Monday, May 3, 2010

២​នាក់​បងប្អូន​ជីដូនមួយ​ស្លាប់​នៅ​នឹងកន្លែងដោយសារ​ឡាន​កាម​រី​ចង្កូត​ ស្ដាំបើក​វ៉ា

កោះសន្តិភាព
(ប្រុសកោះ)

ខេត្ដកណ្ដាល ៖ មនុស្ស​២​នាក់​បងប្អូនជីដូនមួយ​ប្រុស​-​ស្រី​បាន​ស្លាប់​នៅ​នឹង​កន្លែងលើ​ កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​មួយ​កាលពីវេលា​ម៉ោង​៦​ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១០ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខណៈ​ដែល​វិល​ត្រឡប់មក​ពី​ទទួលទាន​អាហារ​មង្គលការ​គេ​វិញ ហើយ​ស្រាប់តែ​ត្រូវ​រថយន្ដ​កាម​រី​បើកបរបញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង ។

រថយន្ដ​កាម​រី​បង្ក​ហេតុនេះ​ចង្កូត​ស្ដាំពាក់ស្លាក​លេខ​ ភ្នំពេញ 2F-0655 អ្នកបើកបរ​បានរត់គេច​ខ្លួន​បាត់ ខណៈ​ដឹង​ថា មាន​មនុស្សស្លាប់​ដោយសារ​គ្រោះថ្នាក់​នេះ ។ អ្នក​បើកម៉ូតូ C100 ស៊េរី​ឆ្នាំ​២០០០ ឈ្មោះ​យ​ន តាក់ ភេទ​ប្រុស អាយុប្រមាណ​៤០​ឆ្នាំ អ្នក​ជិះពីក្រោយ​ឈ្មោះ​ចាន់ នី ភេទ​ស្រី អាយុ ប្រមាណ​៤០​ឆ្នាំ ទាំង​ពីរ​នាក់​ប្រុស​-​ស្រី​នេះ ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នាបាន​ស្លាប់​នៅនឹង​កន្លែង ពេល​វិល​ត្រឡប់​មក​ពី​ទទួលទានអាហារ​មង្គលការ​គេ ។ សព​អ្នក​ទាំង​២​ត្រូវបាន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​លំនៅឋាន​ភូមិ​ត្រ ​ញំ​ងរ​កា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ឱ្យ​ដឹងថា ម៉ូតូ និង​រថយន្ដ​កាម​រី​ចង្កូត​ស្ដាំ​នេះ​បាន​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា គឺ​ម៉ូតូ​បើក​ចេញពី​ទិសខាងកើត​ទៅ​លិច ឯ​ឡាន​បើក​ចេញពី​ទិសលិចទៅ​កើត​វិញ ហើយ​ឡាន​កាម​រី​នេះ​បើក​វ៉ាឡាន​មួយទៀត ចូល​ទៅ​បុក​ម៉ូតូ​ដែល​កំពុងមក​ពីមុខ ។

អានបន្ថែម

No comments: