CEN
ដោយ : បាយ័ន
សៀមរាប: រថយន្តតួរីសធុន ២៥ កៅអីដឹកសិស្សសាលវត្តបូណ៍ បុកស្ត្រីជិះកង់ម្នាក់ ចំពីក្រោយុពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពេលស្ត្រីរូបនោះ កំពុងជិះកង់តាមបណ្តាយផ្លូវវត្តបូណ៍ស្របទិសគ្នា ជាមួយរថយន្តពីត្បូងទៅជើង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៣ និង ០០ ថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១០ លើកំណាត់ផ្លូវវត្តបូណ៍ ស្ថិតក្នុងភូមិវត្តបូណ៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
សាក្សីបានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញស្ត្រីវ័យប្រហែល ៤០ ឆ្នាំ ម្នាក់ បានជិះកង់ពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុស្របទិសគ្នា ក៏បុកស្ត្រីរូបនោះ ពីក្រោយពេញទំហឹងតែម្តង ។ សាក្សីបន្តថា បន្ទាប់ពីបុកហើយស្ត្រីនោះ បានដួលរមៀលចូលក្រោយរថយន្ត សល់តែដង្ហើមចង្រិត លុះដឹកទៅដល់មន្ទីរពេទ្យបង្អែក ក៏ដាច់ខ្យល់ស្លាប់តែម្តង ។
មន្ត្រីប៉ូលិស ចរាចរខេត្តសៀមរាប ឲ្យដឹងថា ស្ត្រីរងគ្រោះពេលដឹកដល់មន្ទីរពេទ្យ បានដាច់ខ្យល់ស្លាប់ទៅហើយ ហើយមិនទាន់មានបងប្អូនណាម្នាក់ មកបញ្ជាក់ថា ស្ត្រីរូបនេះ រស់នៅភូមិណា ឈ្មោះអ្វី ហើយមាន អាយុប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែអាចសន្និដ្ឋានថា អាយុប្រហែល ៤០ឆ្នាំ ចំណែកអ្នកបើកបររថយន្តឈ្មោះ វិត ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាអ្នកស៊ីឈ្នួលបើកបររថយន្តដឹកសិស្សខាងលើ ។
មន្ត្រីប៉ូលិស បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើធុនតួរីស ២៥កៅអី ពណ៌ខៀវឆ្នូតស ពាក់ស្លាកលេខ ព.0327 ភព.៣ ហើយរថយន្តខាងលើសមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រងចាំការដោះស្រាយ ចំណែកសាកសពគឺតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រងចាំបងប្អូនកូនចៅ យកទៅធ្វើបុណ្យ ៕
Limpopo Safer Festive Season Operations
-
The Deputy Minister of Police, Ms. Polly Boshielo, joined by the Polokwane
Municipality MMC for Community Services, Cllr Joosuf Pemma, SAPS Acting
Deputy...
1 hour ago
No comments:
Post a Comment