Friday, June 11, 2010

រថយន្ត​បុក​ម៉ូតូ​ស្លាប់​២​នាក់​របួស​៣​នាក់​នៅ ស្រុក​រតនៈមណ្ឌល​

CEN
មង្គល
បាត់ដំបង​: យ៉ាងហោច​ណាស់​មាន​មនុស្ស​២​នាក់​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​មួយ កើតឡើង​រវាង​រថយន្ត​ម៉ាក​CRV បុក​ម៉ូតូ មួយគ្រឿង ក្នុងទិសដៅ បញ្ច្រាស់ទិស​គ្នា​កាលពី​វេលា​ម៉ោង​១៥​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១០​ខែ​ មិថុនា​ឆ្នាំ​២០១០​នៅ តាម​បណ្ដោយ ផ្លូវ​លេខ​៥៧​ស្ថិតក្នុង ភូមិ​ជី​សាង ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ។​
​ ​លោក សន និល ប៉ូលិសចរាចរ​ស្រុក​រតនៈមណ្ឌល់​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​២​នាក់​ស្លាប់ ទី​១​ឈ្មោះ ឃុត ឆន​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ទី​២​ឈ្មោះ​ឈឿន ចាន់ថន ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ត្រូវជា​កូនបង្កើត​អ្នក​ទាំង​២​នាក់​ឪពុក​និង​កូន​នេះ​ជិះ​ ម៉ូតូ មួយ​គ្រឿង​ជាមួយគ្នា​មាន​ទីលំនៅ​ភូមិ​ស្វាយ​ស ឃុំ​ត្រែង​ស្រុក​រតនៈមណ្ឌល ។ ចំណែក​អ្នករងរបួស​៣​នាក់​ជិះ​រថយន្ត​ម៉ាក CRV​ពណ៍​ស្លែ មួយ​គ្រឿង​ជាមួយគ្នា​ដែល​បុក​ម៉ូតូ​ហើយ​ជ្រុល​ទៅ​ក្រឡាប់​បី​បួន​ត្រឡប់​ទី​ ១ ឈ្មោះ តាំង គឹម​លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកបើកបរ​រងរបួស​ស្រាល ទី​២​ឈ្មោះ​ពេ​ជ ផា​រ៉េត​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​របួស​ស្រាល​ទី​៣​ឈ្មោះ​សោ វ៉ាន់ដេត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រងរបួស​ធ្ងន់ ។ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​ចិន សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង​បាត់ដំបង​ជាមួយគ្នា ។​
​ ​លោក​សន និល​បាន​បញ្ជាក់​ប្រាប់ថា រថយន្ត​ម៉ាក​CRV មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​បើកបរ​បោះពួយ​យ៉ាង​លឿន​ពី​ខេត្ត​ប៉ៃលិន​ ក្នុងទិសដៅ​ឆ្ពោះ​មក ខេត្ត​បាត់ដំបង ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ ២​នាក់​ឪពុក​កូន បណ្ដាលឲ្យ​ស្លាប់​ទាំង​២​នាក់​នៅ​និង​កន្លែងកើតហេតុ​តែ​ម្ដង ។​ ​
​ រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ប្រគល់​ជួន​ទៅ​ការិយាល័យ​ ចរាចរ​ផ្លូវគោក​ខេត្ត​បាត់ដំបង​យក​មក​រក្សាទុក​។​ចំណែក​សព​បាន​ប្រគល់ឲ្យ​ ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី​ហើយ​៕
CEN

No comments: