បញ្ហាគ្រោះថ្នាក់ចរាចរណ៌នៅ តែជាករណីចម្បង និងជាការព្រួយបារម្ភ គ្រាន់តែចន្លោះពេល ៥ ម៉ោងប៉ុណ្ណោះ មនុស្ស ២ នាក់បានស្លាប់ ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៌ពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ ខណ្ឌ តែមួយ។
ករណីទី ១: កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៩ វេលាម៉ោង ១៧ និង ៣០ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៌មួយ បានកើត ឡើងនៅមុខភោជនីយដ្ឋានសម្រស់បុបា្ផ ស្ពានដែក តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ គ្រោះថ្នាក់ចរាចរណ៌នេះគឺបង្កឡើង ដោយរថយន្ដលាយស៊ីម៉ង់ត៍ ពណ៌ស ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 5A0155បើកបរដោយបុរសមិនស្គាល់ ឈ្មោះ បានបើកកៀរ ស្ដ្រីម្នាក់ដែលជិះ ម៉ូតូម៉ាកឆាលី ពណ៌ទឹកប៊ិច ពាក់ស្លាក លេខ ភ្នំពេញ 1N 5237 បណ្ដាល ឱ្យអ្នក ជិះម៉ូតូ ឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ ២០ ឆ្នាំ ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ នារីរងគ្រោះមានស្រុកកំណើតនៅ ភូមិ ស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ សព្វថ្ងៃមកស្នាក់នៅភ្នំពេញ ប្រកបមុខរបរ ជាអ្នកសំអាងការ។
មន្ដ្រីនគរបាលចរាចរណ៍បានឱ្យដឹងថា តាមសាក្សី ដែលនៅជិតកន្លែងកើតហេតុ បានអះអាងប្រាប់សមត្ថកិច្ចថា មុនពេល កើតហេតុ រថយន្ដលាយស៊ីម៉ងត៍ បើកបរ ក្នុងទិសដៅពីបឹងទំពុនទៅអតីតស្ពានដែក ស្ទឹងមានជ័យ (ពីកើតទៅលិច) ចំណែក ម៉ូតូរបស់ស្ដ្រីរងគ្រោះធ្វើដំណើរស្របទិស គ្នាជាមួយរថយន្ដ។ ពេលទៅដល់ជិត ភោជនីយដ្ឋានសម្រស់ បុបា្ផស្ពានដែក ស្រាប់តែរថយន្ដលាយស៊ីម៉ង់ត៍ខាង លើកៀរដៃចង្កូតម៉ូតូរបស់នារីរងគ្រោះ ហើយពេលនោះ ម៉ូតូខ្ទាតចេញមកខាង ក្រៅ។ ចំណែកនារីរងគ្រោះ ត្រូវរថយន្ដ លាយស៊ីម៉ង់ត៍បុកអូសផ្ទប់នឹងផ្លូវដាច់ខោ អាវខ្ទេចខ្ទី រងរបួសធ្លាយពោះខាងឆ្វេងនិង ដើមទ្រូងដាច់ដោចគ្រប់កន្លែង អូសចម្ងាយ ប្រមាណជិត ១០ ម៉ែត្រពីចំណុចកៀរ។
បន្ទាប់ពីជួបគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ ព្រះសីហនុ តែជាអកុសលមច្ចុរាជ មិនប្រណី ឡើយ បានឆក់យកជីវិតនាងទាំងវ័យ ក្មេងខ្ចី។ ក្រោយពីកើតហេតុបុកមនុស្ស អ្នកបើកបររថយន្ដលាយស៊ីម៉ង់ត៍ បានទុក រថយន្ដចោល ហើយរត់គេចខ្លួនបាត់។ ចំណែករថយន្ដបង្កនិងម៉ូតូរបស់នារីរង គ្រោះអូសយកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់។
ករណីទី ២ ក្នុងថ្ងៃដដែលនេះ ចន្លោះ ពេល ៥ ម៉ោង នៃការបុកស្ដ្រីខាងលើស្រាប់ តែនៅវេលាម៉ោង ២៣ និង ៣០ នាទី មាន កើតករណីគ្រោះថ្នាក់ចរាចរមួយផ្សេង ទៀតនៅចំណុចម្ដុំវិហារឥស្លាម តាម បណ្ដោយផ្លូវលេខ ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ ស៊ូ សារឿន អាយុ ៤០ ឆ្នាំ មុខរបរជាកម្មករសំណង់ ស្លាប់នៅនឹង កន្លែងកើតហេតុ។ ជនរងគ្រោះមានស្រុក កំណើតនៅភូមិក្រហមក ឃុំចន្ទ្រី ស្រុក រមាសហែក ខេត្ដស្វាយរៀង។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹង ថា មុនពេលជួបគ្រោះថ្នាក់នេះបុរសដែលជា ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាក C100 ពណ៌ខ្មៅ ពាក់ស្លាកលេខ z-3538 PB1 ជិះតែម្នាក់ឯង ក្នុងទិសដៅពីព្រែក ប្រាមកច្បារអំពៅ ស្រាប់តែមកដល់ចំណុច កើតហេតុ ហើយផ្លូវនៅកន្លែងនេះមានរាង កោង ជនរងគ្រោះខាងលើបានបើកម៉ូតូ ទៅបុកនឹងបង្គោលភ្លើងពេញទំហឹងតែម្ដង ធ្វើឱ្យជនរងគ្រោះបោកផ្ទប់នឹងបង្គោល ភ្លើង ហើយដួលត្រឡប់ក្រោយបោកក្បាល ស្លាប់នៅលើផ្លូវតែម្ដង។
ក្រោយពីកើតហេតុ ក្រុមគ្រួសារបុរសរងគ្រោះបានមកដល់ ហើយអះអាងឱ្យដឹងថា ជនរងគ្រោះរូបនេះទើបចេញពីផឹកស៊ី ជាមួយបងប្អូននៅក្នុងការដ្ឋានសំណង់មួយ កន្លែងនៅបឹងព្រលឹត ហើយមានសភាព ស្រវឹង។ ក្រោយពីផឹកស៊ីរួច ក៏ទាញម៉ូតូជិះ សំដៅមកផ្ទះនៅភ្នំពេញ តែបែរជាមកបុក នឹងបង្គោលភ្លើងស្លាប់នៅនឹងកន្លែងកើត ហេតុតែម្ដង។
មន្ដ្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ករណីឧប្បត្ដិហេតុបុកបង្គោលភ្លើងស្លាប់ ខ្លួនឯងនេះ ត្រូវបានក្រុមគ្រួសារយកសាកសពនិងម៉ូតូជនរងគ្រោះទៅកាន់ស្រុក កំណើតនៅខេត្ដស្វាយរៀងទាំងយប់ ព្រោះមិនប៉ះពាល់ដល់អ្នកដទៃ។ មន្ដ្រីនគរ បាលចរាចរណ៍រូបនោះ បានបញ្ជាក់ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៌ទាំងពីរលើកនេះគឺ កើតឡើងដោយសារការ បើកបរ មិនគោរព ច្បាប់ចរាចរណ៍ ដូចនេះសូមអ្នកធ្វើចរាចរ លើផ្លូវជាតិទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពេលបើកបរកុំផឹកជាតិស្រវឹង និងចេះអធ្យាស្រ័យឱ្យគ្នាទៅ វិញទៅមកទើបបានសុខ។
ដកស្រងពីការសែតដើមអម្ពិល
Milan Martić
-
← Previous revision Revision as of 14:28, 7 November 2026
Line 29: Line 29:
| party = [[Serb Party of Socialists]]
| party = [[Serb Party of Socialists]...
2 hours ago

No comments:
Post a Comment