Tuesday, March 16, 2010

ទួ​រី​ស​បើក​វ៉ា​កាម​រី​បុក​ម៉ូតូ​ស្លាប់​បន្ដបន្ទាប់​២​នាក់ របួសធ្ងន់​ម្នាក់​លើ​ផ្លូវជាតិ​លេខ​១១

កោះសន្តិភាព​ ​Narin
ខេត្ដព្រៃវែង ៖
កាលពី វេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី៤ មករា កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ១១ ចន្លោះពី តំបន់អ្នកលឿងត្រើយខាងកើតទៅកាន់ក្រុងព្រៃវែង ។ គ្រោះថ្នាក់នេះកើតឡើងដោយសាររថយន្ដទួរីស១២កៅអី និងរថយន្ដកាមរី បើកជែងគ្នា ហើយរថយន្ដទួរីសជ្រុលទៅបុក ម៉ូតូធុនសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅពេញ ទំហឹងចំពីមុខធ្វើឱ្យរថយន្ដផុងក្បាល ឯម៉ូតូ រួញដូចដឹកដឿ ។ចំណែកអ្នកបើកម៉ូតូបាក់ក និងបាក់ជើងហើយស្លាប់នៅនឹងកន្លែង រីឯអ្នក ជិះពីក្រោយពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និង បានស្លាប់ម្នាក់ទៀតពេលនាំទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើងនៅ ចំនុចភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ។ បើតាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដទាំងពីរគ្រឿងបានវ៉ាគ្នាចុះឡើងៗយ៉ាងប្រកៀកប្រកិត ដោយធ្វើដំណើរពីត្បូងទៅជើង លុះទៅដល់ចំណុចខាងលើ វាក់ជាមួយម៉ូតូមួយគ្រឿងដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា ដោយម៉ូតូឌុបធ្ងន់មានគ្នាដល់ទៅបីនាក់ហើយនៅពីមុខមានដាក់អង្ករ ១ការុងផង ទើបអ្នកបើកម៉ូតូពិបាកយកចង្កូតគេចពីរថយន្ដក៏បណ្ដាលឱ្យមាន គ្រោះថ្នាក់ ។រថយន្ដទួរីសដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ពាក់ស្លាកលេខ ភ្នំពេញ 2M 1841 ដែលក្រោយកើតហេតុអ្នកបើកបរបានរត់
គេចខ្លួនបាត់បន្សល់ ទុកអ្នកជិះពេញរថយន្ដ ។ ចំណែកម៉ូតូរងគ្រោះធុនសេ១២៥ ស៊េរី ២០០៤ ពាក់ស្លាកលេខភ្នំពេញ 1V
0810 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះថុល ផល្លា ភេទ ប្រុស អាយុ៣០ឆ្នាំ ពាក់អាវដៃវែង ពណ៌ ស្វាយ ស្លៀកខោខូវប៊យ (ស្លាប់) ។អ្នករង គ្រោះនេះនៅភូមិសាឡូងលាប ឃុំព្រៃឃ្នេស ស្រុកមេសាង ។ រីឯអ្នកជិះពីក្រោយ២នាក់ ដែលរងរបួសធ្ងន់ មានអាយុប្រហាក់ប្រហែល គ្នាម្នាក់ឈ្មោះសៀម សេង មានទីលំនៅ ភូមិព្នៅ ឃុំព្រៃឃ្នេស ស្រុកមេសាង និង ម្នាក់ទៀតឈ្មោះសោម សេន អាយុជាង ៣០ឆ្នាំ រងរបួសបែកក្បាលហូរឈាមស្រោច ពេញមុខ ។
លោកសារឿន ហ៊ុន នាយប៉ុស្ដិ៍រដ្ឋបាល ប្រចាំការនៅកន្លែងកើតហេតុបានទំនាក់ ទំនងទៅក្រុមគ្រួសារជនរងគ្រោះនេះតាម
រយៈលេខទូរស័ព្ទនិង អត្ដសញាណប័ណ្ណដើម្បីយកសពទៅេធ្វើបុណ្យតាមប្រពៃណី និង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះ ។ ចំណែករថយន្ដនិងម៉ូតូនាំយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំបាបោង និងធ្វើកំណត់ហេតុដើម្បីបញ្ជូនទៅសាលា ដំបូង ។

No comments: