ប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់តាមបណ្តោយផ្លូវវេងស្រេង បានរអ៊ូរទាំពីបញ្ហារថយន្ត ដឹកទំនិញធំៗចតគ្មានសណ្តាប់ធ្នាប់ និងការលក់ដូររាយប៉ាយពេញ ចិញ្ចើមផ្លូវបង្កឱ្យមាន ការកកស្ទះនិងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ប៉ុន្តែអាជ្ញា ធរនិងសមត្ថកិច្ចពាក់ ព័ន្ធហាក់ដូចជាមិនបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហានេះឱ្យបានល្អ ប្រសើរឡើងទេ ។
ប្រជាពលរដ្ឋបានលើកឡើង ថាផ្លូវវេងស្រេងជាកំណាត់ផ្លូវ មួយមានសារសំខាន់ខ្លាំង ណាស់ សម្រាប់ធ្វើដំណើរពីភាគខាងលិចឆ្ពោះចូលរាជធានីភ្នំពេញ ហើយកំណាត់ផ្លូវនេះ ក៏មមាញឹកសម្រាប់រថយន្តដឹកទំនិញធំៗឆ្លងកាត់ផងដែរ ។ លើសនេះទៅទៀត រោងចក្រ កាត់ដេររាប់រយដែល មានកម្មករធ្វើដំណើរឆ្លងកាត់ ផ្លូវនេះក្នុងមួយថ្ងៃៗរាប់ម៉ឺននាក់ កាន់តែ បង្កឱ្យមានបញ្ហាស្មុគ ស្មាញនិងកកស្ទះចរាចរណ៍ ។
កំណាត់ផ្លូវវេងស្រេងមាន ទទឹងប្រហែលជា៨ម៉ែត្រប៉ុណ្ណោះ ត្រូវបានកសាងឡើងតាមរូប ភាពប៊ីអូធី មានន័យថាក្រុមហ៊ុន ឯកជនបានដេញថ្លៃសាងសង់ ផ្លូវនេះហើយទារប្រាក់ពីរថ យន្ត ដែលឆ្លងកាត់តាមផ្លូវនោះក្នុង រយៈពេលកំណត់មួយដូចមាន ចែងកិច្ចសន្យា ។ មក ដល់ពេល នេះក្រុមហ៊ុនវិនិយោគផ្លូវវេង ស្រេងមិនបានកែលម្អស្ថានភាព ផ្លូវឱ្យបានល្អប្រ សើរ ដូចមានចែង ក្នុងកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញទេ ។
តាមស្ថានភាពជាក់ស្តែងផ្លូវ វេងស្រេងគួរត្រូវបានពង្រីកឱ្យ បានធំទូលាយយ៉ាងហោច ណាស់ ឱ្យបានប៉ុនផ្លូវជាតិលេខ២ដើម្បី សម្រួលដល់រថយន្តដឹកទំនិញធំៗ និងការធ្វើដំណើរ ឆ្លងកាត់របស់ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ។ ផ្លូវវេងស្រេងដែល តូចចង្អៀត ស្រាប់គេសង្កេត ឃើញរថយន្តដឹកទំនិញធំៗចត រាយប៉ាយពេញដងផ្លូវ ហើយជួន កាលរថ យន្ត ទាំងនោះចតទាំងសង្ខាងផ្លូវ ។
លើសនេះទៅទៀតអាជ្ញាធរ មូលដ្ឋានបានអនុញ្ញាតឱ្យអាជីវករតាំងលក់ទំនិញយ៉ាង អនា ធិបតេយ្យពាសពេញចិញ្ចើមផ្លូវ។ ជួនកាលក្រុមអាជីវករដាក់ឆ័ត្រ នៅជាប់ចិញ្ចើមផ្លូវដែល មាន ព្យួរខោអាវនិងទំនិញផ្សេងៗ ហើយ ឆ័ត្របានរលំមកលើផ្លូវបង្កឱ្យ មានគ្រោះថ្នាក់ចរា ចរណ៍ជាយថាហេតុ ។ ការលក់ដូរម្ហូប អាហារនិងរបស់របរប្រើប្រាស់ ប្រចាំថ្ងៃក៏ពុំមាន សណ្តាប់ធ្នាប់ដែរ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធមិន បានដោះស្រាយបញ្ហានេះឱ្យល្អ ប្រសើរ ឡើងទេ ។
រថយន្តដឹកទំនិញធំៗដែលចត រាយប៉ាយពេញផ្លូវភាគច្រើនដឹក សម្ភារៈសំណង់យកទៅ ស្តុកក្នុង ឃ្លាំងដែលស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង ហើយជួនកាលរថ យន្តកុងតឺណឺ ធំៗបានចេញចូល ផែស្ងួតបណ្តាលឱ្យកកស្ទះចរាចរណ៍ច្រើនម៉ោងក្នុងុមួយថ្ងៃៗ ។ ការបើក បររបស់រថយន្តធំៗឆ្លង កាត់តាមបណ្តោយផ្លូវវេងស្រេង ភាគច្រើនគ្មានសីលធម៌និងការ អត់ឱនអ្វីទេឱ្យតែមានឱកាស ពួកគេបើកយ៉ាងលឿនហើយ ស៊ីផ្លេលាន់កងរំពង ។
ប្រជាពលរដ្ឋក៏បានលើកឡើង ដែរថាពេលព្រលឹមឡើងចំពេល ដែលកម្មកររោងចក្រចូល ធ្វើការ គេសង្កេតឃើញក្រុមកម្មករដើរ ពេញទ្រូងផ្លូវ ឬរត់ឆ្លងផ្លូវដោយ គ្មានសណ្តាប់ធ្នាប់ ហើយជួន កាលម៉ូតូឬរថយន្តបានប៉ះជា មួយអ្នកថ្មើរជើងបង្កឱ្យមាន គ្រោះថ្នាក់ ។ នៅពេល ចេញពី ធ្វើការវិញនៅថ្ងៃត្រង់ ឬពេល ល្ងាចក្រុមកម្មករបានពពាក់ពពូន គ្នាទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ដែលលក់តាមចិញ្ចើម ផ្លូវកាន់តែធ្វើឱ្យមានការកកស្ទះ ចរាចរណ៍ខ្លាំង ឡើង ។
ក្រុមកម្មករដែលធ្វើដំណើរ ឆ្លងកាត់តាមផ្លូវវេងស្រេងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត ប្រសិនបើមិនយកចិត្តទុកដាក់ពី សុវត្ថិភាពផ្ទាល់ខ្លួនទេនោះ ។ ចំពោះអ្នកដំណើរដោយម៉ូតូ ក៏ ឧស្សាហ៍ជួបគ្រោះថ្នាក់ចរា ចរណ៍ដែរដូចជាពេលគេចពី អ្នកថ្មើរជើងអាចជ្រុលចង្កូត ចូលរថយន្តដឹកទំនិញធំៗ ។ ការដាក់ខឿនពុះចែកទ្រូងផ្លូវវេងស្រេងកាលពីពេលថ្មីៗ នេះ ហាក់ ដូចជាធ្វើឱ្យស្ថានភាពចរាចរណ៍ បានល្អប្រសើរខ្លះហើយ ប៉ុន្តែ ក្នុងរដូវភ្លៀងប៉ុន្មានខែ កន្លងមក នេះស្ថានភាពផ្លូវវេងស្រេងកាន់ តែយ៉ាប់យ៉ឺនជាងមុន ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅតាមបណ្តោយផ្លូវវេងស្រេង គ្មានបណ្តាញបង្ហូរទឹកស្អុយ និងកាកសំណល់គ្រប់គ្រាន់ទេ ។ ដូចជាក្នុងរដូវភ្លៀងទឹកបានដក់ពាសពេញទ្រូងផ្លូវវេង ស្រេងហើយ ប្រជាពលរដ្ឋដែលមានលំនៅ ដ្ឋានអមសង្ខាងផ្លូវវេងស្រេង បាននាំគ្នាចាក់ដីពី មុខផ្ទះឡើងខ្ពស់ជាងថ្នល់ ដូចនេះពេលភ្លៀង ម្តងៗ ទឹកត្រូវច្រាលពេញផ្លូវគ្មាន កន្លែងហូរ ចេញទេ ។
ទឹកដក់នៅលើផ្លូវជាច្រើនថ្ងៃ បណ្តាលឱ្យផ្លូវវេងស្រេងត្រង់ ចំណុចខ្លះក្លាយជាបែកភក់ ហើយ រថយន្តដឹកទំនិញធំៗបើកឆ្លងកាត់ បណ្តាលឱ្យក្លាយជាថ្លុកក្របីឬ ក្រហូងកាន់តែធំ និងជ្រៅឡើង។ ដល់ស្ថានភាពយ៉ាប់យ៉ឺនមែនទែនទាំងអ្នកថ្មើរជើងទាំងអ្នកធ្វើដំណើរ ដោយ ម៉ូតូ រួមទាំងរថយន្តនាំគ្នាបើកគេចក្រហូង ទាំងនោះបង្កឱ្យមានបញ្ហាកាន់ តែច្រើន ឡើង ។
អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ខ្លះមិនបានបំពេញតួនាទីអោយ បានត្រឹមត្រូវទេ គឺគិតតែ នាំគ្នា ចុះទៅយកប្រាក់ពីអ្នកលក់ដូរនៅ តាមចិញ្ចើមផ្លូវដើម្បីធ្វើមាន ធ្វើបានផ្ទាល់ខ្លួន ម៉្លោះ ហើយ អ្នកលក់ដូរចេះតែបន្តលក់ដូរដោយ គ្មានសណ្តាប់ធ្នាប់ដដែល ។ អាជ្ញាធរមូលដ្ឋាន តែងបានស្តីបន្ទោស ចំពោះក្រុមសណ្តាប់ធ្នាប់ខណ្ឌដង្កោដែលចុះទៅយកប្រាក់ពី ក្រុមអាជីវ ករលក់ដូរតាមចិញ្ចើមផ្លូវហើយនៅពេលមានបញ្ហាបែរជាបន្ទោសទៅលើអាជ្ញាធរមូលដ្ឋាន ។
No comments:
Post a Comment