Tuesday, March 23, 2010

បោះពួយ​បុក​ចូល​ផ្ទះ​កណ្ដាល​យប់​ម្ចាស់ផ្ទះ​ភ័យ​បះសក់​របួស​២​នាក់

កោះសន្តិភាព
រាជធានី​ភ្នំពេញ ៖ មនុស្ស​ក្នុង​ក្រុមគ្រួសារ​មួយ​បាន​ភ្ញាក់ពីដេក​ភ័យ​បះសក់ ក្រញាងស្លន់ស្លោ​កណ្ដាលរាត្រី ផ្អើល​ស្ទុះ ចេញពី​កន្លែងដេក​គ្រប់​ៗ​គ្នា ខណៈ​រថយន្ដ ម៉ា​កតា​កូ​ម៉ា​១​បាំង​កន្លះ របស់​ជនជាតិ​កូរ៉េ ពាក់​ស្លាក​លេខ ភ្នំពេញ ២​ភព​៤៩៨៤ បាន​បើក បោះពួយ​បុក​ចូល​លំនៅ​ឋាន​របស់​ពួក​គាត់បណ្ដាល​ឱ្យ​អ្នកបើកបរ​ជា​ជនជាតិ​ កូរ៉េ និង​ស្ដ្រីរួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់ ត្រូវ​គេ​បញ្ជូន​ទៅ កាន់​មន្ទីរពេទ្យ​ឯកជន ។
គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ ខែមីនា នៅ ចំណុច​ផ្ទះ​លេខ​១៣០ ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ បង្ក​ឱ្យ​ទ្វារផ្ទះ និង​ជញ្ជាំង​រង​ការ​ខូចខាត ធ្ងន់ធ្ងរ ចំណែក​ម្ចាស់ផ្ទះ​ពុំ​រង​របួស​ឡើយ ប៉ុន្ដែបង្ក​ឱ្យ​ភ្ញាក់ពីដេក​ភ័យ​បះសក់​ក្រញាងរត់​ស្ទុះ ទាំង​មមិងមមាំង សំដៅ​មក​រក​មាត់ទ្វារ​មុខផ្ទះ ដើម្បី​ពិនិត្យ​មើល​ហេតុការណ៍​ឱ្យ​ច្បាស់ បន្ទាប់​ពី​ស្នូរ​បុក​ទ្វារ​លាន់​គ្រាំ​ង​ឡើង ។ អ្នកបើកបរ​ឈ្មោះ Park Young Deok ជា​ជន ជាតិ​កូរ៉េ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន JONGRO ELECTRIC Co. LTD ស្នាក់​នៅផ្ទះ​លេខ២៤​B ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ បាន​រង​របួសធ្ងន់ ។ ចំណែក​ស្ដ្រីរួម​ដំណើរ​គេ​ពុំ​ស្គាល់ឈ្មោះ​ឡើយ ។

No comments: