Monday, June 28, 2010

Driving in dangerous ways

Driving in Cambodia from matt stone on Vimeo.

ស្ត្រី​មា្ន​ក់​ត្រូវ​រថយន្ត​ដឹក​សិស្ស​បុក​ស្លាប់​

CEN
ដោយ : បាយ័ន
សៀមរាប: រថយន្ត​តួ​រី​ស​ធុន ២៥ កៅអី​ដឹក​សិស្ស​សាល​វត្ត​បូណ៍ បុក​ស្ត្រី​ជិះ​កង់​ម្នាក់ ចំ​ពី​ក្រោយុពេញ​មួយ​ទំហឹង បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈពេល​ស្ត្រី​រូបនោះ កំពុង​ជិះ​កង់​តាម​បណ្តា​យ​ផ្លូវ​វត្ត​បូណ៍​ស្រប​ទិស​គ្នា ជាមួយ​រថយន្ត​ពី​ត្បូង​ទៅ​ជើង ។​

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៣ និង ០០ ថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១០ លើ​កំណាត់​ផ្លូវ​វត្ត​បូណ៍ ស្ថិតក្នុង​ភូមិ​វត្ត​បូណ៍ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។​

សាក្សី​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ស្ត្រី​វ័យ​ប្រហែល ៤០ ឆ្នាំ ម្នាក់ បាន​ជិះ​កង់​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង លុះ​មកដល់​ចំណុចកើតហេតុ​ស្រប​ទិស​គ្នា ក៏​បុក​ស្ត្រី​រូប​នោះ ពីក្រោយ​ពេញទំហឹង​តែម្តង ។ សាក្សី​បន្ត​ថា បន្ទាប់ពី​បុក​ហើយ​ស្ត្រី​នោះ បាន​ដួល​រមៀល​ចូល​ក្រោយ​រថយន្ត សល់​តែ​ដង្ហើមចង្រិត លុះ​ដឹក​ទៅដល់​មន្ទីរពេទ្យ​បង្អែក ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង ។​

មន្ត្រីប៉ូលិស ​ចរាចរ​ខេត្តសៀមរាប ឲ្យដឹងថា ស្ត្រី​រងគ្រោះ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ ហើយ​មិន​ទាន់​មាន​បងប្អូន​ណា​ម្នាក់ មក​បញ្ជាក់ថា ស្ត្រី​រូប​នេះ រស់នៅ​ភូមិ​ណា ឈ្មោះ​អ្វី ហើយ​មាន អាយុ​ប៉ុន្មាន​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​អាចសន្និដ្ឋាន​ថា អាយុ​ប្រហែល ៤០​ឆ្នាំ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ វិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជា​អ្នក​ស៊ីឈ្នួល​បើក​បររថ​យន្ត​ដឹក​សិស្ស​ខាងលើ ។​

​មន្ត្រីប៉ូលិស ​បានឲ្យដឹងថា រថយន្ត​បង្កហេតុ​ខាងលើ​ធុន​តួ​រី​ស ២៥​កៅអី ពណ៌​ខៀវ​ឆ្នូត​ស ពាក់​ស្លាក​លេខ ព​.0327 ភព​.៣ ហើយ​រថយន្ត​ខាងលើ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ផ្លូវគោក រងចាំ​ការដោះស្រាយ ចំណែក​សាកសព​គឺ​តំកល់ទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប រងចាំ​បងប្អូន​កូនចៅ យក​ទៅ​ធ្វើបុណ្យ ៕

បុរស​ជនជាតិ​បារាំង​បើករថយន្ត​បុក​ម៉ូតូ​របួស​បាក់ជើង ២​នាក់​

CEN
ភ្នំពេញ: បុរស​ជនជាតិ​បារាំង​ម្នាក់ បាន​បើករថយន្ត​ម៉ាក Ford របស់​ក្រសួង​កសិកម្ម​ បុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ផ្លូវខ្វែង​បណ្តាល​ឲ្យ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​របួស​បាក់ជើង និង​ស្ត្រី​ម្នាក់​ទៀត​របួសស្រាល ។​

​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាង​លើក​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ០០ និង ៣០ នាទីអធ្រាត្រ​ ថ្ងៃ​ទី ២៥ មិថុនា នៅ​ចំណុច​មហាវិថី​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ ១៣៦ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ។​

​ ​ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក Ford ពណ៌​ស​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​រដ្ឋ ១៧.២.០៣៥៧ ជា​កម្មសិទ្ធិ​របស់​ក្រសួង​កសិកម្ម បើកបរ​ដោយ​ឈ្មោះ Stephane Boulakia ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​ទីប្រឹក្សា​ក្រសួង​កសិកម្ម ស្នាក់​នៅផ្ទះ​លេខ ៤២ ផ្លូវ​៤៨៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ទ្រី ឌី​ម៉ង់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក របួស​បាក់​ជើង​ស្តាំ បើកបរ​ម៉ូតូ​ម៉ាក Step ពណ៌​ស ស្លាក​លេខ កំពត 1A 8328 ។ អ្នករួមដំណើរ​ទី ១​ឈ្មោះ អន ស្រី​ពេជ្រ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ របួស​បាក់ជើង​ស្តាំ និង​ទី​២ ឈ្មោះ ឌឹ​ម បុប្ផា ភេទ​ស្រី អាយុ ១៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ជាមួយគ្នារបួសស្រាល ។​

​ប៉ូលិស​បន្តថា មុន​កើតហេតុ​ម៉ូតូ​បើក​តាមផ្លូវ ១៣៦ ពី​លិច​ទៅ​កើត​ឆ្លងផ្លូវ​ព្រះ​នរោត្តម ស្រាប់តែ​រថយន្ត​បើក​យ៉ាង​លឿន​តាមផ្លូវ​ព្រះ​នរោត្តម​ពី​ត្បូង​ទៅ​ជើង​បុក​ ចំ​ទទឹង​ម៉ូតូ​បណ្តាល​ឲ្យ​ម៉ូតូ​ប៉ើង​ខ្ទាត​ដូច​ស្លឹកកណ្តប របួស​បាក់ជើង ២​នាក់ និង​ស្រាល​ម្នាក់ ។ រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ដល់​ម្តុំ​ផ្សារ​ចាស់ ទើប​សមត្ថកិច្ច​ចាប់បាន ។ បច្ចុប្បន្ន​យានយន្ត​ទាំង ២​រក្សាទុក​នៅ​សង់​ត្រាល់ រីឯ​ជនរងគ្រោះ​ទាំង ៣​នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ៕

Saturday, June 26, 2010

សិ​ស្សវិទ្យា​ល័​យ​ជាស៊ី​ម សាម​គ្គី​ម្នាក់ត្រូវ​រថយន្ដ​កិន​បែកក្បាល​ខ្ទេច

កោះសន្តិភាព
ជធានី​ភ្នំពេញ ៖ សិស្ស​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង អាណោចអាធ័ម និង​គួរ​ឱ្យ​ស្លុតចិត្ដ ដោយ សារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង រថយន្ដ​ស៊ីទែន​សាំង​តេ​លា​បើក​បុក និង​កិនក្បាល ផ្ទុះ​ខួរ​មើល​មនុស្ស​លែង​ស្គាល់ ។ ហេតុ ការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​ព្រះ មុនី​រ៉េ​ត ឬ​ផ្លូវ​ទៅ​ចំការ​ដូង​ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១០ ។


យុវជន​ដែល​រង​គ្រោះ​ខាងលើ​នេះ​ឈ្មោះ សុខ សេង​ហាក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២០០៤ សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ។ មុន​ពេល​ជួប​គ្រោះ ថ្នាក់ ឈ្មោះ​សុខ សេង​ហាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Icon ពណ៌ផ្កាឈូកលាយស ពាក់​ស្លាក​លេខ​ភ្នំពេញ 1V8456 ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​លើ​កំណាត់ ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​ក៏​ដួល​ចូល​កង់​រថ យន្ដ​ម៉ាក STERLING ពណ៌​ខៀវ ពាក់​ស្លាក លេខ ភ្នំពេញ ៣​B​-១៣១០ ដែល​បើកបរ ដោយ​ឈ្មោះ​មាស សា​រឹត អាយុ​៤៨​ឆ្នាំ ស្នាក់ នៅផ្ទះ​ជួល ក្នុងភូមិ​សាស្ដ្រ​ខណ្ឌឫស្សីកែវ ជា បុគ្គលិក​បើកបរ​រថយន្ដ​ស៊ីទែន​សាំង​ក្រុមហ៊ុន TELA កិន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ព័ត៌មាន លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ លើ​ទំព័រ​កាសែត​កាះ​សន្ដិភាព ៕

Traffic in Phnom Penh, Cambodia

ទោចក្រយានយន្ត​នៅ​ទីក្រុង​ ភ្នំពេញ

Friday, June 25, 2010

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ជា​ថ្មី​ឱ្យ​ ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍

កម្ពុជាថ្មី

ភ្នំពេញ ៖ ជា​ថ្មី​ម្តង​ទៀត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដោយ​មាន​ ប្រសាសន៍​ថា យើង​ត្រូវ​នាំ​គ្នា​គោរព​ឱ្យ​សម​នឹង​ពាក្យ​ស្លោក​ដែល​ថា «យើង​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ទាំងអស់​ គ្នា ហើយ​ទាំងអស់​គ្នា​ដើម្បី​គោរព​ច្បាប់​ ចរាចរណ៍» ហើយ​ក៏​ត្រូវ​នាំ​គ្នា​ធ្វើ​អនាម័យ​ផង​ដែរ ។

នៅ​ក្នុង​ពិធី​សម្ពោធ​ ស្ពាន​អាកាស​ក្បាល​ថ្នល់ នៅ​រាជធានី​ភ្នំពេញ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាល​ពី​ថ្ងៃ​២៤ មិថុនា សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​អំពាវ​នាវ​ចំពោះ​អ្នក​បើក​បរ​ទាំង​អស់​សូម​មេត្តា​គោរព​ជីវិត​ ខ្លួន​ឯង ស្រឡាញ់​ជីវិត​ខ្លួន​ឯង ។ សម្តេច​តេជោ​ថ្លែង​ថា នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរ​កើត​ឡើង​ជួន កាល​មិន​មែន​អ្នក​ដែល​ត្រូវ​បុក​នោះ​សុទ្ធ​តែ​ស្លាប់​នោះ​ទេ ប៉ុន្តែ​ជួន​កាល​គឺ​អ្នក​បុក​គេ​ទេ​ដែល​ស្លាប់​នោះ តែ​ក្នុង​ករណី​មិន​ដល់ ថ្នាក់​ស្លាប់​ក៏​យើង​ជា​អ្នក​បង្ក​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ ឬ​ក៏​ត្រូវ​ទទួល​នូវ​ការ​ផាក​ពិន័យ​ដែរ ។

សម្តេច ហ៊ុន សែន​ មាន​ប្រសាសន៍​ថា សូម​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​ធ្វើ​អនាម័យ ព្រោះ​បើ​យើង​ធ្វើ​ចរាចរ​មាន​សណ្តាប់​ធ្នាប់ បូក​ទៅ​ដោយ​គ្មាន​សម្រាម​ពាស​វាល ពាស​កាល​នៅ​តាម​ដង​ផ្លូវ នៅ​តាម​សួន​ច្បារ​នោះ​ហើយ​គឺជា​ភាព​ស៊ីវិល័យ​របស់​ជាតិ​សាសន៍ ​ដែល​គេ​សម្លឹង​ឃើញ​នោះ ។ សម្តេច​​ថ្លែង​ថា ប្រាកដ​ណាស់ យើង​មាន​ផ្លូវ ស្ពាន​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​រាជ​រដ្ឋាភិបាល​សម្រេច​បាន​កន្លង​មក ប៉ុន្តែ​យើង​ក៏​កំពុង​ប្រឈម​មុខ​នឹង​ភាព​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ ដែល បង្ក​ឡើង​ដោយ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង កំណើន​យាន​យន្ត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ។ សម្តេច​តេជោ​បាន​កត់​សម្គាល់​ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​បង្ក​ឱ្យ​មាន​ភាព​អនាធិបតេយ្យ និង ភាព​គ្មាន​សណ្តាប់​ធ្នាប់​នៅ​លើ​ដង​វិថី​នានា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​កក​ស្ទះ និង គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​កំពុង​ក្លាយ​ជា​ជំងឺ​មួយ​នៅ​ក្នុង​សង្គម​យើង​ផង​ដែរ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​យល់​ថា​ភាព​កក​ស្ទះ​ និង គ្រោះ​ថ្នាក់​ចរាចរណ៍​មិន​អាច​ដោះ​ស្រាយ​បាន ដោយ​គ្រាន់​តែ​យើង​ស្ថាបនា​ផ្លូវ ស្ពាន ធ្វើ​គំនូស​ផ្លាក​ចរាចរណ៍ ដាក់​របាំង​កណ្តាល​ទ្រូង​ផ្លាក និង​ការ​ដាក់​ប៉ូលីស​ចរាចរ ប្រចាំ​តាម​ដង​វិថី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ការ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ពី​សំណាក់​អ្នក​ធ្វើ​ ដំណើរ​ទាំង​អស់​ផង​ដែរ ។

សម្តេច​តេជោ​ថ្លែង​ថា កម្លាំង​នគរបាល​ចរាចរណ៍​ពិត​ជា​មិន​អាច​គ្រប់​គ្រង​បាន​ចំពោះ​ស្ថាន​ភាព​ ធ្ងន់ធ្ងរ​នូវ​ភាព​អនាធិប​តេយ្យ និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​ទេ នៅ​ខណៈ​ពេល​ដែល​អ្នក​ដំណើរ​មិន​ខ្លាច ឬ​មិន​គោរព​ការ​បញ្ជា​ចរាចរណ៍ របស់​កំលាំង​នគរបាល​នោះ ។ សម្តេច​ថ្លែង​បន្ត​ថា កម្លាំង​នគរបាល​ចរាចរណ៍​ត្រូវ​បន្ត​បំពេញ​តួនាទី​របស់​ខ្លួន​ល្អ គោរព​ច្បាប់​ជា​ធំ ហើយ​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជា​ជីវៈ ចៀស​វាង​ការ​ប្រើប្រាស់​តួនាទី ភារកិច្ច​របស់​ខ្លួន​ដើម្បី​បម្រើផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ក្រុម របស់​ខ្លួន ។ ខ្ញុំ​សូម​អំពាវនាវ​ដោយ​ទទូច​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប សូម​រួម​គ្នា​លើក​ដំឡើង​កិត្តិយស​ជាតិ​តាម​រយៈ ការ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឹងម៉ាត់​បំផុត ចំណែក​កង​កម្លាំង​នគរបាល​ចរាចរណ៍​ត្រូវ​ប្រកាន់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ វិជ្ជាជីវៈ បម្រើ​សាធារណ​ជន​ដោយ​ពិត​ប្រាកដ ។

យោង​តាម​របាយការណ៍​របស់​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា ស្ពាន​អាកាស​ដែល​ស្ថិត​នៅ ពី​លើ​គល់​ស្ពាន​ព្រះមុនីវង្ស​ចាស់ និង​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ធ្វើ​អំពី​បេតុង​អាម៉េ មាន​បណ្តោយ​ប្រវែង ៣០៨ ម៉ែត្រ ទទឹង​១៤,២ ម៉ែត្រ​កម្ពស់ ៥,២០ ម៉ែត្រ និង​ចំណាយ​ថវិកា​អស់ ៦,៤៤០,២១៦ ដុល្លារ​អាមេរិក ។

សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា ខ្ញុំ​យល់​ថា ស្ពាន​អាកាស​នេះ​នឹង​ជួយ​លើក​តម្កើង​មុខ​មាត់​របស់​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង ជា​មជ្ឈមណ្ឌល​នយោបាយ រដ្ឋបាល ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ហើយ​ជាមួយ​គ្នា​នេះ ថែម​ទាំង​បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​សម្រាប់​ឈាន​ឆ្ពោះ​ទៅ​ការ​ស្ថាបនា​ ស្ពាន​អាកាស​នៅ​ទី​កន្លែង​ដទៃ​ទៀត​របស់​រាជធានី​ភ្នំពេញ និង ខេត្ត ក្រុង​នានា ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ជាតិ កាន់​តែ​មាន​ការ​រីក​ចម្រើន និង​មាន​សេដ្ឋកិច្ច​ឈាន​ហក់​ឡើង​ជា​រៀល​រាល់​ឆ្នាំ​នោះ ។ សម្តេច​តេជោ​ថ្លែង​ថា ជាមួយ​នឹង ស្ថិរភាព​នយោបាយ សន្តិភាព សន្តិសុខ សណ្តាប់​ធ្នាប់ ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន​កន្លង​មក កម្ពុជា មាន​តម្រូវ​ការ​ចាំ​បាច់​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឱ្យ​បាន​ គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស និង​មាន​ភាព​ទំនើប​ទាន់​សម័យ​កាល នៃ​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​ក្នុង​សង្គម ដែល​មាន​អរិយធម៌​ខ្ពស់ ដូចជា​ការ​កសាង​ស្ពាន​អាកាស ស្ពាន​ក្រោម​ដី ស្ថានីយ៍ ចំណត​របស់​អ្នក​ដំណើរ និង​អយស្ម័យយាន​ជាដើម ។ សម្តេច​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ពិត​មែន​តែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​យើង​ត្រូវ​បាន​ពង្រីក និង​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់ និង​គួរ​ជា​ទី​មោទនៈ​ក៏​ពិត​មែន ប៉ុន្តែ​យើង​មិន​បញ្ឈប់​សកម្មភាព​របស់​យើង​ត្រឹម​ប៉ុណ្ណឹង​ទេ ពោល​គឺ​យើង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ស្ថាបនា ជួស​ជុល កែ​លម្អ​បន្ថែម​ទៀត ទាំង​នៅ​ទី​តាំង​ចាស់ និង​នៅ​ទី​ទាំង​ថ្មី ។

សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា ខ្ញុំ​យល់​ឃើញ​ថា យើង​ត្រូវ​ខិត​ខំ​បំពេញ​ការងារ​របស់​យើង​ឱ្យ​មាន​ប្រសិទ្ធ​ភាព មាន​ការ​គ្រប់​គ្រង​ល្អ ស្វែង​រក​ប្រភព​ចំណូល​ឱ្យ​បាន​ច្រើន​សម្រាប់​ចំណាយ​វិនិយោគ​សាធារណៈ ដែល​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច និង អនុវត្ត​គម្រោង​អភិវឌ្ឍ​នានា ដែល​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត ពិសេស​នៅ​តំបន់​ដែល​មាន​សក្តានុពល​លូត​លាស់​ដូច​ជា​រាជធានី​ភ្នំ​ពេញ ខេត្ត ក្រុង​ជា​ដើម គឺ​ជា​អាទិភាព​មួយ​ដ៏​សំខាន់​សម្រាប់​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​ខាង​លើ ដែល​ទាម​ទារ​ឱ្យ​យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ។

សម្តេច​តេជោ​ថ្លែង​ថា ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា យើង​នៅ​មាន​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត ក្នុង​ខណៈ​ពេល​ដែល​សង្គម​យើង​កាន់​តែ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​តម្រូវ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កំពុង​មាន​កំណើន​យ៉ាង​ខ្លាំង​ដែរ ។ ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ ប្រសិន​បើ​យើង​មិន​ជំរុញ​ដល់​ការ​ស្ថាបនា ការ​ជួសជុល ការ​ពង្រីក និង​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពាក់ព័ន្ធ​ផ្លូវ​ស្ពាន​ទេ នោះ​យើង​មិន​អាច​នឹង​ដោះ​ស្រាយ​បាន​ពី​បញ្ហា​កក​ស្ទះ​ចរាចរណ៍ សមាហរណ​កម្ម​ផ្ទៃ​ក្នុង​នៅ​តំបន់​នេះ និង​ជុំវិញ​នេះ​នឹង​មិន​អាច​សម្រេច​បាន​នូវ​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច និង​សមភាព​នៃ​ការ​បែង​ចែក ផ្លែ​ផ្កា​នៃ​កំណើន​បាន​ទេ ៕
ពត៌មានផ្សេងទៀត

Wednesday, June 23, 2010

មន្ត្រី : យានយន្ត​ពាក់​ស្លាក​លេខ PRESS មានតម្លៃ​ស្មើ​នឹង​ស្លាក​លេខ​ក្លែងក្លាយ​

CEN
ដោយ : សេរី
ភ្នំពេញ: លោក ព្រាប ចន្ទ័​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ​បាន​និយាយ​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០​ថា ស្លាក​លេខ PRESS ដែល​គេ​បាន​យក​ទៅ​បំពាក់​យានយន្ត​ផ្សេងៗ ជា​ពិសេស​ម៉ូតូ មិន​មានចែង​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​កំពុងតែ​អនុវត្ត​សព្វថ្ងៃនេះ​ទេ ។ ស្លាក​លេខ PRESS គេ​សរសេរ​ដោយ​ខ្លួនគេ ។ ឯ​ស្លាក​ឈ្មោះ​វត្ត​នេះ ឬ​វត្ត​នោះ​ក៏​នៅ​មាន​គេ​យកទៅ​បំពាក់​រថយន្ត​ដែរ ។ អ្នកប្រើប្រាស់​ស្លាក​លេខ​បែបនេះ ខុសច្បាប់​ធ្ងន់ធ្ងរ​ណាស់ ។​

​ ​លោក ហេង ចាន់​ធា​រី ប្រធាន​ការិយាលយ័​នគរបាល​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​និយាយ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០ នេះ​ដែរ​ថា យានយន្ត​គ្មាន​ស្លាក​លេខ ឬ​ពាក់​ស្លាក​លេខ​ផ្សេងៗ​ពេលនេះ ឃើញ​មាន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​មុនពេល​មាន​ការត្រួតពិនិត្យ​តឹងរឹង លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នោះ ។ តែ​ចំពោះ​ម៉ូតូ​ពាក់​ស្លាក​លេខ PRESS ឃើញ​នៅ​មាន​ចំនួន​ច្រើន ។ យានយន្ត​ប្រើប្រាស់​ស្លាក​លេខ PRESS នេះ​គេ​ធ្លាប់​បាន​ជូនដំណឹង​អោយ​ឈប់​ប្រើ​យូរហើយ ។

​ ​ប្រភព​ខាងលើ​បាន​បន្តទៀតថា ស្លាក​លេខ PRESS ម្ចាស់​យានយន្ត​គេ​សរសេរ​ដាក់​ខ្លួនឯង ជា​ស្លាក​មិន​មានចែង​នៅក្នុង​ច្បាប់​ទេ ។ អ្នកប្រើប្រាស់​ស្លាក​លេខ PRESS សព្វថ្ងៃនេះ បើ​គិត​ពី​ផ្លូវច្បាប់ គឺ​មាន​ទោស​ស្មើនឹង​អ្នកប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ។ កន្លងទៅនេះ​នគរបាល​ចរាចរ​នៅ​តាម​គោលដៅ ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឃាត់​ម៉ូតូ ដែល​ប្រើប្រាស់​ស្លាក​លេខ PRESS ឲ្យ​ដោះ ហើយ​ឲ្យទៅ​ដាក់​ស្លាក​លេខ​ស្របច្បាប់​នៅពេល​ឃាត់​ម្តងៗ ម្ចាស់​ម៉ូតូ​ពាក់​ស្លាក​លេខ PRESS តែង​មាន​បង្ក​នូវ​បញ្ហា​ជាច្រើន​ជាមួយ​នឹង​សមត្ថកិច្ច ។​

​ ​លោក ហេង ចាន់​ធា​រី ក៏​បាន​និយាយ​ដោយ​ទទួលស្គាល់​ផងដែរ​ថា រថយន្ត​ឯកជន​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ ដែល​បាន​ស្ងប់​ស្ងប់​មួយរយៈ​នោះ ឥឡូវ​ឃើញ​ពាក់​ព្រោង​ព្រាត់​ឡើងវិញ​ហើយ ។ បញ្ហា​នេះ​ខាង​នគរបាល​ចរាចរ​មិន​មាន​សិទ្ធ​គាត់​រថយន្ត​ទាំងនោះ​ទេ តែ​បាន​ជួបពិភាក្សា​ជាមួយ​ខាង​អាវុធហត្ថ រួច​ហើយ​តែ​គេ​ចាប់ផ្តើម​អនុវត្ត​ការត្រួតពិនិត្យ​រថយន្ត​ឯកជន ពាក់​ស្លាក​ខេមរៈភូមិន្ទ​ឡើងវិញ​នៅពេល​ណា​នោះ​មិនទាន់​ដឹង​ទេ ។​

​ ​ពាក់​ពន្ធ័​ទៅ​នឹង​យានយន្ត​ប្រើប្រាស់​ស្លាក​លេខ PRESS នេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន ឲ្យ​ឈប់​ប្រើប្រាស់​ស្លាក​លេខ​នេះហើយ ក៏​បាន​ប្រកាសប្រាប់​ដល់​សមត្ថកិច្ច ឲ្យធ្វើ​ការ​ត្រួតពិនិត្យយានយ​ន្តណា ដែល​នៅ​បន្ត​ប្រើប្រាស់​ស្លាក​លេខ PRESS នេះ​ទៅតាម​ច្បាប់ ។​

​ ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ស្ថិតនៅ​ជា​ធរមាន​ត្រង់​មាន​ត្រា ៧៧ ចែងថា ជន​ណា​បាន​ប្រើប្រាស់​បណ្ណ័បើកបរ បណ្ណ័​សម្គាល់យាន ស្លាក​លេខ​សម្គាល់​យាន ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ដោយ​ដឹងថា ជា​វត្ថុ​ក្លែងក្លាយ និង​ជន​ក្លែង​បណ្ណ័បើកបរ បណ្ណ័​សម្គាល់យាន ឬ​លិខិតអនុញ្ញាត​ផ្សេងៗ ដើម្បី​ចរាចរ​យាន​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំទៅ ៥ ឆ្នាំ ឬ​និង​ផ្តន្ទាទោស​ពិនយ័​ជា​ប្រាក់​ពី ៤ លាន​រៀល​ដល់ ១០ លាន​រៀល ៕
អានបន្ថែម

Saturday, June 19, 2010

ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​សន្លប់​ឈឹង

កម្ពុជាថ្មី
ឧត្ដរមានជ័យ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង បណ្ដាល​ឲ្យ​ទាហាន​ម្នាក់​ដួល បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ឈឹង នៅ​នឹង​កន្លែង ដោយ​សារ​តែ​ម៉ូតូ​វ៉េវ​បើក​បុក។

ហេតុការណ៍ ​នោះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៧​យប់ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​ម្ដុំ ខារ៉ាអូខេ​ផ្កាយ​មាស ស្ថិត​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​ និង​ស្រុក អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មុន​កើត​ហេតុ​គ្រោះ​ថ្នាក់​មាន​ទាហាន ៤​ទៅ​៥​នាក់ អង្គុយ​មុខ​ផ្ទះ ដើម្បី​ជជែក​គ្នា​លេង ពេល​នោះ​ទាហាន​ម្នាក់​ឈ្មោះសឹម ផល្លា អាយុ​២៣ ឆ្នាំ ក្រោក​ពី​តុ​អង្គុយ រួច​ដើរ​ឆ្លង​ថ្នល់​បំរុង​ទៅ​បត់​ជើង​តូច​ម្ខាង​ថ្នល់ ដោយ​ដើរ​ដល់​ចិញ្ចើម​ថ្នល់​ក៏​ឃើញ ម៉ូតូ​វ៉េវ ពណ៌​ក្រហម លាយ​ខ្មៅ បើក​ពី​ជើង​ទៅ​ត្បូង​មាន​គ្នា​២​នាក់ បើក​បរ​ដោយ​ឈ្មោះ​សុខ អ៊ុល ភេទ ប្រុស​អាយុ​១៨​ឆ្នាំ ឌុប​ឈ្មោះ​ម៉ាក រឹម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដោយ​បាន​បើក​បោះ​ពួយ​យ៉ាង លឿន​ នៅ​ពេល​វ៉ាក់​នឹង​មនុស្ស​មិន​ដឹង​គេច​ទៅ​ណា ក៏​បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ទាហាន​នោះ សន្លប់​ឈឹង​តែ​ម្ដង។ ចំណែក​អ្នក​បើកបរ​និង​អ្នក​ជិះ​រង​របួស​ស្រាល៕

Road collisions increased in May

Phnom Penh Post
Chhay Channyda
AFTER dipping in April, the number of road traffic collisions recorded in May matched last year’s total, and resulted in about the same number of deaths, according to figures provided by the Ministry of Public Works and Transport.

Preap Chanvibol, director of the ministry’s Land Transport Department, said Tuesday that 649 collisions had been recorded in May, up slightly
from 634 the year before. These resulted in 202 fatalities, compared to 205 last May.

The numbers of both collisions and deaths typically increase each April and May compared to the first three months of the year, due to the high level of travel associated with holidays such as Khmer New Year and the Royal Ploughing Ceremony.

This past April, however, the number of traffic accidents recorded by the ministry fell from 526 to 433, suggesting that progress could be made towards the ASEAN goal of 7 road deaths per 100,000 people each year. Cambodia recorded 12.6 road deaths per 100,000 people last year.

The May figures revealed that the number of motorbikes involved in road accidents jumped from 409 in April to 750 in May.

“We found that motorbikes were involved in about 70 percent of accidents. This is high, and we are worried that more motorbikes will be involved in more accidents going forward,” Preap Chanvibol said.

“Traffic accidents and fatalities just keep increasing even though the government has enforced the helmet rule better this year,” he added.

An amendment to the Land Traffic Law adopted in January 2009 imposed a fine of 3,000 riels (about US$0.75) for motorbike drivers caught without helmets.

Sem Panhavuth, project manager for the Road Crash and Victim Information System at the NGO Handicap International Belgium, said Wednesday that he had not finished totalling the number of accidents in April and May.

According to statistics from the first three months of the year, he said, speeding was the cause of 50 percent of accidents, and compliance with the helmet regulation remained patchy.

“Some people still do not want to wear helmets,” he said.
more info

Drinking and driving

Friday, June 18, 2010

រថយន្ត​បុក​មនុស្ស​ម្នាក់​ស្លាប់​បើក​រត់​គេច​ បាត់

កម្ពុជាថ្មី
បាត់ដំបង ៖ ជន​រង​គ្រោះ​ម្នាក់ ត្រូវ​រថយន្ត​បើក​បុក​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​បើក​រត់​គេច​បាត់ កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​ភូមិ​អូរចា សង្កាត់​អូរចា​ ក្រុង​បាត់ដំបង។

លោក ​សាត គឹមសាន្ត ប្រធាន​ការិយាល័យ​ប៉ូលិស​ចរាចរ​ខេត្ត​បាត់ដំបង បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​ក្រោយ​ពេល​កើត​ហេតុ​មន្រ្តី​របស់​លោក​បាន​ចុះ​ ទៅ​កន្លែង​កើត​ហេតុ ឃើញ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត បុក​ស្លាប់ ហើយ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយ​គ្រាន់​តែ​ជន​រង​ គ្រោះ​មាន​អាយុ ប្រមាណ​៣០​ឆ្នាំ ស្លៀក​ខោ​ជើង​វែង​ពណ៌​ខ្មៅ អាវ​ពណ៌​ស រាង​ស្គម កំពស់​ប្រហែល​១,៦០​ម៉ែត្រ សក់​ស្លូត។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប៉ូលិស​ការិយាល័យ​ចរាចរ​ខេត្ត​បាត់ដំបង ដឹក​បញ្ជូន​មក​តំកល់​ទុក​នៅ​​វត្ត​​ដំរី​ស ដើម្បី​រង់​ចាំ​បង​ប្អូន​មក​ទទួល​យក។ សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ថា​​ក្រោយ​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ហើយ​រថយន្ត​បង្ក​បាន​បើក រត់​គេច​ខ្លួន​បាត់ រួច​មក​ពួក​គាត់​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ូលិស​ចរាចរ​ខេត្ត បាន​ធ្វើ​ការ​អំពាវនាវ ដល់​បង​ប្អូន​បើ​បាន​ស្គាល់​ជន​រង​គ្រោះ​ដូច​ភិន​ភាគ​ខាង​លើ​នេះ សូម​មក​ទំនាក់​ទំនង​នៅ​ការិយាល័យ ប៉ូលិស​ចរាចរ​ខេត្ត​បាត់​ដំបង ឬ​បង​ប្អូន ណា​មាន​បាត់​សមាជិក​ខ្លួន​នៅ​ក្នុង​ក្រុម​គ្រួសារ មក​មើល​សព នោះ​តំកល់​ទុក​នៅ​ក្នុង​វត្ត​ដំរី​ស៕
អានបន្ថែម

ផឹក​ស្រវឹង​បើក​​រថយន្ត​ដូច​ហោះ​ទៅ​បុក​បង្គោល​ ប៉ាណូ​ស្លាប់​ម្នាក់

កម្ពុជាថ្មី
ខេត្ត​ ពោធិសាត់ ៖ ស្លាប់​ម្នាក់​ទៀត​ហើយ ដោយ​សារ​តែ​ការ​បើក​បរ​ប្រើ​ល្បឿន​លឿន​ក្នុង​ស្ថាន ភាព​ស្រវឹង​ ស្រា តែ​លើក​នេះ​គឺ​អ្នក​ស្លាប់​ជា​នគរបាល​ដែល​អង្គុយ​ ក្បែរ​មិត្ត​ភក្រ្ត​គេ​កំពុង​បើក​បរ ខណៈ​ពេល​ចេញ​ពី​ផឹក​ ស៊ី បើក​រថយន្ត​កាមរី​ឆ្លាម​បោះ​ពួយ​យ៉ាង​លឿន​លើ​ផ្លូវ​ ជាតិ​លេខ ៥ ហើយ​វេ​ចង្កូត​មក​ចិញ្ចើម​ផ្លូវ​ជាន់​ក្បាល​លូ​ដាច់​យ៉ាន់​ផ្ទុះ​កង់​ច្រឡោត ​ទៅ​បុក​ប៉ាណូ ក្រឡាប់​ផ្ងា​ជើង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ឯ​ពីរ​នាក់​ទៀត​រង​របួស​ស្រាល​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ហេតុការណ៍ ​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១០​​​វេលា​ម៉ោង ៨​និង​៤០​នាទី យប់​ត្រង់​ចំណុច​រោង​ចក្រ​ទឹក​កក ស្ថិត​ក្នុង​ភូមិ​ពោធិ​តា​គួយ សង្កាត់​លលក.ស​ក្រុង​ពោធិ​សាត់។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ ឧប្បត្តិហេតុ នៃ​គ្រោះ​ថ្នាក់​ចរាចរ​នេះ​​​គឺ​នគរ​បាល​ប្រាប់​ថា​ឈ្មោះ​ជា ឡុង អាយុ​៣២​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ចំការ​ចេក​ខាង​ត្បូង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់​​ជា មន្រ្តី​នគរបាល​ខេត្ត។ ចំណែក​អ្នក​រង​របួស​ស្រាល​ជា​អ្នក​បើកបរ​នោះ គឺ​ឈ្មោះ​រ៉ាឌី អាយុ​២៥​ឆ្នាំ នៅ ភូមិ​ពាល​ញែក​មួយ សង្កាត់​ផ្ទះ​ព្រៃ។ ចំពោះ​ម្នាក់​ទៀត គឺ​មិន​ស្គាល់​ឈ្មោះ​ឡើយ ដោយ​គេ​បាន​គេច ខ្លួន​បាត់។

បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន ​ប្រាប់​កម្ពុជា​ថ្មី​ថា មាន​រថយន្ត​មួយ​គ្រឿង ប្រភេទ​កាមរី​ឆ្លាម ពណ៌​ឆ្លូញ ពាក់​ស្លាក​លេខ 2M7800 ជិះ​គ្នា​៣​នាក់ ជាមួយ​អ្នក​បើក​បរ​ដោយ​ជន​រង គ្រោះ ជា​អ្នក​អង្គុយ​បាំង​មុខ ជាមួយ​តៃ​កុង​ផ្នែក​ខាង​ស្ដាំ មិន​បិត​កញ្ចក់​ឡើយ ហើយ​បាន​បោះ​ពួយ យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ដោយ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង។ ស្រាប់​តែ​មក​ដល់​ចំណុច ខាង​លើ អ្នក​បើក​បរ​នោះ​ហាក់​បី​ដូច​ជា​បាត់​ម្ចាស់​ការ រថយន្ត​បាន​វេ​ចង្កូត​ទៅ​ផ្លូវ​គ្រួស​ក្រហម​ចិញ្ចើម ផ្លូវ​ខាង​ស្ដាំ ដោយ​បុក​នឹង​គែម​​មាត់​លូ​បណ្ដាល​ឲ្យ​កង់​មុខ​ខាង​ស្ដាំ​ក៏​បែក​យ៉ាន់​ផ្ទុះ ​កង់​ អ្នក​បើកបរ​នោះ ទំនង​ជា​ប្រុង​ជាន់​ហ្វ្រាំង តែ​ស្លន់​ពេក​ជាន់​​ហ្គា​រថយន្ត​​ក៏​ស្ទុះ​ហោះ​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ ភោជនី យ​ដ្ឋាន​ម្លិះ​អង្គរ​ក្រឡាប់​ផ្ងារ​ជើង បណ្ដាល​ឲ្យ​ឈ្មោះ​ជា ឡុង​នោះ ចេញ​ក្បាល​តាម​ទា្វ​កញ្ចក់​រថយន្ត បោក​នឹង​ជើង​គ្រឹះ​ប៉ាណូ​រង​របួស​យ៉ាង​ធ្ងន់ ពេល​ដែល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ខេត្ត ក៏​ដាច់​ខ្យល់​ស្លាប់ ភ្លាម​មួយ​រំពេច។ ចំណែក​តៃកុង និង​មិត្ត​ភក្រ្ត​ម្នាក់​ទៀត​គ្រាន់​តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ។

នគរបាល​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​នោះ គឺ​ការ​បើក​បរ​ប្រើប្រាស់ ល្បឿន​លឿន​ពេក។ បច្ចុប្បន្ន រថយន្ត​ត្រូវ​បាន​ប៉ូលិស​អូស​យក​ទៅ​រក្សា​ទុក​នៅ​ ស្នង​ការ​ខេត្ត​ដើម្បី​រង់ ចាំ​ដោះ​ស្រាយ​ជា​ក្រោយ៕
អានបន្ថែម

ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​គេច​រណ្ដៅ​ បុក​ម៉ូតូ​មួយទៀត​ដួល​ រថយន្ដ​កិន​ស្លាប់



កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ដោយសារ​តែរថយន្ដ​ដឹក​ ទឹកត្រី​របស់​ក្រុមហ៊ុន​ង៉ូ​វ​ហេង បុកនឹង​កិន​ខណៈ​បុរស​នេះ​ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​ខាងលើ ហើយ​គេច​រណ្ដៅ ក៏​ជ្រុល​ទៅ​បុក​ជាមួយម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត បណ្ដាល​ឱ្យ​ដួលខ្ទាត​ទៅ​កណ្ដាល​ថ្នល់ ហើយ​ក៏​ត្រូវ​រថយន្ដ នោះ​បុក និង​កិន​ស្លាប់​តែ​ម្ដង ។ ឧប្បត្ដិហេតុគ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ ២០១០ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​.​ស ត្រង់ចំណុច​ជិត​វត្ដ​អង្គ​មេត្រី ភូមិ​ព្រៃ​.​ស​ខាងលិច សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ដ​ដែល​កិន​មនុស្ស​ស្លាប់​នេះ ម៉ាកហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក លេខ​កំពត ៣​A​-០១៥៣ បើកបរ​ដាយ​បុរស​មិន ស្គាល់ឈ្មោះ​ម្នាក់​ជិះ​រថយន្ដ​ដឹក​ទឹកត្រី​របស់ ក្រុមហ៊ុន​ផលិត​ទឹកត្រី​ង៉ូ​វ​ហេង នៅ​ខេត្ដកំពត​។ ចំណែកឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា C១២៥ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១M​-៧៨៦៨ បើកបរ​ដោយ​បុរស​ដែល​ស្លាប់ ឈ្មោះ​ស៊ុន សា​វ៉​ន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រៃវែង ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ មុខរបរ​ជាង​ម៉ាស៊ីន និង​អ្នក​រួម ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​អ៊ឹម ប៉េង​លី ភេទប្រុស អាយុ​១៩​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​រង​របួសបាក់ដៃ​ខាងឆ្វេង ។

Thursday, June 17, 2010

ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ស្លាប់​ទាំងពីរ​


ដោយ : សូរិយា
​ពោធិ៍សាត់​: មនុស្ស ២ នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ កាលពី​វេលា​ម៉ោង ៣ និង ១៥ នាទី​ទៀបភ្លឺ​ឆ្លង​ចូល​ថ្ងៃទី ១៦ មិថុនា ២០១០ លើ​បណ្តោយ​ថ្នល់ជាតិ​លេខ​៥ ត្រង់ចំណុចភូមិ​ក្រាំង​នំ ឃុំ​អូ​រសណ្តាន់ ស្រុក​ក្រគរ​រវាង​រថយន្ត និង​ម៉ូតូ ។​​
លោក ​ង៉ាន់ វ៉ាន់​មី ប្រធាន​ផ្នែក​ចរាចរ​ជើងគោក ប៉ូលិស​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​នោះ មានឈ្មោះ ងួន ដា​រ៉ា ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ថានីយ សង្កាត់​ស្វាយ​អាត់ និង​ម្នាក់​ទៀត​ឈ្មោះ វិន នូ​តុលា អាយុ ២០ ឆ្នាំ ភេទ​ប្រុស​ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិពាល​ញែក​ទី​ពីរ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​ដូចគ្នា ។ ជនរងគ្រោះ​ទាំង​ពីរ​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី 05 ឌុប​គ្នា ជិះ​ពី​លិច​ទៅ​កើត ។ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យាន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង 3A 1302 បើក​ពី​កើត​ទៅ​លិច ក្នុង​ទិស​ទៅ​បញ្ច្រាសទិស​គ្នា ។ អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់ បន្ទាប់​ពី​ហេតុការណ៍​កើតឡើង ។​​
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា យុវជន​រងគ្រោះ​ទាំង ២ នាក់ ខាងលើ បាន​បើក​ម៉ូតូ​យ៉ាង​លឿន ក្នុង​ភាព​ស្រវឹងស្រា​ជោកជាំ ។ ប្រភព​បន្តថា ពេល​បើក​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ ជនរងគ្រោះ​ទាំង​ពីរ ក៏​បើក​ម៉ូតូ​វ៉ារថយន្ត​មួយ​គ្រឿង​ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា តែ​ក្នុង​ខណៈនោះ ក៏​មាន​រថយន្ត​ហ៊ី​យាន​ដាយ​ខាងលើ​បើក​មក​ពី​មុខ ក៏​វ៉ាក់​គ្នា​ទាំង​សងខាង​មិន​អាច​បញ្ជា​យាន​ជំនិះរបស់​ខ្លួន​បាន ក៏​បុក​គ្នា​ទាំង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរស្លាប់ៗ​ភ្លាម​ ។​​
ប៉ូលិស​បាន​អូស​យក​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ​មក​ទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​ស្នងកា​រដ្ឋា​ន​ ប៉ូលិស ខេត្ត​ពោធិ៍សាត់ ដើម្បី​ដោះស្រាយ​ពេល​ក្រោយ ៕
អានបន្ថែម

រថយន្ត​ដឹក​កុង​ទឺន័រ គេច​គោ​ដោយ​ឈ្មោល​ទៅ​ព្រលះ​លោក​គ្រូ​ពេទ្យ

កម្ពុជាថ្មី
ខេត្ត​ ស្វាយរៀង ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​១៥ ខែ មិថុនា ឆ្នាំ​២០១០ វេលា​ម៉ោង​៤​រសៀល​​​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​កើត​ការិ​យាល័យ​អប់រំ​ស្រុក​ស្វាយ​ទាប ចំងាយ​១៥០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ប្រសូត្រ ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយ ទាប ព្រោះ​តែ​រថយន្ត​សណ្ដោង​ដឹក​កុងទឺន័រ​នោះ​បើក​លឿន​ពេក វ៉ាក់អឺ​ជាមួយ​គោ​ដោយ​ញី​ដោយ ឈ្មោល គេច​ទៅ​បុក​គ្រូ​ពេទ្យ​ប៉ើង​ចំងាយ​ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

បើ ​តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ស្រុក​ស្វាយទាប បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ដោយ​រថយន្ត​កុង ទឺន័រ​បុក​នោះ​ឈ្មោះ​ច័ន្ទ បូនី​ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​មុខ​របរ​ជា​អនុប្រធាន​មណ្ឌល​សុខ​ភាព​ឃុំ​ព្រៃគគីរ ស្រុក​ចន្ទ្រា ទី​លំ​នៅ​ភូមិ​កោះ​គោ ឃុំ​ព្រៃ​​គគីរ​រង​របួស បាក់​ជើង​ខាង​ឆ្វេង​បាក់​ធ្គាម​ខាង​ឆ្វេង​សន្លប់​ភ្លាម នៅ​កន្លែង​កើត​ហេតុ។

ប្រភព​ ឲ្យ​ដឹង​ថា រថយន្ត​ដឹក​កុង​ទឺន័រ​នោះ​ម៉ាក​នីសាន់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A1681 ជា​របស់ ក្រុម​ហ៊ុន​តិចស្រុន ក្រោយ​ពី​បុក​ហើយ​អ្នក​បើក​ឡាន​បាន​គេច​ខ្លួន​បាត់។ ក្រោយ​ពី​គ្រោះ​ថ្នាក់​នោះ ហើយ​ខាង​ប៉ូលិស​ស្រុក​ស្វាយទាប បាន​ទៅ​ទាន់​ពេល​ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​សាមុយ​ដឹក​អ្នក​រង គ្រោះ​មក​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយរៀង។

បច្ចុប្ប ​ន្ន​ជន​រង​គ្រោះ​ដោយ​មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​ក្រុម​គ្រួសារ​បាន​បញ្ជូន​ពី ​មន្ទីរ​ពេទ្យ​ខេត្ត​ទៅ ពេទ្យ​កាល់ម៉ែត​ភ្នំពេញ ដើម្បី​សង្រ្គោះ​បន្ទាន់។ ចំណែក​រថយន្ត​បង្ក​ហេតុ​ខាង​សមត្ថកិច្ច​យក​ឡាន ស្ទូច​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ខេត្ត ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។ ប្រជាពលរដ្ឋ​នៅ កន្លែង​កើត​ហេតុ​បាន​ធ្វើ​ការ​រិះ​គន់​ថា ក្រុមហ៊ុន​តិចស្រុន ដែល​រក​ស៊ី​ដឹក​ទំនិញ ពី​បាវិត​ទៅ​ភ្នំពេញ​នេះ ឡាន​របស់​គេ​បើក​លឿន​ៗ​ណាស់ ហើយ​តៃ​កុង​ឡាន​ក្មេង​ៗ​ទៀត​ផង។ ពេល​បើក​បរ​គ្មាន​ខ្លាច​បុក អ្នក​ណា​ឡើយ ព្រោះ​តែ​អាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង ទើប​ក្រុមហ៊ុន​ប្រើ​មនុស្ស​បែប​នេះ។ គ្រោះ​ថ្នាក់​ខាង​លើ​នេះ គឺ​ជា​សារ​មួយ​ផ្ញើ​ដល់​ក្រុមហ៊ុន​ទាំង​អស់​ដែល​រក​ស៊ី​ដឹក​ទំនិញ​តាម​ បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​មែន​ទែន​ក្នុង​ការ​បើក​បរ ទើប​ជៀស​ផុត​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ៕
អានបន្ថែម

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​របួស​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់

កម្ពុជាថ្មី
ខេត្ត​ ស្ទឹងត្រែង ៖ ករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ដួល​ បោក​ក្បាល​ទៅ​ថ្នល់ ​សន្លប់​នៅ​នឹង​កន្លែង​កើត​ហេតុ និង​ម្នាក់​ទៀត​រង​របួស​ស្រាល។

សាក្សី ​បាន​និយាយ​ថា គេ​បាន​ឃើញ​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​ឡាន​តួរីស​​ហើយ​ជ្រុល​ចង្កូត​ ទៅ បុក​ម៉ូតូ​បុរស​ម្នាក់​ជិះ​មក​ពី​មុខ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​នោះ ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​ឈឹង​ដោយ​ពុំ​បាន​ពាក់​មួក​សុវត្ថិភាព ចំណែក​ក្មេង​ប្រុស​នោះ​វិញ គ្រាន់​តែ​រង​របួស​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ហើយ​ម៉ូតូ​ខូច​ខាត​ផ្នែក​ខាង​មុខ​និង​ចំហៀង​ខាង​ឆ្វេង។

ហេតុការណ៍ ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១៦​ល្ងាច ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១០ ត្រង់​ចំណុច មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្ទឹងត្រែង។ ប៉ូលិស​ចរាចរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​គុប​ឈ្មោះ​ទ្រី ស៊ុយ ភេទប្រុស អាយុ​១៦​ឆ្នាំ ជិះ​គ្នា​២​នាក់។ ក្រោយ​ពី​កើត​ហេតុ​ម្នាក់​ដែល​ជិះ​ជា​មួយ​មិន​បាន​រង​របួស​ទេ ហើយ​ងើប​ដើរ​ទៅ​បាត់។

ចំណែក​ ម៉ូតូ​មួយ​គ្រឿង​ទៀត​ម្ចាស់​ឈ្មោះ​ហ៊ុន ខន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ 1S1349 ជិះ​ម្នាក់​ឯង​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច ដែល​ជា​ទិស​បញ្ច្រាស​គ្នា ពេល​មក​ដល់​កន្លែង​កើត​ហេតុ ម៉ូតូ​គុប​ជិះ​វ៉ា​ឡាន​តួរីស ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​វ៉េវ​បណ្ដាល​ឲ្យ​រង​របួស​ទាំង​២​នាក់​ហើយ​អ្នក​ទាំង ​២​រស់​នៅ​ភូមិ​បាចុង ឃុំ​ព្រះបាទ ​ស្រុក​ស្ទឹង​ត្រែង។ បច្ចុប្បន្ន​កំពុង​សំរាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ចរាចរ​រឹប​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ ប៉ូលិស​ចរាចរ​ជើង​គោក​រង់​ចាំ​ម្ចាស់​ទាំង​សង​ខាង​ចូល​ទៅ​ដោះ​ស្រាយ តាម​ផ្លូវ​ច្បាប់៕
អានបន្ថែម

ស្រ្តី​ចិន បើក​ឡាន​បុក​ស្រ្តី​ខ្មែរ​លក់​ត្រប៉ែ​រួច​ជ្រុល​ទៅ​បុក​ឡាន​ទីកូចត​ស្ងៀម​ របួស​មនុស្ស​​ម្នាក់

កម្ពុជាថ្មី
ករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ បុក​បន្ត​កន្ទុយ​គ្នា​រដឹក គឺ​បង្ក​ឡើង​ដោយ​រថយន្ត​កាមរី ឆ្លាម​មួយ​គ្រឿង បើក​បរ​ដោយ​ស្រ្តី​ជន​ជាតិ​ចិន​ម្នាក់ បើក​មក​បុក​ស្រ្ដី​​ម្នាក់​កំពុង​ជិះ​កង់​លក់​ត្រប៉ែ ប៉ើង​ខ្ទាត​ជាង​២​ម៉ែត្រ របួស​មធ្យម​រួច​​ជ្រុល​ចង្កូត​ទៅ​បុក​ឡាន​ទីកូ​មួយ​គ្រឿង​ទៀត ដែល​ម្ចាស់​គេ​កំពុង​ចត​ស្ងៀម នៅ​មុខ​ផ្ទះ​លាន់​គ្រាំង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង...។

ហេតុការណ៍ ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​តាម បណ្ដោយ​ផ្លូវ​បេតុង ១​ខ្សែ ជាប់​អតីត​បន្ទាយ​គោក​ឃ្លាំង ស្ថិត​ក្នុង​ភូមិ​រោង​ចក្រ សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ។

មន្រ្តី​ប៉ូលិស ជំនាញ​ផ្នែក​ចរាចរ​ប្រចាំ​ខណ្ឌ​សែន​សុខ​បាន​និយាយ​ថា ហេតុការណ៍​គ្រោះ​ថ្នាក់ ចរាចរ​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9051 បើកបរ ដោយ​ស្រ្តី​ជន​ជាតិ​ចិន​ម្នាក់ ឈ្មោះ​ស៊ាង យានសេន កើត​ឆ្នាំ​១៩៧៧ អត់​ចេះ​ភាសា​ខ្មែរ​មួយ​ម៉ាត់ តែ កាន់​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ និង​មាន​ប័ណ្ណ​បើក​បរ​ខ្មែរ​ទៀត​ចេញ​ដោយ​អាជ្ញាធរ​ខេត្ត​កំពង់ធំ។

ប៉ូលិស​បញ្ជាក់​ថា ពេល​កើត​ហេតុ​រថយន្ត​បង្ក​បាន​បើក​មក​ពី​ទិស​ខាង​លិច មក​បុក​ស្រ្តី​ខ្មែរ​ម្នាក់ ឈ្មោះ​ថាវ វី អាយុ​៣៨​ឆ្នាំ កំពុង​ជិះ​កង់​លក់​ត្រប៉ែ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ប៉ើង​ទៅ​មុខ​ប្រហែល​២​ម៉ែត្រ ហើយ​រថយន្ត​បង្ក​នេះ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ទីកូ​មួយ​គ្រឿង​ទៀត ​ពណ៌​ក្រហម ពាក់​ស្លាក លេខ ភ្នំពេញ 2A 1528 ដែល​ម្ចាស់​គេ​ចត​ទុក​មុខ​ផ្ទះ​ទៅ​មុខ​លែង​ រួច​ទើប​ឈប់។

ក្រោយ​ពេល​ឈប់ ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​រថយន្ត​នោះ ហើយ​រាយ​ការណ៍​ប្រាប់​ប៉ូលិស​មូល ដ្ឋាន​និង​បាន​បញ្ជូន​ស្រ្តី​លក់​ត្រប៉ែ​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្រ្គោះ​បន្ទាន់ និង​រឹប​អូស​យាន​យន្ត​ទាំង​២ និង​កង់​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះ​ ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់។

រយៈ​ពេល​ប្រហែល​៤​ម៉ោង​ក្រោយ​មក ប៉ូលិស​និយាយ​ថា ស្រ្តី​អ្នក​លក់​ត្រប៉ែ រង​របួស​ស្រាល តែ​បាន​ទាមទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ(២.០០០​ដុល្លារ) កំពុង​ចរចា​គ្នា។ ចំណែក​ឯ​ភាគី​ខាង​ម្ចាស់ ឡាន​ទីកូ បែក​ស្ដុប​ក្រោយ​ម្ខាង ទាម​ទារ​សំណង​ចំនួន​២៥០​ដុល្លារ ត្រូវ​រ៉ូវ​គ្នា​អស់​ហើយ៕

អ្នក​បើករថយន្ដ​ដឹកគោ​ងងុយដេក​ធ្លាក់​ថ្នល់​កៀប​ស្លាប់

ដោយ ៖ ខេ​ម​រិ​ទ្ធ


ខេត្ដកំពត ៖ អ្នកបើកបរ​រថយន្ដ​ដឹក គោ​ចុះ​ទៅ​ស្រុក​យួន បាន​ជួប​ឧប្បត្ដិហេតុ ក្រឡាប់​រថយន្ដ​ស្លាប់​ខ្លួនឯង កាលពី​វេលា ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ មិថុនា នៅ​លើ កំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​ព្រិច ឃុំ បឹង​និមល ស្រុក​ឈូក ខណៈ​ពេល​ដែល រថយន្ដ​នោះ​ដាក់​គោ​ចុះ​អស់​នៅ​តាម​ព្រំដែន ហើយ​បើក​ត្រឡប់​មក​វិញ ។


ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​នេះ បើ​តាម​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ជិត​កន្លែង កើតហេតុ​និយាយ​ថា គេ​ឃើញ​រថយន្ដ​នោះ បើក​មក​ពី​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច ខាងលើ ស្រាប់តែ​ឃើញ​ចុះ​ពីលើ​ថ្នល់​ដែល ទំនង​អ្នកបើកបរ​ងងុយដេក​រួច​ទៅ​បុក​នឹង រណ្ដៅ​ដី​កៀប​ជាប់​អ្នកបើកបរ ។ ក្រោយ​ពី ប្រជាពលរដ្ឋ​បានឃើញ ក៏​នាំ​គ្នា​គាស់​កាប៊ី​ន មុខ​ទាញ​យក​អ្នកបើកបរ​ចេញ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ស្រុក​ឈូក ប៉ុន្ដែ​ជា​អកុសល អ្នក​រង​គ្រោះ​បាន​ស្លាប់ ហើយ​រថយន្ដ​សង្គ្រោះ ក៏​បាន​ដឹក​សព​មក​កាន់​លំនៅ​ឋាន​នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ មាស​។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ញ៉ែ​ម រ៉ា​ន់ អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ និង​កូន​២ នាក់ ។


អ្នក​ភូមិ​ច្រក​ឃ្លៃ និយាយ​ត​ៗ​គ្នា​ថា ញ៉ែ​ម រ៉ា​ន់ ទំនងជា​ត្រូវ​គេ​ធ្វើឃាត ព្រោះ​ជន​រង គ្រោះ​មាន​ស្នាម​របួស​ត្រង់​ថ្ងាស​មួយ​កន្លែង និង​ស្នាមជើង​ខាងឆ្វេង​មួយ​កន្លែង ការ សង្ស័យ​ថា គេ​សម្លាប់​នេះ មក​ពី​ពេល​រថយន្ដ ដឹក​សព​មក​ដាក់​នៅផ្ទះ​ហើយ​មិន​បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​ទេ លុះ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា អ្នក​ភូមិ​ចំនួន​៤​នាក់ បាន​ជិះ​ម៉ូតូ​តាម​ទៅ​ដល់​កន្លែង​កើតហេតុ ទើប​ដឹង​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ មែន ។ តាម​ប្រភព​ថា ពេល​ដែល​រថយន្ដ​បើក ធ្លាក់​រណ្ដៅ​ដី​នោះ ព្រូ​រថយន្ដ​ម្នាក់​ក៏​បាន​គេច ផុត​ពី​គ្រោះថ្នាក់​ដែរ ព្រោះ​ខណៈ​រថយន្ដ​បើក ទៅ​ចុះ​រណ្ដៅ​ដី ព្រូ​នេះ​ក៏​ភ្ញាក់ពីដេក​លក់​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ម្ចាស់​រថយន្ដ ដឹកគោ​បាន​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជន រង​គ្រោះ​ចំនួន​១​លាន​រៀល សំរាប់​ធ្វើបុណ្យ៕
អានបន្ដែម

Sunday, June 13, 2010

Update to road law set to raise penalties

Phnom Penh Post
A DRAFT of amendments to the Land Traffic Law – including an increase in fines for violators as well as a requirement that passengers on motorbikes wear helmets – has been finalised, officials at the Ministry of Public Works and Transport said Thursday.

Preap Chanvibol, director of the ministry’s Land Transport Department, said the draft is set to be delivered to Minister Tram Eav Toek this week.

“Now I am preparing to send a copy of the law to the minister so he can review it before he submits it to legal experts at the Council of Ministers,” he said.

The draft, obtained Thursday, calls for the addition of two new articles and amendments to 24 of 95 pre-existing articles, he said, and added that an inter-ministerial working group had signed off on the document on May 27.

An amendment to the law implemented in January 2009 introduced a fine of 3,000 riels for helmetless motorbike drivers.

If the new draft is approved, that fine will be increased to 21,000 riels (about $5), and will also be applied to passengers.

This last change in particular was praised by road safety activists Thursday.

Sann Socheata, road safety programme manager for the Cambodian branch of Handicap International Belgium (HIB), said that her organisation had pushed for a helmet requirement for passengers since the first helmet regulation went into effect.

“What we recommend the most is to make sure helmet use is required for motorbike passengers, including children,” she said. “We have seen that there have been less head injuries for drivers since the law requiring them to wear helmets was introduced, but why should only drivers be protected? Why not passengers too, especially children?”

Motorbike accidents accounted for around 70 percent of traffic fatalities last year, and 80 percent of the dead succumbed to head injuries, she said, and added that this number would be greatly reduced if more drivers and passengers wore helmets.

“We would like the fines to be increased because, based on our experience and regional comparisons, higher fines mean people have more respect for the law, and this leads to fewer fatalities,” she said.

She added that high fines and strong enforcement in Vietnam have led to almost 100 percent compliance with helmet laws. “The fine for not wearing a helmet in Vietnam is more than $10; here it is less than $1,” she said.

And she noted that 86 percent of more than 300 people surveyed by HIB in Phnom Penh last year said that higher fines would prompt them to wear helmets more often.

Only 4 percent of those surveyed said higher fines would have no effect, and 10 percent said they were not sure.

The draft produced by the ministry stipulates that all fines – not just those pertaining to helmet regulations – would be increased.

But Ouk Kimlek, undersecretary of state at the Ministry of Interior, noted that the Council of Ministers may yet decide to revise the amount by which fines are increased.

Kim Yideth, deputy director of the Interior Ministry’s Department of Public Order, which controls traffic police, said his department had requested an amendment to increase fines, but that some officials at the Interior Ministry do not believe the increase proposed by the Ministry of Public Works and Transport was reasonable.

Instead, he said, these officials believe police should focus on collecting fines at their existing levels.

“Our police suggested the point, but the Ministry of Interior says the fines are too much if we increase them, and that the current fine is OK,” he said.

Friday, June 11, 2010

រថយន្ត​បុក​ម៉ូតូ​ស្លាប់​២​នាក់​របួស​៣​នាក់​នៅ ស្រុក​រតនៈមណ្ឌល​

CEN
មង្គល
បាត់ដំបង​: យ៉ាងហោច​ណាស់​មាន​មនុស្ស​២​នាក់​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​មួយ កើតឡើង​រវាង​រថយន្ត​ម៉ាក​CRV បុក​ម៉ូតូ មួយគ្រឿង ក្នុងទិសដៅ បញ្ច្រាស់ទិស​គ្នា​កាលពី​វេលា​ម៉ោង​១៥​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១០​ខែ​ មិថុនា​ឆ្នាំ​២០១០​នៅ តាម​បណ្ដោយ ផ្លូវ​លេខ​៥៧​ស្ថិតក្នុង ភូមិ​ជី​សាង ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ។​
​ ​លោក សន និល ប៉ូលិសចរាចរ​ស្រុក​រតនៈមណ្ឌល់​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​២​នាក់​ស្លាប់ ទី​១​ឈ្មោះ ឃុត ឆន​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ទី​២​ឈ្មោះ​ឈឿន ចាន់ថន ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ត្រូវជា​កូនបង្កើត​អ្នក​ទាំង​២​នាក់​ឪពុក​និង​កូន​នេះ​ជិះ​ ម៉ូតូ មួយ​គ្រឿង​ជាមួយគ្នា​មាន​ទីលំនៅ​ភូមិ​ស្វាយ​ស ឃុំ​ត្រែង​ស្រុក​រតនៈមណ្ឌល ។ ចំណែក​អ្នករងរបួស​៣​នាក់​ជិះ​រថយន្ត​ម៉ាក CRV​ពណ៍​ស្លែ មួយ​គ្រឿង​ជាមួយគ្នា​ដែល​បុក​ម៉ូតូ​ហើយ​ជ្រុល​ទៅ​ក្រឡាប់​បី​បួន​ត្រឡប់​ទី​ ១ ឈ្មោះ តាំង គឹម​លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកបើកបរ​រងរបួស​ស្រាល ទី​២​ឈ្មោះ​ពេ​ជ ផា​រ៉េត​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​របួស​ស្រាល​ទី​៣​ឈ្មោះ​សោ វ៉ាន់ដេត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រងរបួស​ធ្ងន់ ។ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​ចិន សង្កាត់​ព្រែក​ព្រះស្ដេច​ក្រុង​បាត់ដំបង​ជាមួយគ្នា ។​
​ ​លោក​សន និល​បាន​បញ្ជាក់​ប្រាប់ថា រថយន្ត​ម៉ាក​CRV មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​បើកបរ​បោះពួយ​យ៉ាង​លឿន​ពី​ខេត្ត​ប៉ៃលិន​ ក្នុងទិសដៅ​ឆ្ពោះ​មក ខេត្ត​បាត់ដំបង ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ ២​នាក់​ឪពុក​កូន បណ្ដាលឲ្យ​ស្លាប់​ទាំង​២​នាក់​នៅ​និង​កន្លែងកើតហេតុ​តែ​ម្ដង ។​ ​
​ រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ប្រគល់​ជួន​ទៅ​ការិយាល័យ​ ចរាចរ​ផ្លូវគោក​ខេត្ត​បាត់ដំបង​យក​មក​រក្សាទុក​។​ចំណែក​សព​បាន​ប្រគល់ឲ្យ​ ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី​ហើយ​៕
CEN

បើក COROLLA បុក​របាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ហើយ​រត់​បាត់



CEN
សុ​ពិសិដ្ឋ
រថយន្ត COROLLA មួយ​គ្រឿង​ត្រូវបាន​ម្ចាស់​វា បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ក្រឡាប់​ផ្ងារជើង​ឡើង​លើ ហើយ​ម្ចាស់​វា​ដែល​រង​របួសស្រាល បាន​ប្រញប់ប្រញាល់​រត់​គេចខ្លួនបាត់ ។​​
​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​៩ ​មិថុនា​នេះ នៅ​ចំណូ​ច​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​សាលា​តិច​ណូ សង្កាត់​ទឹកល្អក់​I ខណ្ឌ​ទួលគោក ។​​
​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក COROLLA ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 1I 7323 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ ។​​
​សាក្សី​និយាយថា មុន​កើតហេតុ រថយន្ត​ធ្វើ​ដំ​ណៀរ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ពី​លិច​ទៅ​កើត ហើយ​ជ្រុល​ចង្កូត​បុក​របាំង​ខ័ណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​តែម្តង ។ អ្នកបើកបរ​ដែល​រង​របួសស្រាល បាន​គេចខ្លួន​បាត់ ។​​
​ប៉ូលិស​បាន​ស្ទូច​រថយន្ត​ទៅ រក្សាទុក​នៅ​សាលាក្រុង ដើម្បី​ផាកពិន័យ​ទ្វេដង ៕
CEN

ទៅ​ ចូលរួម​មង្គលការ​ប្អូនស្រី​នៅ​ក្រូចឆ្មារ ផ្ទុះ​កង់​ក្រ​ទ្បា​ប់​ស្លាប់​៣​ របួស​១៦​នាក់




កោះសន្តិភាព
កោះឯករាជ្យ


ខេត្ដកំពង់ចាម ៖ រថយន្ដ​ម៉ាក​សាន់​យ៉ុ​ង ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២G​-២៦១០ ដឹក​អ្នកដំណើរ​ពេញ​បាន​ផ្ទុះ​កង់​ក្រឡាប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ស្ថិត​នៅ​ភូមិ​ដូនធី ឃុំ​បុសខ្នុរ ស្រុក​ចំការលើ កាលពី​ម៉ោង​២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ២០១០ បណ្ដាល​ឱ្យ​អ្នកដំណើរ​៣​នាក់​ដែល ជិះ​លើ​រថយន្ដ​ស្លាប់​ភ្លាម​ៗ និង​រង​របួស​ចំនួន ១៦​នាក់​ត្រូវ​បាន​គេ​នាំ​យក​ទៅ​សង្គ្រោះ​ជា បន្ទាន់​នៅ​មន្ទីរពេទ្យ ។

តាម​អ្នកដំណើរ​ឈ្មោះ​សុះ លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​រងរបួស​បាន​រៀបរាប់​ប្រាប់​ថា វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​១០ មិថុនា រូប​គាត់ និង​ក្រុម​សាច់ញាតិ​ប្រុស​ស្រី​ក្មេង​ចាស់​សរុប​១៣​នាក់ បានចេញដំណើរ​តាម​រថយន្ដ​សាន់​យ៉ុ​ង​នេះ​មក​ពី ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​គោលបំណង​ឆ្ពោះទៅ ស្រុក​ក្រូចឆ្មារ ដើម្បី​ចូលរួម​ពិធី​មង្គលការបងប្អូន ។

ប្រភព​ដដែល​បាន​បន្ដ​ថា ស្រប​ពេល​ដែល រថយន្ដ​បើក​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ទួល​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ ក្នុង​ល្បឿន​លឿន ស្រាប់តែ​ផ្ទុះ​កង់ ក្រោយ​ផ្នែក​ខាងស្ដាំ បណ្ដាល​ឱ្យ​រថយន្ដ​រេ ចុះ​រេ​ឡើង​ៗ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រែ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បែក​កញ្ចក់ ​ជ្រុះ​រាយ​ប៉ាយ​ពេញ ថ្នល់​ស្លាប់​៣​នាក់​របួស​១៦​នាក់ ។
អានបន្ថែម

Thursday, June 10, 2010

ទស្សនកិច្ចសិក្សារបស់ប្រតិភូកម្ពុជា ស្តីពីការអនុវត្តន៍ច្បាប់ចរាចរណ៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី 10-11 ខែ មិថុនា ឆ្នាំ2010

សម្រាប់ចេញផ្សាយបន្ទាន់
ភ្នំពេញ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2010

អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល(GRSP) និងអង្គការជនពិការអន្តរជាតិបែលហ្សិក (HIB) ដោយទទួលបានជំនួយហិរញ្ញវត្ថុពី Bloomberg Philanthropies និង the Global Road Safety Initiative នឹងរៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពចរាចរណ៍ សម្រាប់មន្រ្តីរាជរដ្ឋាភិបាល ដើម្បីបានជួប និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងសមភាគីរដ្ឋាភិបាលវៀតណាម នៅទីក្រុងហាណូយ ពីថ្ងៃទី 10-11 ខែ មិថុនា ឆ្នាំ2010 ខាងមុខនេះ។
ប្រតិភូកម្ពុជា រួមមានមន្រ្តីដែលអញ្ជើញមកពី៖ ក្រសួងមហាផៃ្ទ ក្រសួងសាធារណការ និងដឹកជញ្ជូន នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងអង្គការជនពិការអន្តរជាតិបែលហ្សិក ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការយ៉ាងសកម្មនឹងបញ្ហាសុវត្ថិភាពចរាចរណ៍។ ប្រតិភូកម្ពុជានឹងចូលរួមអង្កេត និងដកស្រង់នូវបទពិសោធន៍ពីភាគីវៀតណាមលើការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ប្រតិភូកម្ពុជានឹងជួបជាមួយតំណាងនគរបាលជាន់ខ្ពស់វៀតណាម ដែលទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវដែក និងផ្លូវគោកជាតិ សាលាបណ្ឌិតសភានគរបាល ក្រុមប្រឹក្សាជាតិសុវត្ថិភាពចរាចរណ៍ និងអង្គការសុខភាពពិភពលោក។ ប្រតិភូកម្ពុជាក៏នឹងចុះពិនិត្យគោលដៅអនុវត្តច្បាប់ផងដែរ ដើម្បីដកស្រង់វិធីសាស្រ្តអនុវត្តច្បាប់ដែលនគរបាលវៀតណាមប្រើប្រាស់ក្នុងការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងអង្គការជនពិការអន្តរជាតិបែលហ្សិក ជឿជាក់ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍គឺជាធាតុមួយដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ការរងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចាប់តាំងពីឆ្នាំ2007មក អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងអង្គការជនពិការអន្តរជាតិបែលហ្សិក បានជួយគាំទ្រដល់ការអនុវត្តន៍ច្បាប់ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា តាមរយៈវគ្គអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់មន្រ្តីនគរបាលចរាចរណ៍។ លទ្ធផលនៃវគ្គនេះ បានធ្វើឲ្យការអនុវត្តន៍ច្បាប់មានការវិវឌ្ឍន៍ និងទទួលបាននូវការប្តេជ្ញាខ្ពស់ពីមន្ត្រីនគរបាលចរាចរណ៍នៃប្រទេសទាំងពីរ។

គោលបំណងចម្បងនៃទស្សនកិច្ចសិក្សានេះ មានដូចខាងក្រោម៖

1. ដើម្បីគាំទ្រដល់ប្រតិភូកម្ពុជាក្នុងការពិនិត្យ វាយតម្លៃ និងអង្កេតការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដែលមានលក្ខណៈជាយុទ្ធសាស្រ្ត និងប្រតិបត្តិការណ៍នៅប្រទសវៀតណាម។

2. ដើម្បីសម្របសម្រួលក្នុងការផ្ទេរវិធីសាស្រ្តអនុវត្តល្អៗពីប្រទេសវៀតណាមទៅកាន់បរិបទនៃប្រទេសកម្ពុជា និងដើម្បីលើកទឹកចិត្តដល់នគរបាលជាន់ខ្ពស់ និងអ្នកធ្វើសេចក្តីសម្រេចនៃស្ថាប័នដឹកជញ្ជូន ក្នុងការធ្វើឲ្យប្រសើរឡើងនូវច្បាប់ចរាចរណ៍ និងយុទ្ធសាស្រ្តអនុវត្តច្បាប់ចរាចរណ៍ ព្រមទាំងប្រតិបត្តិការណ៍ ដោយការអង្កេត និងផ្សារភ្ជាប់គ្នាជាបណ្តាញ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ប្រតិភូកម្ពុជានឹងបន្តដំណើរទស្សនកិច្ចរបស់ខ្លួនទៅប្រទេសអូស្ត្រាលីទៀត ដើម្បីជួបជាមួយនឹងនគរបាលជាន់ខ្ពស់នៃរដ្ឋ Queensland និង Victoria។
ចំពោះចំណេះដឹង ព្រមទាំងជំនាញដែលទទួលបានដោយប្រតិភូកម្ពុជា ពីវិធីសាស្រ្តអនុវត្តល្អៗក្នុងការអនុវត្តន៍ច្បាប់ នឹងត្រូវយកទៅផ្សព្វផ្សាយបន្តដល់នគរបាលចរាចរណ៍កម្ពុជាក្នុងសិក្ខាសាលានាពេលអនាគត ដើម្បីធ្វើឲ្យការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មានភាពប្រសើរឡើងនៅកម្ពុជា។

Cambodian Senior Delegation Road Safety Enforcement Study Tour to Hanoi June 10-11, 2010

For immediate release.

Phnom Penh. June 10th, 2010.

The Global Road Safety Partnership (GRSP) and Handicap International Belgium (HIB), with generous financial support from the Bloomberg Philanthropies and the Global Road Safety Initiative, is organizing a road safety study tour for senior Cambodian government officials to meet and exchange experiences with their Vietnamese government counterparts in Hanoi from July 10-11, 2010.

The delegation will consist of senior officials from the Ministries of Interior and Transport, the Phnom Penh Municipal Police, as well as Handicap International Belgium - a non-governmental organization active in road safety - to observe and learn from the Vietnam experience in enforcing helmet wearing and drink-driving laws.

The Cambodian delegation will meet with senior representatives from the National Road and Railway Traffic Police, the People’s Police Academy, the National Traffic Safety Council and the World Health Organization. They will also visit selected enforcement checkpoints to observe the methodologies employed by the Vietnamese Police for helmet wearing and drink-driving enforcement.

The Global Road Safety Partnership and Handicap International Belgium believe that enforcement of the traffic law is a critical element to reducing road crashes, injuries and fatalities. Since 2007, GRSP and HIB have supported road safety enforcement in both Vietnam and Cambodia through Professional Development courses for traffic police. The outcomes have contributed to an improvement of, and greater commitment to, enforcement by the police in both countries.

The specific aims of the study tour are:

1. To support the Cambodian delegation to review, assess and observe the strategic and operational applications of helmet-wearing and drink-driving enforcement in Vietnam;

2. To facilitate the transfer of these good practice strategies from Vietnam to the Cambodian context and to motivate the Cambodian senior police and transport decision-makers to improve their traffic law legislation, and enforcement strategies and operations by observing and networking.

Following the visit with Vietnamese officials, the Cambodian delegation will continue its study tour to Australia, meeting senior police from the states of Queensland and Victoria.

The knowledge and skills gained by the Cambodian delegation from the Vietnamese good practice in enforcement will be disseminated to Cambodian traffic police in future workshops to improve helmet wearing and drink driving enforcement in Cambodia.

Tuesday, June 8, 2010

រថយន្តដឹកទំនិញចតគ្មានសណ្តាប់ ធ្នាប់និងការលក់ដូរអនាធិបតេយ្យ តាមបណ្តោយផ្លូវវេងស្រេងនរ ណាទទួលខុសត្រូវ?

ខ្មែរអមតៈ

ប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់តាមបណ្តោយផ្លូវវេងស្រេង បានរអ៊ូរទាំពីបញ្ហារថយន្ត ដឹកទំនិញធំៗចតគ្មានសណ្តាប់ធ្នាប់ និងការលក់ដូររាយប៉ាយពេញ ចិញ្ចើមផ្លូវបង្កឱ្យមាន ការកកស្ទះនិងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ប៉ុន្តែអាជ្ញា ធរនិងសមត្ថកិច្ចពាក់ ព័ន្ធហាក់ដូចជាមិនបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហានេះឱ្យបានល្អ ប្រសើរឡើងទេ ។

ប្រជាពលរដ្ឋបានលើកឡើង ថាផ្លូវវេងស្រេងជាកំណាត់ផ្លូវ មួយមានសារសំខាន់ខ្លាំង ណាស់ សម្រាប់ធ្វើដំណើរពីភាគខាងលិចឆ្ពោះចូលរាជធានីភ្នំពេញ ហើយកំណាត់ផ្លូវនេះ ក៏មមាញឹកសម្រាប់រថយន្តដឹកទំនិញធំៗឆ្លងកាត់ផងដែរ ។ លើសនេះទៅទៀត រោងចក្រ កាត់ដេររាប់រយដែល មានកម្មករធ្វើដំណើរឆ្លងកាត់ ផ្លូវនេះក្នុងមួយថ្ងៃៗរាប់ម៉ឺននាក់ កាន់តែ បង្កឱ្យមានបញ្ហាស្មុគ ស្មាញនិងកកស្ទះចរាចរណ៍ ។

កំណាត់ផ្លូវវេងស្រេងមាន ទទឹងប្រហែលជា៨ម៉ែត្រប៉ុណ្ណោះ ត្រូវបានកសាងឡើងតាមរូប ភាពប៊ីអូធី មានន័យថាក្រុមហ៊ុន ឯកជនបានដេញថ្លៃសាងសង់ ផ្លូវនេះហើយទារប្រាក់ពីរថ យន្ត ដែលឆ្លងកាត់តាមផ្លូវនោះក្នុង រយៈពេលកំណត់មួយដូចមាន ចែងកិច្ចសន្យា ។ មក ដល់ពេល នេះក្រុមហ៊ុនវិនិយោគផ្លូវវេង ស្រេងមិនបានកែលម្អស្ថានភាព ផ្លូវឱ្យបានល្អប្រ សើរ ដូចមានចែង ក្នុងកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញទេ ។

តាមស្ថានភាពជាក់ស្តែងផ្លូវ វេងស្រេងគួរត្រូវបានពង្រីកឱ្យ បានធំទូលាយយ៉ាងហោច ណាស់ ឱ្យបានប៉ុនផ្លូវជាតិលេខ២ដើម្បី សម្រួលដល់រថយន្តដឹកទំនិញធំៗ និងការធ្វើដំណើរ ឆ្លងកាត់របស់ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ។ ផ្លូវវេងស្រេងដែល តូចចង្អៀត ស្រាប់គេសង្កេត ឃើញរថយន្តដឹកទំនិញធំៗចត រាយប៉ាយពេញដងផ្លូវ ហើយជួន កាលរថ យន្ត ទាំងនោះចតទាំងសង្ខាងផ្លូវ ។

លើសនេះទៅទៀតអាជ្ញាធរ មូលដ្ឋានបានអនុញ្ញាតឱ្យអាជីវករតាំងលក់ទំនិញយ៉ាង អនា ធិបតេយ្យពាសពេញចិញ្ចើមផ្លូវ។ ជួនកាលក្រុមអាជីវករដាក់ឆ័ត្រ នៅជាប់ចិញ្ចើមផ្លូវដែល មាន ព្យួរខោអាវនិងទំនិញផ្សេងៗ ហើយ ឆ័ត្របានរលំមកលើផ្លូវបង្កឱ្យ មានគ្រោះថ្នាក់ចរា ចរណ៍ជាយថាហេតុ ។ ការលក់ដូរម្ហូប អាហារនិងរបស់របរប្រើប្រាស់ ប្រចាំថ្ងៃក៏ពុំមាន សណ្តាប់ធ្នាប់ដែរ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធមិន បានដោះស្រាយបញ្ហានេះឱ្យល្អ ប្រសើរ ឡើងទេ ។

រថយន្តដឹកទំនិញធំៗដែលចត រាយប៉ាយពេញផ្លូវភាគច្រើនដឹក សម្ភារៈសំណង់យកទៅ ស្តុកក្នុង ឃ្លាំងដែលស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង ហើយជួនកាលរថ យន្តកុងតឺណឺ ធំៗបានចេញចូល ផែស្ងួតបណ្តាលឱ្យកកស្ទះចរាចរណ៍ច្រើនម៉ោងក្នុងុមួយថ្ងៃៗ ។ ការបើក បររបស់រថយន្តធំៗឆ្លង កាត់តាមបណ្តោយផ្លូវវេងស្រេង ភាគច្រើនគ្មានសីលធម៌និងការ អត់ឱនអ្វីទេឱ្យតែមានឱកាស ពួកគេបើកយ៉ាងលឿនហើយ ស៊ីផ្លេលាន់កងរំពង ។

ប្រជាពលរដ្ឋក៏បានលើកឡើង ដែរថាពេលព្រលឹមឡើងចំពេល ដែលកម្មកររោងចក្រចូល ធ្វើការ គេសង្កេតឃើញក្រុមកម្មករដើរ ពេញទ្រូងផ្លូវ ឬរត់ឆ្លងផ្លូវដោយ គ្មានសណ្តាប់ធ្នាប់ ហើយជួន កាលម៉ូតូឬរថយន្តបានប៉ះជា មួយអ្នកថ្មើរជើងបង្កឱ្យមាន គ្រោះថ្នាក់ ។ នៅពេល ចេញពី ធ្វើការវិញនៅថ្ងៃត្រង់ ឬពេល ល្ងាចក្រុមកម្មករបានពពាក់ពពូន គ្នាទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ដែលលក់តាមចិញ្ចើម ផ្លូវកាន់តែធ្វើឱ្យមានការកកស្ទះ ចរាចរណ៍ខ្លាំង ឡើង ។

ក្រុមកម្មករដែលធ្វើដំណើរ ឆ្លងកាត់តាមផ្លូវវេងស្រេងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត ប្រសិនបើមិនយកចិត្តទុកដាក់ពី សុវត្ថិភាពផ្ទាល់ខ្លួនទេនោះ ។ ចំពោះអ្នកដំណើរដោយម៉ូតូ ក៏ ឧស្សាហ៍ជួបគ្រោះថ្នាក់ចរា ចរណ៍ដែរដូចជាពេលគេចពី អ្នកថ្មើរជើងអាចជ្រុលចង្កូត ចូលរថយន្តដឹកទំនិញធំៗ ។ ការដាក់ខឿនពុះចែកទ្រូងផ្លូវវេងស្រេងកាលពីពេលថ្មីៗ នេះ ហាក់ ដូចជាធ្វើឱ្យស្ថានភាពចរាចរណ៍ បានល្អប្រសើរខ្លះហើយ ប៉ុន្តែ ក្នុងរដូវភ្លៀងប៉ុន្មានខែ កន្លងមក នេះស្ថានភាពផ្លូវវេងស្រេងកាន់ តែយ៉ាប់យ៉ឺនជាងមុន ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅតាមបណ្តោយផ្លូវវេងស្រេង គ្មានបណ្តាញបង្ហូរទឹកស្អុយ និងកាកសំណល់គ្រប់គ្រាន់ទេ ។ ដូចជាក្នុងរដូវភ្លៀងទឹកបានដក់ពាសពេញទ្រូងផ្លូវវេង ស្រេងហើយ ប្រជាពលរដ្ឋដែលមានលំនៅ ដ្ឋានអមសង្ខាងផ្លូវវេងស្រេង បាននាំគ្នាចាក់ដីពី មុខផ្ទះឡើងខ្ពស់ជាងថ្នល់ ដូចនេះពេលភ្លៀង ម្តងៗ ទឹកត្រូវច្រាលពេញផ្លូវគ្មាន កន្លែងហូរ ចេញទេ ។

ទឹកដក់នៅលើផ្លូវជាច្រើនថ្ងៃ បណ្តាលឱ្យផ្លូវវេងស្រេងត្រង់ ចំណុចខ្លះក្លាយជាបែកភក់ ហើយ រថយន្តដឹកទំនិញធំៗបើកឆ្លងកាត់ បណ្តាលឱ្យក្លាយជាថ្លុកក្របីឬ ក្រហូងកាន់តែធំ និងជ្រៅឡើង។ ដល់ស្ថានភាពយ៉ាប់យ៉ឺនមែនទែនទាំងអ្នកថ្មើរជើងទាំងអ្នកធ្វើដំណើរ ដោយ ម៉ូតូ រួមទាំងរថយន្តនាំគ្នាបើកគេចក្រហូង ទាំងនោះបង្កឱ្យមានបញ្ហាកាន់ តែច្រើន ឡើង ។

អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ខ្លះមិនបានបំពេញតួនាទីអោយ បានត្រឹមត្រូវទេ គឺគិតតែ នាំគ្នា ចុះទៅយកប្រាក់ពីអ្នកលក់ដូរនៅ តាមចិញ្ចើមផ្លូវដើម្បីធ្វើមាន ធ្វើបានផ្ទាល់ខ្លួន ម៉្លោះ ហើយ អ្នកលក់ដូរចេះតែបន្តលក់ដូរដោយ គ្មានសណ្តាប់ធ្នាប់ដដែល ។ អាជ្ញាធរមូលដ្ឋាន តែងបានស្តីបន្ទោស ចំពោះក្រុមសណ្តាប់ធ្នាប់ខណ្ឌដង្កោដែលចុះទៅយកប្រាក់ពី ក្រុមអាជីវ ករលក់ដូរតាមចិញ្ចើមផ្លូវហើយនៅពេលមានបញ្ហាបែរជាបន្ទោសទៅលើអាជ្ញាធរមូលដ្ឋាន ។

បើក​ឡាន​ដឹក​ស្រាបៀរ​​របូត​ទ្វារ​​ធ្លាក់​ ស្រាបៀរ​ប៉ះ​មនុស្ស​២​នាក់​របួស​ស្រាល

កម្ពុជាថ្មី
កំពង់ឆ្នាំង ៖ នៅ​ម៉ោង ៦​និង​៥០​នាទី ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​ចំណុច​លើ​ផ្លូវ​ជាតិ លេខ​៥ ផ្លូវ​កោង​មុខ​សាលា​បំពេញ​វិជ្ជា​ខេត្ត ក្នុង​ភូមិ​កណ្ដាល សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន ករណី​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ស្រាល។

សមត្ថកិច្ច ​នគរបាល ក្រុង​កំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា​​ម៉ោង​ខាង​លើ រថយន្ត​ម៉ាក​កូរ៉េ ១​គ្រឿង ដឹក​ស្រាបៀរ​ឲ្យ​ក្រុមហ៊ុន ANCHOR ពាក់​ស្លាក​លេខ ច៩០៧៨ ភព២ បាន​បើក​ពី​ត្បូង​មក​ជើង​មក​ដល់​ចំណុច​ខាង​លើ ជា​ផ្លូវ កោង ក៏​របើក​ទ្វារ​ចំហៀង​ខាង​ស្ដាំ​របស់​រថយន្ត ធ្លាក់​ស្រាបៀរ​ជាង​៥០​កេះ មក​លើ​ផ្លូវ​ជាតិ បណ្ដាល ឲ្យ​ប៉ះ​អ្នក​ជិះ​កង់​ម្នាក់ និង​អ្នក​ជិះ​ម៉ូតូ​ម្នាក់​រង​របួស​ស្រាល។

អ្នក​ បើក​បរ​រថយន្ត​នោះ​ឈ្មោះ​​ម៉ក់ សំអុល អាយុ​២២​ឆ្នាំ ភេទ​ប្រុស រស់​នៅ​ភូមិ​ស្មែត ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ស្រាបៀរ ANCHOR ។ ជន​រងគ្រោះ​ទី​១​ឈ្មោះ នូ សុបូរ៉ានី អាយុ​១១​ឆ្នាំ ភេទ​ស្រី​​ជិះ​កង់​ជា​សិស្ស​សាលា ត្រូវ​បាន​គេ​សំរុះ​សំរួល​សង​លុយ​ចំនួន​១០​ម៉ឺន​រៀល។ ឯ ជន​រង​គ្រោះ​ទី​២​ឈ្មោះ តូច យ៉េន អាយុ​៤២​ឆ្នាំ ភេទ​ប្រុស ជិះ​ម៉ូតូ មិន​ទាន់​ចូល​ខ្លួន​មក​ដោះស្រាយ​ទេ កំពុង​ព្យាបាល​របួស។ ករណី​គ្រោះ​ថ្នាក់​នោះ សមត្ថកិច្ច​និយាយ​ថា មក​ពី​អ្នក​បើក​បរ​រថយន្ត​ប្រហែស ភ្លេច​ចាក់​សោរ​ទ្វារ​ចំហៀង​​រថយន្ត ទើប​ពេល​បើក​ដល់​ផ្លូវ​កោង​បត់​ទ្វារ​ចំហៀង​របស់​រថយន្ត​រអិល​របើក​ឡើង ហើយ​កេះ​ស្រាបៀរ​ក៏​រអិល​ធ្លាក់​មក​ប៉ះ​ចំ​អ្នក​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ ផ្លូវ​តែ​ម្ដង។

រថយន្ត ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទុក​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​ជាមួយ​ជន​រង​គ្រោះ៕

អានបន្ថែម

Friday, June 4, 2010

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០០៩​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ខាតបង់​២៤៨​លាន​ ដុល្លារ

កោះសន្តិភាព
កោះឯករាជ្យ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ សិក្សា​របស់​អង្គការ​ជន​ពិការ​អន្ដរជាតិ​បែ​ល ហ្ស៊ិ​ក បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០០៩ គ្រោះ ថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខាត បង់​ថវិកា​អស់​ប្រមាណ​២៤៨​លាន​ដុល្លារ ។ បើសិនជា​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ទេ ថវិកា ទាំងនេះ​អាច​យក​ទៅ​កសាង ឬ​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​ជា​ច្រើន ប្រយោជន៍​ដល់​សង្គម​ជាតិ​ដូច​ជា​សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ។ ការ​ផ្សព្វផ្សាយ​របាយ ការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សិក្ខា សាលា​ប្រចាំឆ្នាំ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​៣១ ឧសភា ២០១០ នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ ។

លោក​អ៊ឹ​ង ជុន​ហួរ អគ្គនាយក​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​មាន ប្រសាសន៍​ក្នុង​សិក្ខាសាលា​ថា បច្ចុប្បន្ន​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ក្លាយ​ទៅ ជា​វិញាសា​ដ៏​ចម្បង និង​ក៏​ជា​ការ​ព្រួយបារម្ភ របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ចាត់​ទុក​ថា គ្រោះថ្នាក់​ចរាចរណ៍​ជា​មហន្ដរាយ​ដ៏​ធំ​ទី​៣ បន្ទាប់​ពី​ជំងឺអេដស៍ ។ លោក​អ៊ឹ​ង ជុន​ហួរ បន្ដថា ជាក់ស្ដែង​តាម​របាយការណ៍​ប្រចាំឆ្នាំ ២០០៩​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​១២.៥៣៨​ករណី ជន​រង​គ្រោះ​សរុប ២១.៥១៩​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ចំនួន​១.៧១៧​នាក់ រង​របួស​ធ្ងន់ធ្ងរ​ចំនួន ៧.០២២​នាក់ និង​របួសស្រាល​២២.៧៨០នាក់ ។

ដកស្រង់ពី

ប៉ូលិស​ចរាចរ​ស្រវឹង​ភ្លេច​ច្បាប់ ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ដួល​សន្លប់

កោះសន្តិភាព
កោះឯករាជ្យ

ខេត្ដបាត់ដំបង ៖ ការ​បើកបរ​ពេលស្រវឹង​ត្រូវ​បាន​ហាម​ដាច់ខាត​ដោយ​ច្បាប់ ស្ដី​ពី​ចរាចរណ៍ ហើយ​ច្បាប់​នេះ​ទៀត ក៏​ត្រូវបាន​អនុវត្ដ​ដោយ​មន្ដ្រី​នគរបាល​ចរាចរ​ដែរ ។ ផ្ទុយ​ទៅ​វិញ មន្ដ្រី​នគរបាល​ចរាចរ​ក្រុង​បាត់ដំបង​មួយ​រូប ទំនង​ភ្លេចខ្លួន គាត់​បាន​ផឹកស៊ី​ស្រវឹង​ជោកជាំ រួច​ជិះ​ម៉ូតូ​ដួល​ពីរ​បី​ត្រឡប់ម្នាក់ឯង​រហូត​ដល់​សន្លប់​បាត់​មាត់​ឈឹង​ ឈាមជោក​ពេញ​ខ្លួន ថែម​ទាំង​មិន​ពាក់មួក​សុវត្ថិភាព​ទៀត ។ សាក្សី​ដែល​បាន​ជួយ​សង្គ្រោះ និយាយ​ថា មន្ដ្រី​នគរបាល​ចរាចរ​រូប​នេះ​ជិះ ម៉ូតូ​ដួល​ខ្លួនឯង​លើ​ផ្លូវ​ក្រួស​ក្រហម​ក្នុងភូមិអូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២ មិថុនា ដោយ​គ្មាន​អ្នក​ណា​ពញាក់​គាត់​ទេ​។

មន្ដ្រី​ចរាចរ​ដែល​ផឹក​ស្រវឹង​រហូត​ភ្លេច បំរាម​នេះ​ត្រូវ​គេ​ប្រាប់​ថា ឈ្មោះ​កុសល ជា មន្ដ្រី​នគរបាល​ក្រុង​បាត់ដំបង ។ បុរសចំណាស់​ម្នាក់​ដែល​ឃើញ​សកម្មភាព​មន្ដ្រី នគរបាល​នេះ​ដួល​ផ្ទាល់​ភ្នែក​និយាយ​ថា គាត់បានឃើញ​មន្ដ្រី​នគរបាល​នោះ​ជិះ​ម៉ូតូ​យ៉ាងលឿន ប៉ុន្ដែ​ភ្លាម​នោះ​ស្រាប់តែ​ដួល​ប្រាវ ។ លុះ​ពេល​គាត់​ស្ទុះ​ទៅ​មើលស្រាប់តែ​ឃើញ នគរបាល​ចរាចរ​ម្នាក់​នោះ​ដួល​សន្លប់​ស្ដូក មាន​ឈាម​ជោក​ដោយ​បែក​មុខ​បែក​មាត់ ហើយ​ធុំក្លិន​ស្រា​ទៀត​ផង ។ គាត់​និយាយ​ថា មន្ដ្រី​នគរបាល​នេះ​ស្រវឹង និង​ជិះ​ម៉ូតូ​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព​ទៀត ។ បើពិនិត្យ​ស្នាម​ដួល គឺ​ម៉ូតូ​គាត់​អូស​ប្រហែល​១០ ម៉ែត្រ​ជិះ​ដួល​ម្នាក់ឯង​គ្មាន​អ្នក​ណា​ប៉ះ​គាត់ទេ ។

ទោះបីជា​បែប​ណា ក្រោយ​ពី​កើតហេតុបន្ដិច ត្រូវ​បាន​គេ​ទាក់ទង​ទៅ​ការិយាល័យ នគរបាល​ចរាចរ​ខេត្ដ ដើម្បី​យក​រថយន្ដ​មក ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ មន្ដ្រី​នគរបាល​ចរាចរ​ខេត្ដ​និយាយ​ថា គេ​បាន​បញ្ជូននគរបាល​ភ្លេច​ច្បាប់​រូប​នេះ​ទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដបាត់ដំបង ។ សមត្ថកិច្ច​បាន​ប្រាប់​ថា បើ​ពិនិត្យ​លើ​មុខ របួស​មិនសូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ប៉ុន្ដែ​បុរស​នេះ សន្លប់​ធំ ដោយសារ​ជាតិ​អាកុល​ក្នុង​ខ្លួន​ច្រើន លើសលប់​ពេក ។ ការ​ប្រព្រឹត្ដិ​របស់​មន្ដ្រី នគរបាល​ចរាចរ​រូប​នេះ​បាន​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ ប្រជាពលរដ្ឋ ដែល​គាត់​ជា មន្ដ្រី​នគរបាល​ចរាចរ​តែង​ដាស់តឿន​គេ​កុំឱ្យបើកបរ​ពេល​ស្រវឹង ហើយ​ត្រូវ​ពាក់មួកសុវត្ថិភាព​តែ​ខ្លួន​គាត់​បែរជា​មិន​គោរព​ទៅវិញ ។

ដកស្រង់ពី

រថយន្ដ​២​គ្រឿង​បុក​គ្នា​វាត់​កន្ទុយ​ប៉ះ​ម៉ូតូ​២​គ្រឿង​របួសធ្ងន់​៤​ស្រាល​ ១

កោះសន្តិភាព
កោះឯករាជ្យ

ខេត្ដពោធិ៍សាត់ ៖ រថយន្ដ​ពីរ​គ្រឿង បាន​បុក​គ្នា​លាន់​ដូច​រន្ទះ​រួច​ហើយ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​២​គ្រឿង​ទៀត បណ្ដាល​ឱ្យ​មនុស្ស​៤​នាក់ រង​របួសធ្ងន់ និង​ម្នាក់​រង​របួសស្រាល ដោយ សារ​គេច​រទេះដឹក​ទឹកកក ។ គ្រោះថ្នាក់​ដ៏​រន្ធត់ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង ២២​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២ ឧសភា ២០១០ លើ កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងកើត ស្ពាន​ស្វាយដូនកែវ ចំងាយ​២០០​ម៉ែត្រ ស្ថិត នៅ​ក្នុង​ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ។លោក​ង៉ា​ន វ៉ា​ន់​នី មន្ដ្រី​ប៉ូលិស​ចរាចរ​ផ្លូវ គោក​ខេត្ដ​ឱ្យ​ដឹង​ថា រថយន្ដ​បង្ក​គ្រោះថ្នាក់​ទី​១ ម៉ាក​កាម​រី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២G​-៨១៣៥ និង​រថយន្ដ​ទី​២ ប្រភេទ បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ២​N​-១០៤៩ ។ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ដ កាម​រី ពណ៌​សំបក​ឪឡឹក ធ្វើ​ដំណើរ​ពី​លិចទៅ កើត ឯ​រថយន្ដ​បា​ឡែ​ន​មក​ពី​កើត​ទៅ​លិច បញ្ច្រាសទិស​គ្នា ។

លុះ​ទៅ​ដល់​ចំណុច​ខាង លើ​នា​វេលា​ម៉ោង​៤​និង​២២​នាទី​ទៀប​ភ្លឺ​នោះ រថយន្ដ​ពណ៌​សំបក​ឪឡឹក បាន​គេច​រទេះដឹក ទឹកកក​មក​ខាងឆ្វេង​ដៃ ប៉ុន្ដែ​មិន​ផុត​ក៏​បុក បញ្ឆិត​បន្ដិច​ធ្លាក់​ទឹកកក​បែក​ពេញ​ថ្នល់​ជ្រុល ចង្កូត​ហួស​គំនូស​ទ្រូងផ្លូវ​ទៅ​បុក​រថយន្ដ បា​ឡែ​ន ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស គ្នា​លាន់​ដូច​រន្ទះ ហើយ​រថយន្ដ​បា​ឡែ​ន​នោះ បាន​ខ្ទាត​វិល​គូទ​ទៅ​ប៉ះ​អ្នក​អង្គុយ​លើ​ម៉ូតូ​២ គ្រឿង ដែល​ឈប់​ទន្ទឹម​គ្នា​នៅ​ខាងត្បូង​ផ្លូវ ។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ក្នុង ហេតុការណ៍​គ្រោះថ្នាក់​នេះ បណ្ដាល​ឱ្យ មនុស្ស​៤​នាក់ រង​របួសធ្ងន់ គឺ​១-​ឈ្មោះ​ហួ​ន ចំរើន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ នៅ​ខេត្ដ​បន្ទាយ មាន​ជ័យ ជិះ​ក្នុង​រថយន្ដ​ពណ៌​សំបក​ឪឡឹក ២-​ឈ្មោះ​ហេង សុដន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ខេត្ដបាត់ដំបង ជា​អ្នក​បើករថយន្ដ​ពណ៌ សំបក​ឪឡឹក ៣-​ឈ្មោះ​ស ថា​ច ភេទ​ស្រី អាយុ​៤៤​ឆ្នាំ នៅ​ភ្នំពេញ ជិះ​ក្នុង​រថយន្ដ បា​ឡែ​ន និង​៤-​ឈ្មោះ​ភូ អ៊ឹម ភេទ​ស្រី អាយុ ៤៧​ឆ្នាំ នៅ​ឃុំ​ស្វាយដូនកែវ ជា​ម្ចាស់​ម៉ូតូ និង ម្នាក់​ទៀត​របួសស្រាល​ឈ្មោះ​ឃាន ស្រី​ទូច ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ឃុំ​ស្វាយដូនកែវ ជា​ម្ចាស់​ម៉ូតូ​។

អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ EMERGENCY ខេត្ដបាត់ដំបង ឯ​រថយន្ដ​បង្ក​គ្រោះថ្នាក់​ដែល ខូច​ខ្ទេច​មុខ​ទាំង​ពីរ​គ្រឿង​បាន​ស្ទូច​ដឹក​យក មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ពោធិ៍សាត់ ដើម្បី​ដោះស្រាយ ។លោក​វរសេនីយ៍ត្រី រស់ ចំរើន ប្រធាន ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​ខេត្ដ​ឱ្យ ដឹង​ថា រថយន្ដ​ពណ៌​សំបក​ឪឡឹក​ជា​អ្នក​ខុស ទាំងស្រុង ព្រោះ​បើក​លឿន​គេច​ពី​រទេះដឹក ទឹកកក​ឆ្លង​គំនូស​ផ្លូវ​មក​បុក​រថយន្ដ​បា​ឡែ​ន ដែល​កំពុង​បើក​ខាងស្ដាំ​ដៃ​ត្រឹមត្រូវ ប៉ុន្ដែ រថយន្ដ​ពណ៌​សំបក​ឪឡឹក​នោះ​មាន​ប័ណ្ណ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​យើង​នឹង​ធ្វើការ ដោះស្រាយ​ទៅ​តាម​ច្បាប់ ។

ដកស្រង់ពី