កម្ពុជាថ្មី
ខេត្ត ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១០ វេលាម៉ោង៤រសៀលនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតការិយាល័យអប់រំស្រុកស្វាយទាប ចំងាយ១៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រសូត្រ ឃុំកណ្ដៀងរាយ ស្រុកស្វាយ ទាប ព្រោះតែរថយន្តសណ្ដោងដឹកកុងទឺន័រនោះបើកលឿនពេក វ៉ាក់អឺជាមួយគោដោយញីដោយ ឈ្មោល គេចទៅបុកគ្រូពេទ្យប៉ើងចំងាយជាង១០ម៉ែត្រ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
បើ តាមប្រភពព័ត៌មានពីប៉ូលិសស្រុកស្វាយទាប បានឲ្យដឹងថា ជនរងគ្រោះដោយរថយន្តកុង ទឺន័របុកនោះឈ្មោះច័ន្ទ បូនីភេទប្រុស អាយុ៤៤ឆ្នាំមុខរបរជាអនុប្រធានមណ្ឌលសុខភាពឃុំព្រៃគគីរ ស្រុកចន្ទ្រា ទីលំនៅភូមិកោះគោ ឃុំព្រៃគគីររងរបួស បាក់ជើងខាងឆ្វេងបាក់ធ្គាមខាងឆ្វេងសន្លប់ភ្លាម នៅកន្លែងកើតហេតុ។
ប្រភព ឲ្យដឹងថា រថយន្តដឹកកុងទឺន័រនោះម៉ាកនីសាន់ ពាក់ស្លាកលេខភ្នំពេញ 3A1681 ជារបស់ ក្រុមហ៊ុនតិចស្រុន ក្រោយពីបុកហើយអ្នកបើកឡានបានគេចខ្លួនបាត់។ ក្រោយពីគ្រោះថ្នាក់នោះ ហើយខាងប៉ូលិសស្រុកស្វាយទាប បានទៅទាន់ពេលជួយអន្តរាគមន៍ហៅរថយន្តសាមុយដឹកអ្នករង គ្រោះមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀង។
បច្ចុប្ប ន្នជនរងគ្រោះដោយមានសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនពី មន្ទីរពេទ្យខេត្តទៅ ពេទ្យកាល់ម៉ែតភ្នំពេញ ដើម្បីសង្រ្គោះបន្ទាន់។ ចំណែករថយន្តបង្កហេតុខាងសមត្ថកិច្ចយកឡាន ស្ទូចមករក្សាទុកនៅការិយាល័យចរាចរខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋនៅ កន្លែងកើតហេតុបានធ្វើការរិះគន់ថា ក្រុមហ៊ុនតិចស្រុន ដែលរកស៊ីដឹកទំនិញ ពីបាវិតទៅភ្នំពេញនេះ ឡានរបស់គេបើកលឿនៗណាស់ ហើយតៃកុងឡានក្មេងៗទៀតផង។ ពេលបើកបរគ្មានខ្លាចបុក អ្នកណាឡើយ ព្រោះតែអាងក្រុមហ៊ុនធានារ៉ាប់រង ទើបក្រុមហ៊ុនប្រើមនុស្សបែបនេះ។ គ្រោះថ្នាក់ខាងលើនេះ គឺជាសារមួយផ្ញើដល់ក្រុមហ៊ុនទាំងអស់ដែលរកស៊ីដឹកទំនិញតាម បណ្ដោយផ្លូវជាតិលេខ១ ឲ្យមានការប្រុងប្រយ័ត្នមែនទែនក្នុងការបើកបរ ទើបជៀសផុតគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕
អានបន្ថែម
What's on Tonight
-
top: Added "Use mdy dates" template per Manual of Style#Dates and/or
MOS:TIES
← Previous revision Revision as of 19:54, 16 August 2026
Line 1: Line 1:
...
1 day ago
No comments:
Post a Comment