Friday, June 18, 2010

ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​គេច​រណ្ដៅ​ បុក​ម៉ូតូ​មួយទៀត​ដួល​ រថយន្ដ​កិន​ស្លាប់



កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ដោយសារ​តែរថយន្ដ​ដឹក​ ទឹកត្រី​របស់​ក្រុមហ៊ុន​ង៉ូ​វ​ហេង បុកនឹង​កិន​ខណៈ​បុរស​នេះ​ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​ខាងលើ ហើយ​គេច​រណ្ដៅ ក៏​ជ្រុល​ទៅ​បុក​ជាមួយម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឱ្យ​ដួលខ្ទាត​ទៅ​កណ្ដាល​ថ្នល់ ហើយ​ក៏​ត្រូវ​រថយន្ដ នោះ​បុក និង​កិន​ស្លាប់​តែ​ម្ដង ។ ឧប្បត្ដិហេតុគ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ ២០១០ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​.​ស ត្រង់ចំណុច​ជិត​វត្ដ​អង្គ​មេត្រី ភូមិ​ព្រៃ​.​ស​ខាងលិច សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ដ​ដែល​កិន​មនុស្ស​ស្លាប់​នេះ ម៉ាកហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក លេខ​កំពត ៣​A​-០១៥៣ បើកបរ​ដាយ​បុរស​មិន ស្គាល់ឈ្មោះ​ម្នាក់​ជិះ​រថយន្ដ​ដឹក​ទឹកត្រី​របស់ ក្រុមហ៊ុន​ផលិត​ទឹកត្រី​ង៉ូ​វ​ហេង នៅ​ខេត្ដកំពត​។ ចំណែកឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា C១២៥ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១M​-៧៨៦៨ បើកបរ​ដោយ​បុរស​ដែល​ស្លាប់ ឈ្មោះ​ស៊ុន សា​វ៉​ន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រៃវែង ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ មុខរបរ​ជាង​ម៉ាស៊ីន និង​អ្នក​រួម ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​អ៊ឹម ប៉េង​លី ភេទប្រុស អាយុ​១៩​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​រង​របួសបាក់ដៃ​ខាងឆ្វេង ។

No comments: