

កម្ពុជាថ្មី
ខេត្តពោធិសាត់ ៖ រថយន្តមួយគ្រឿងប្រភេទហុងឡ ចំណុះមួយតោនកន្លះ បានបើកវេរចង្កូត ពេញផ្លូវជាតិលេខ៥ រួចហើយក៏ធ្លាក់ផ្លូវជាតិក្រឡាប់ត្រឡប់ត្រឡិនចាក់អន្ទង់ និងកង្កែបចោលពេញស្រែ ខូចខាតរថយន្តអស់មួយចំនួន ឯមនុស្សបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នោះបានកើត ឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០ ត្រង់ចំណុចខាងលិចស្រង់តូច ចំងាយ១៥ម៉ែត្រ ស្ថិតក្នុង ភូមិស្រះម្កាក់ សង្កាត់រលៀប ក្រុងពោធិសាត់។
តាម សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយប្រាប់កម្ពុជាថ្មីថា រថយន្តមួយគ្រឿងប្រ ភេទហុកឡ ពណ៌ខៀវ ម៉ាក CHNTCL ពាក់ផ្លាកលេខ ក្រុងប៉ៃលិន 2A 0498 បើកបរដោយឈ្មោះ ប៉េង គឹមលឹម ភេទប្រុស អាយុ៤៧ឆ្នាំ និងអ្នកជិះជាមួយរងរបួសធ្ងន់ មានឈ្មោះ ខឿន អាយុ៥៤ឆ្នាំ ដែលមានទីលំនៅភូមិឃុំព្រែកព្រះស្ដេច ស្រុកនិងខេត្តបាត់ដំបង បានធ្វើចរាចរពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដោយមានដឹកកង្កែប និងអន្ទង់។ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះបានរេចង្កូតពេញផ្លូវ ទំនងជាអ្នកបើកងងុយដេក បានប្រហែល១០០ម៉ែត្រ ក៏ក្រឡាប់ធ្លាក់ផ្លូវខាងស្ដាំដៃ នៃខាងត្បូងផ្លូវ៕
No comments:
Post a Comment