ច័ន្ទ,
កម្ពុជាថ្មី
ខេត្ត ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ គួរឲ្យស្រៀវអាចប្រៀបដូចជា ឈុតថត កុនហូលីវូត របស់អាមេរិកមួយបានកើតឡើង កាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃទប់ សង្កាត់ព្រៃអង្គុយ ក្រុងបាវិត ខេត្តស្វាយ រៀង។
ប្រភព ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងបើកយ៉ាងលឿន តាមបណ្ដោយផ្លូវ ជាតិលេខ១ ពីភ្នំពេញសំដៅទៅក្រុងបាវិត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជួបនឹងគ្រោះ ថ្នាក់ចរាចរណ៍ ដោយសត្វគោដើរឆ្លងថ្នល់ ក៏វ៉ាក់អឺជាន់ហ្រ្វាំង កាច់ចង្កូតធ្លាក់ពីថ្នល់ទៅបុកទួល រួច ហោះឡើងក្រឡាប់បួនប្រាំត្រឡប់ ទើបធ្លាក់មកផ្ងារជើងឡើងលើ បណ្ដាលឲ្យអ្នកបើកឡាននោះ ត្រូវឡានគាបជាប់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ជន រងគ្រោះទី១ឈ្មោះ លឹម មករា អាយុ៣០ឆ្នាំ ស្លាប់ភ្លាមៗ ជាអ្នកបើកបរ មានទីលំនៅភូមិ ព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ទី២ឈ្មោះ មាស បញ្ញា ភេទប្រុស អាយុ២០ឆ្នាំទីលំនៅភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រងរបួសយ៉ាងធ្ងន់ធ្ងរ។ សមត្ថកិច្ចបានបន្ថែមថា រថយន្តដែលក្រឡាប់នោះម៉ាកកាមរី ស៊េរី៩៣ ចង្កូតឆ្វេង ពណ៌ស្លែចាស់ ពាក់ផ្លាកលេខ ច.៨៨៨១ ភព.២ ។ ក្រោយពីធ្វើការត្រួតពិនិត្យរួច ខាងសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី រីឯអ្នក រងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជីភូ ចំណែករថយន្តសមត្ថកិច្ចធ្វើ កំណត់ហេតុ ប្រគល់ជូនម្ចាស់វិញ។ គ្រោះថ្នាក់គួរឲ្យស្រៀវសាច់មួយករណីនេះ គឺជាសារមួយជូនអ្នកបើកបរតាមបណ្ដោយផ្លូវជាតិទាំងអស់ ឲ្យមានការប្រុង ប្រយ័ត្ន៕
Neon (service)
-
← Previous revision Revision as of 07:54, 15 May 2026
Line 3: Line 3:
{{Infobox company
{{Infobox company
| name = Neon
| name = Neon
| logo = NeonLogo....
28 minutes ago

No comments:
Post a Comment