Thursday, June 17, 2010

អ្នក​បើករថយន្ដ​ដឹកគោ​ងងុយដេក​ធ្លាក់​ថ្នល់​កៀប​ស្លាប់

ដោយ ៖ ខេ​ម​រិ​ទ្ធ


ខេត្ដកំពត ៖ អ្នកបើកបរ​រថយន្ដ​ដឹក គោ​ចុះ​ទៅ​ស្រុក​យួន បាន​ជួប​ឧប្បត្ដិហេតុ ក្រឡាប់​រថយន្ដ​ស្លាប់​ខ្លួនឯង កាលពី​វេលា ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ មិថុនា នៅ​លើ កំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​ព្រិច ឃុំ បឹង​និមល ស្រុក​ឈូក ខណៈ​ពេល​ដែល រថយន្ដ​នោះ​ដាក់​គោ​ចុះ​អស់​នៅ​តាម​ព្រំដែន ហើយ​បើក​ត្រឡប់​មក​វិញ ។


ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​នេះ បើ​តាម​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ជិត​កន្លែង កើតហេតុ​និយាយ​ថា គេ​ឃើញ​រថយន្ដ​នោះ បើក​មក​ពី​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច ខាងលើ ស្រាប់តែ​ឃើញ​ចុះ​ពីលើ​ថ្នល់​ដែល ទំនង​អ្នកបើកបរ​ងងុយដេក​រួច​ទៅ​បុក​នឹង រណ្ដៅ​ដី​កៀប​ជាប់​អ្នកបើកបរ ។ ក្រោយ​ពី ប្រជាពលរដ្ឋ​បានឃើញ ក៏​នាំ​គ្នា​គាស់​កាប៊ី​ន មុខ​ទាញ​យក​អ្នកបើកបរ​ចេញ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ស្រុក​ឈូក ប៉ុន្ដែ​ជា​អកុសល អ្នក​រង​គ្រោះ​បាន​ស្លាប់ ហើយ​រថយន្ដ​សង្គ្រោះ ក៏​បាន​ដឹក​សព​មក​កាន់​លំនៅ​ឋាន​នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ មាស​។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ញ៉ែ​ម រ៉ា​ន់ អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ និង​កូន​២ នាក់ ។


អ្នក​ភូមិ​ច្រក​ឃ្លៃ និយាយ​ត​ៗ​គ្នា​ថា ញ៉ែ​ម រ៉ា​ន់ ទំនងជា​ត្រូវ​គេ​ធ្វើឃាត ព្រោះ​ជន​រង គ្រោះ​មាន​ស្នាម​របួស​ត្រង់​ថ្ងាស​មួយ​កន្លែង និង​ស្នាមជើង​ខាងឆ្វេង​មួយ​កន្លែង ការ សង្ស័យ​ថា គេ​សម្លាប់​នេះ មក​ពី​ពេល​រថយន្ដ ដឹក​សព​មក​ដាក់​នៅផ្ទះ​ហើយ​មិន​បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​ទេ លុះ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា អ្នក​ភូមិ​ចំនួន​៤​នាក់ បាន​ជិះ​ម៉ូតូ​តាម​ទៅ​ដល់​កន្លែង​កើតហេតុ ទើប​ដឹង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ មែន ។ តាម​ប្រភព​ថា ពេល​ដែល​រថយន្ដ​បើក ធ្លាក់​រណ្ដៅ​ដី​នោះ ព្រូ​រថយន្ដ​ម្នាក់​ក៏​បាន​គេច ផុត​ពី​គ្រោះថ្នាក់​ដែរ ព្រោះ​ខណៈ​រថយន្ដ​បើក ទៅ​ចុះ​រណ្ដៅ​ដី ព្រូ​នេះ​ក៏​ភ្ញាក់ពីដេក​លក់​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ម្ចាស់​រថយន្ដ ដឹកគោ​បាន​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជន រង​គ្រោះ​ចំនួន​១​លាន​រៀល សំរាប់​ធ្វើបុណ្យ៕
អានបន្ដែម

No comments: