កម្ពុជាថ្មី
ឧត្ដរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យទាហានម្នាក់ដួល បោកក្បាលនឹងថ្នល់សន្លប់ឈឹង នៅនឹងកន្លែង ដោយសារតែម៉ូតូវ៉េវបើកបុក។
ហេតុការណ៍ នោះ បានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០ នៅម្ដុំ ខារ៉ាអូខេផ្កាយមាស ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំ និងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យកម្ពុជាថ្មីដឹងថា មុនកើតហេតុគ្រោះថ្នាក់មានទាហាន ៤ទៅ៥នាក់ អង្គុយមុខផ្ទះ ដើម្បីជជែកគ្នាលេង ពេលនោះទាហានម្នាក់ឈ្មោះសឹម ផល្លា អាយុ២៣ ឆ្នាំ ក្រោកពីតុអង្គុយ រួចដើរឆ្លងថ្នល់បំរុងទៅបត់ជើងតូចម្ខាងថ្នល់ ដោយដើរដល់ចិញ្ចើមថ្នល់ក៏ឃើញ ម៉ូតូវ៉េវ ពណ៌ក្រហម លាយខ្មៅ បើកពីជើងទៅត្បូងមានគ្នា២នាក់ បើកបរដោយឈ្មោះសុខ អ៊ុល ភេទ ប្រុសអាយុ១៨ឆ្នាំ ឌុបឈ្មោះម៉ាក រឹម ភេទប្រុស អាយុ២៣ឆ្នាំ ដោយបានបើកបោះពួយយ៉ាង លឿន នៅពេលវ៉ាក់នឹងមនុស្សមិនដឹងគេចទៅណា ក៏បុកពេញទំហឹងបណ្ដាលឲ្យទាហាននោះ សន្លប់ឈឹងតែម្ដង។ ចំណែកអ្នកបើកបរនិងអ្នកជិះរងរបួសស្រាល៕
User talk:~2026-57905-05
-
General note: Addition of unsourced or improperly cited material.
*New page*
== October 2026 ==
[[File:Information.svg|25px|alt=Information icon]] Hello, ...
2 hours ago
No comments:
Post a Comment