កោះសន្តិភាព
ជធានីភ្នំពេញ ៖ សិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាង អាណោចអាធ័ម និងគួរឱ្យស្លុតចិត្ដ ដោយ សារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្ដស៊ីទែនសាំងតេលាបើកបុក និងកិនក្បាល ផ្ទុះខួរមើលមនុស្សលែងស្គាល់ ។ ហេតុ ការណ៍នេះបានកើតឡើងនៅចំណុចផ្លូវព្រះ មុនីរ៉េត ឬផ្លូវទៅចំការដូងស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី វេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១០ ។
យុវជនដែលរងគ្រោះខាងលើនេះឈ្មោះ សុខ សេងហាក់ ភេទប្រុស អាយុ១៦ឆ្នាំ មាន ទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២០០៤ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។ មុនពេលជួបគ្រោះ ថ្នាក់ ឈ្មោះសុខ សេងហាក់ បានជិះម៉ូតូម៉ាក Icon ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ 1V8456 ធ្វើដំណើរតែម្នាក់ឯងលើកំណាត់ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏ដួលចូលកង់រថ យន្ដម៉ាក STERLING ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ ៣B-១៣១០ ដែលបើកបរ ដោយឈ្មោះមាស សារឹត អាយុ៤៨ឆ្នាំ ស្នាក់ នៅផ្ទះជួល ក្នុងភូមិសាស្ដ្រខណ្ឌឫស្សីកែវ ជា បុគ្គលិកបើកបររថយន្ដស៊ីទែនសាំងក្រុមហ៊ុន TELA កិនស្លាប់ភ្លាមៗមួយរំពេច ។ ព័ត៌មាន លំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅ លើទំព័រកាសែតកាះសន្ដិភាព ៕
What's on Tonight
-
top: Added "Use mdy dates" template per Manual of Style#Dates and/or
MOS:TIES
← Previous revision Revision as of 19:54, 16 August 2026
Line 1: Line 1:
...
6 hours ago
No comments:
Post a Comment