Friday, June 18, 2010

រថយន្ត​បុក​មនុស្ស​ម្នាក់​ស្លាប់​បើក​រត់​គេច​ បាត់

កម្ពុជាថ្មី
បាត់ដំបង ៖ ជន​រង​គ្រោះ​ម្នាក់ ត្រូវ​រថយន្ត​បើក​បុក​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​បើក​រត់​គេច​បាត់ កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​ភូមិ​អូរចា សង្កាត់​អូរចា​ ក្រុង​បាត់ដំបង។

លោក ​សាត គឹមសាន្ត ប្រធាន​ការិយាល័យ​ប៉ូលិស​ចរាចរ​ខេត្ត​បាត់ដំបង បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​ក្រោយ​ពេល​កើត​ហេតុ​មន្រ្តី​របស់​លោក​បាន​ចុះ​ ទៅ​កន្លែង​កើត​ហេតុ ឃើញ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត បុក​ស្លាប់ ហើយ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​គ្រាន់​តែ​ជន​រង​ គ្រោះ​មាន​អាយុ ប្រមាណ​៣០​ឆ្នាំ ស្លៀក​ខោ​ជើង​វែង​ពណ៌​ខ្មៅ អាវ​ពណ៌​ស រាង​ស្គម កំពស់​ប្រហែល​១,៦០​ម៉ែត្រ សក់​ស្លូត។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប៉ូលិស​ការិយាល័យ​ចរាចរ​ខេត្ត​បាត់ដំបង ដឹក​បញ្ជូន​មក​តំកល់​ទុក​នៅ​​វត្ត​​ដំរី​ស ដើម្បី​រង់​ចាំ​បង​ប្អូន​មក​ទទួល​យក។ សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ថា​​ក្រោយ​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ហើយ​រថយន្ត​បង្ក​បាន​បើក រត់​គេច​ខ្លួន​បាត់ រួច​មក​ពួក​គាត់​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ូលិស​ចរាចរ​ខេត្ត បាន​ធ្វើ​ការ​អំពាវនាវ ដល់​បង​ប្អូន​បើ​បាន​ស្គាល់​ជន​រង​គ្រោះ​ដូច​ភិន​ភាគ​ខាង​លើ​នេះ សូម​មក​ទំនាក់​ទំនង​នៅ​ការិយាល័យ ប៉ូលិស​ចរាចរ​ខេត្ត​បាត់​ដំបង ឬ​បង​ប្អូន ណា​មាន​បាត់​សមាជិក​ខ្លួន​នៅ​ក្នុង​ក្រុម​គ្រួសារ មក​មើល​សព នោះ​តំកល់​ទុក​នៅ​ក្នុង​វត្ត​ដំរី​ស៕
អានបន្ថែម

No comments: