រាប់កម្ពុជាថ្មីថា មានរថយន្តមួយគ្រឿង ប្រភេទកាមរីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខ 2M7800 ជិះគ្នា៣នាក់ ជាមួយអ្នកបើកបរដោយជនរង គ្រោះ ជាអ្នកអង្គុយបាំងមុខ ជាមួយតៃកុងផ្នែកខាងស្ដាំ មិនបិតកញ្ចក់ឡើយ ហើយបានបោះពួយ យ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ដោយស្ថិតក្នុងស្ថានភាពស្រវឹង។ ស្រាប់តែមកដល់ចំណុច ខាងលើ អ្នកបើកបរនោះហាក់បីដូចជាបាត់ម្ចាស់ការ រថយន្តបានវេចង្កូតទៅផ្លូវគ្រួសក្រហមចិញ្ចើម ផ្លូវខាងស្ដាំ ដោយបុកនឹងគែមមាត់លូបណ្ដាលឲ្យកង់មុខខាងស្ដាំក៏បែកយ៉ាន់ផ្ទុះ កង់ អ្នកបើកបរនោះ ទំនងជាប្រុងជាន់ហ្វ្រាំង តែស្លន់ពេកជាន់ហ្គារថយន្តក៏ស្ទុះហោះទៅបុកបង្គោលស្លាកប៉ាណូ ភោជនី យដ្ឋានម្លិះអង្គរក្រឡាប់ផ្ងារជើង បណ្ដាលឲ្យឈ្មោះជា ឡុងនោះ ចេញក្បាលតាមទា្វកញ្ចក់រថយន្ត បោកនឹងជើងគ្រឹះប៉ាណូរងរបួសយ៉ាងធ្ងន់ ពេលដែលបញ្ជូនដល់មន្ទីរពេទ្យខេត្ត ក៏ដាច់ខ្យល់ស្លាប់ ភ្លាមមួយរំពេច។ ចំណែកតៃកុង និងមិត្តភក្រ្តម្នាក់ទៀតគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
នគរបាលបានឲ្យដឹងថា មូលហេតុដែលគ្រោះថ្នាក់បាត់បង់ជីវិតនោះ គឺការបើកបរប្រើប្រាស់ ល្បឿនលឿនពេក។ បច្ចុប្បន្ន រថយន្តត្រូវបានប៉ូលិសអូសយកទៅរក្សាទុកនៅ ស្នងការខេត្តដើម្បីរង់ ចាំដោះស្រាយជាក្រោយ៕
អានបន្ថែម
List of Russian mathematicians
-
F: duplicates information above
← Previous revision Revision as of 19:53, 4 November 2026
Line 51: Line 51:
*'''[[Anatoly Fomenko]]''', topologist and c...
6 hours ago
No comments:
Post a Comment