កម្ពុជាថ្មី
ខេត្ត ស្ទឹងត្រែង ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ដួល បោកក្បាលទៅថ្នល់ សន្លប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។
សាក្សី បាននិយាយថា គេបានឃើញក្មេងប្រុសម្នាក់ជិះម៉ូតូវ៉ាឡានតួរីសហើយជ្រុលចង្កូត ទៅ បុកម៉ូតូបុរសម្នាក់ជិះមកពីមុខបណ្ដាលឲ្យបុរសម្នាក់នោះ ដួលបោកក្បាលទៅនឹងថ្នល់សន្លប់ឈឹងដោយពុំបានពាក់មួកសុវត្ថិភាព ចំណែកក្មេងប្រុសនោះវិញ គ្រាន់តែរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយម៉ូតូខូចខាតផ្នែកខាងមុខនិងចំហៀងខាងឆ្វេង។
ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោង១៦ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០ ត្រង់ចំណុច មុខមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ប៉ូលិសចរាចរបានប្រាប់ឲ្យដឹងថា ម្ចាស់ម៉ូតូគុបឈ្មោះទ្រី ស៊ុយ ភេទប្រុស អាយុ១៦ឆ្នាំ ជិះគ្នា២នាក់។ ក្រោយពីកើតហេតុម្នាក់ដែលជិះជាមួយមិនបានរងរបួសទេ ហើយងើបដើរទៅបាត់។
ចំណែក ម៉ូតូមួយគ្រឿងទៀតម្ចាស់ឈ្មោះហ៊ុន ខន ភេទប្រុស អាយុ៤២ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមពាក់ស្លាកលេខ 1S1349 ជិះម្នាក់ឯងក្នុងទិសដៅពីកើតមកលិច ដែលជាទិសបញ្ច្រាសគ្នា ពេលមកដល់កន្លែងកើតហេតុ ម៉ូតូគុបជិះវ៉ាឡានតួរីស ជ្រុលទៅប៉ះនឹងម៉ូតូវ៉េវបណ្ដាលឲ្យរងរបួសទាំង២នាក់ហើយអ្នកទាំង ២រស់នៅភូមិបាចុង ឃុំព្រះបាទ ស្រុកស្ទឹងត្រែង។ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានកំលាំងសមត្ថកិច្ចចរាចររឹបអូសយកទៅរក្សាទុកនៅការិយាល័យ ប៉ូលិសចរាចរជើងគោករង់ចាំម្ចាស់ទាំងសងខាងចូលទៅដោះស្រាយ តាមផ្លូវច្បាប់៕
អានបន្ថែម
July 21 (Eastern Orthodox liturgics)
-
replaced lead per talk:January 1 (Eastern Orthodox liturgics)
Show changes
1 hour ago
No comments:
Post a Comment